Home ព័ត៌មានអន្តរជាតិ នាវា​ពិឃាដ​រប...

នាវា​ពិឃាដ​របស់​អាម៉េរិក​បាញ់​ទម្លាក់​មី​ស៊ី​ល ICBM នៅ​លំហ​អាកាស​ក្រៅ​ផែនដី

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ នេះ​ជា​លើកទីមួយ​ហើយ ដែល​នាវា​ពិឃាដ​របស់​កងទ័ពជើងទឹក​អាម៉េរិក​មួយ​គ្រឿង​ប្រើ​មី​ស៊ី​ល​ផ្លោង​ស្តង់ដារ (SM-3) Block IIA ដើម្បី​បាញ់​ស្កាត់​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប (ICBM) ។ ការបាញ់​នេះ​អាច​ផ្លាស់ប្តូរ​របៀប​ដែល​អាម៉េរិក​និង​សម្ព័ន្ធមិត្ត​ដូចជា​ជប៉ុន​គិត​ឃើញ​ចំណុច​ពិសេស​នៃ​ប្រព័ន្ធ​ការពារ​អាកាស​ក្នុងស្រុក​របស់​ពួកគេ​។​

​យោងតាម​ទីភ្នាក់ងារ​ការពារ​មី​ស៊ី​ល (MDA) របស់​សហរដ្ឋ​អាម៉េរិក​បានឱ្យដឹងថា ការបាញ់​សាកល្បង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​វិច្ឆិកា គេ​ឃើញ​នាវា​ពិឃាដ​បំពាក់​ខែល​ការពារ​មី​ស៊ី​ល​បាលី​ស្ទីក​ទី (BMD) នៅ​ជិត​កោះ​ហា​វ៉ៃ​បាញ់​ស្ទាក់​មី​ស៊ី​ល ICBM ដោយ​ជោគជ័យ​ខណៈពេល​ដែល​មី​ស៊ី​ល​នោះ​កំពុង​ស្ថិត​នៅក្នុង​ទី​អវកាស​នៅឡើយ​។​

MDA បាន​បញ្ចេញ​វីដេអូ​ជី​វច​ល ដែល​បង្ហាញ​ពី​ការបាញ់​សាកល្បង​ទាំងស្រុង ដែល​ក្នុងនោះ​ក្រុមហ៊ុន​ផលិត​មី​ស៊ី​ល SM-3 គឺ Raytheon បាន​បង្ហោះ​វា​នៅលើ​ទំព័រ Twitter របស់ខ្លួន​។​

​ក្នុង​អំឡុងពេល​នៃ​ការសាកល្បង​នោះ គោលដៅ​តំណាង​គឺ​មី​ស៊ី​ល ICBM ត្រូវ​បាន​បាញ់​ចេញ​ពី​ទីតាំង​សាកល្បង​នៅ​លើ​កោះ​ក្វា​ចា​លៀន​អា​ថូ​ល នៅ​សាធារណរដ្ឋ​កោះ​ម៉ាសា​ល​ចាប់​បាន​ដោយ​ផ្កាយរណប​​ស្ទង់​មី​ស៊ី​ល​ឆ្លង​ទ្វីប និង​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល SM-3 Block IIA ដែល​បាញ់​ដោយ​នាវា​ពិឃាដ USS John Finn ដែល​បាន​ទទួល​ព័ត៌មាន​គោលដៅ​ពី​ផ្កាយរណប​៕

​នាវា​ពិឃាដ USS John Finn បាញ់​កម្ទេច​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​នៅ​ទី​អវកាស​ដោយ​ប្រើ​មី​ស៊ី​ល SM-3 Block IIA

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...