Home ព័ត៌មានអន្តរជាតិ ត្រាំ​នឹង​កាត...

ត្រាំ​នឹង​កាត់បន្ថយ​កម្រិត​កងទ័ព​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ប៉ុន្តែ​មិន​ដកទ័ព​ចេញ​ទាំងស្រុង​ទេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ មន្ទីរ​បញ្ច​កោណ​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​វិច្ឆិកា​ថា ប្រធានាធិបតី​ដូណាល់ ត្រាំ​នឹង​កាត់បន្ថយ​ចំនួន​កងទ័ព​អាម៉េរិក​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ពី ៤.៥០០​នាក់​​មក​នៅត្រឹម ២.៥០០​នាក់​នៅ​ពាក់កណ្តាល​ខែ​មករា​ដោយ​ឈប់​គំរាម​ដក​កងទ័ព​ចេញ​ទាំងស្រុង​ពី​សង្គ្រាម​ដ៏​យូរ​បំផុត​របស់​អាម៉េរិក​បន្ទាប់ពី​មាន​ការជំទាស់​យ៉ាង​ខ្លាំងក្លា​ពី​សម្ព័ន្ធមិត្ត​ទាំង​ក្នុង​និង​ក្រៅ​​ប្រទេស​។​

​ការសម្រេចចិត្ត​របស់​លោក​ត្រាំ​ក្នុង​ការដាក់កំហិត​លើ​ការដក​កងទ័ព​ត្រូវបាន​រាយការណ៍​ដំបូង​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ថ្ងៃច​ន្ទ​ប៉ុន្តែ​នៅតែ​បង្ក​ឱ្យ​មាន​ការរិះគន់​ពី​សមាជិក​ជាន់ខ្ពស់​​នៃ​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ ដែល​បារម្ភ​ថា​វា​នឹង​ធ្វើឱ្យ​អន្តរាយ​ដល់​សន្តិសុខ​និង​ធ្វើឱ្យ​ខូចខាត​ដល់​កិច្ចចរចា​សន្តិភាព​ដ៏​ផុយស្រួយ​ជាមួយ​ពួក​តា​លី​បង់​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​លោក គ្រីស្តូហ្វើ មី​ល​ល័​រ ដែល​លោក​ត្រាំ​បន្តុប​កាលពី​សប្តាហ៍​មុន​បាន​បញ្ជាក់​អំពី​ការដក​កងទ័ព​ចេញពី​អា​ហ្វ​ហ្គានី​ស្ថាន​នេះ និង​បាន​គូសបញ្ជាក់​ផងដែរ​នូវ​ការដក​កងទ័ព​តិច​​តួច​ពី​អ៊ីរ៉ាក់​ពី​ចំនួន ៣.០០០ នាក់​មក​ត្រឹម ២.៥០០ នាក់​។​

​លោក​មី​ល​ល័​រ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា “​នៅ​ថ្ងៃទី ១៥ ខែ​មករា​ឆ្នាំ ២០២១ ទំហំ​កងកម្លាំង​របស់​យើង​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​នឹង​មាន​ចំនួន ២.៥០០ នាក់​។ កងកម្លាំង​របស់​យើង​នៅ​អ៊ីរ៉ាក់​ក៏​នឹង​មាន​ចំនួន ២.៥០០ នាក់​ដែរ​នៅ​កាលបរិច្ឆេទ​ដូចគ្នា​”​។​

​ក្នុងពេល​ដំណាលគ្នា​នេះដែរ ព្រឹទ្ធ​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​សាធារណរដ្ឋ​គឺ​មេដឹកនាំ​សំឡេង​ភាគច្រើន លោក មី​ត ម៉ា​កខូន​នែល​បានព្រមាន​ប្រឆាំងនឹង​ការផ្លាស់ប្តូរ​សំខាន់ៗ​ណាមួយ​នៅក្នុង​គោល​​នយោបាយ​ការពារ​ជាតិ​ឬ​នយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាម៉េរិក​ក្នុង​រយៈពេល​ពីរ​បី​ខែ​ខាងមុខ រាប់បញ្ចូល​ទាំង​ការដក​ទ័ព​ទាំង​ស្រុង​នៅ​អា​ហ្វ​ហ្គានី​ស្ថាននិង​អ៊ីរ៉ាក់​។​

​លោក​ម៉ា​កខូន​នែ​ល ដែល​ជំទាស់​នឹង​ការ​ដកទ័ព បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​”​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​នៅ​ទី​នេះ​ក្នុង​រយៈពេល​ពីរ​បី​ខែ​ទៀត​ដោយ​មិនត្រូវ​មាន​ការផ្លាស់ប្តូរ​ទាំងស្រុង​ណាមួយ​ទាក់​​ទង​ទៅ​នឹង​នយោបាយ​ការពារជាតិ​ឬ​នយោបាយ​ការបរទេស​ឡើយ​”​។​

​លោក​ត្រាំ​គ្រោង​នឹង​លាឈប់​ពី​តំណែង​នៅ​ថ្ងៃទី ២០ ខែ​មករា បើ​លោក​ចាញ់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែ​នេះ​ក្រោម​ថ្វីដៃ​លោក ចូ បៃ​ដិន មកពី​គណបក្ស​ប្រជាធិបតេយ្យ​។ ក្រុម​អ្នក​​រិះគន់​បាន​រិះគន់​លោក​ត្រាំ​ចំពោះ​ការ​កំណត់​ពេលវេលា​នៃ​ការដក​ទ័ព​ចេញ​តាម​ប្រក្រតិទិន​ផ្ទាល់ខ្លួន​របស់​លោក ដែល​ផ្ទុយ​ពី​តថភាព​ជាក់ស្តែង​មួយចំនួន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​៕

​កងទ័ព​អាម៉េរិក​នឹង​រក្សាទុក​ត្រឹម​ចំនួន ២៥០០ នាក់​ទាំង​នៅ​អា​ហ្វ​ហ្គានី​ស្ថាននិង​អ៊ីរ៉ាក់​នៅ​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០២១​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...