Home ព័ត៌មានជាតិ នយោបាយ ថ្ងៃនេះ​ខួប​១...

ថ្ងៃនេះ​ខួប​១​ឆ្នាំ​នៃ​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ទេព​នាថ​វ​ដ្តី​ឯក បាន​យាង​សោយ​ព្រះ​ពិរាល័យ​

ដោយៈ​ស្រីនាថ​/​ភ្នំពេញៈថ្ងៃនេះ​ខួប​១ ឆ្នាំ នៃ​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ទេព​នាថ​វ​ដ្តី​ឯក​បាន​យាង​សោយ ព្រះ​ពិរាល័យ​( ១៨ វិច្ឆិកា ២០១៩ – ១៨ វិច្ឆិកា​២០២០)​។​ព្រះអង្គ​គឺជា​ព្រះរាជ​បុត្រី​ច្បង​នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​។​

​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កក​ដែលមាន​ឈ្មោះថា​”​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​”​នៅ​ថ្ងៃទី​១៨​ខែវិច្ឆិកា​បានសរសេរថា​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សម្តេចព្រះ​មហាក្សត្រី​ព្រមទាំង​ព្រះរាជវង្សានុវង្ស​ក្សត្រា​ក្ស​ត្រី ប្រជានុរាស្ត្រ​ប្រុស​ស្រី​ទូទាំង​រដ្ឋា មាន​សេចក្តី​ស្រណោះ​សោកស្ដាយ​ពន់ពេក​ចំពោះ​ការបាត់បង់​ដ៏​ធំធេង​បំផុត នូវ​តួអង្គ​ពហុ​ជំនាញ​ក្នុង​វិស័យ​វប្បធម៌ អរិយធម៌ ជា​ដួងព្រលឹង​របាំ​ព្រះរាជ​ទ្រព្យ​ដ៏​រឹងមាំ​ខ្លាំងក្លា​របស់​ជាតិខ្មែរ តាំងពី​សម័យ​សង្គមរាស្ត្រនិយម​ដ៏​ល្បីល្បាញ​រន្ទឺ​លើ​សកលលោក គឺ​ការបាត់បង់​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ទេព​នាថ​វ​ដ្តី​ឯក ព្រះ​និមិត្តរូប​នៃ​របាំ​ព្រះរាជ​ទ្រព្យ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង ជា​អតីត​សមាជិកា​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទិវា​នេះ​ជា​គម្រប់​ខួប ១​ឆ្នាំ នៃ​ការយាង​សោយ​ព្រះ​ពិរាល័យ សូម​ថ្វាយ​ព្រះមហា​កុសល ព្រះ​វិញ្ញាណក្ខន្ធ ស្តេចយាង​សោយសុខ​ក្នុង​ព្រះ​សុគតិភព
​ដោយឡែក​ក្នុង​គេហទំព័រ​ក្រសួង​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែវិច្ឆិកា​នេះដែរ​បាន​សរសេរ​សម្តេច​រាជបុត្រី​ព្រះរៀម គឺជា​ឥស្សរជន​ខ្មែរ ដ៏​ឆ្នើម​មួយ​ព្រះអង្គ ដែល​បាន​លះបង់​ព្រះ​បញ្ញាញាណ និង​ព្រះកាយពល ពេញ​មួយ​ព្រះជន្ម​របស់​សម្តេច ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ តាមរយៈ​ស្នា​ព្រះ​ហត្ថ​ក្នុងការ​ការពារ ថែរក្សា និង​អភិវឌ្ឍ សិល្បៈ វប្បធម៌ ប្រពៃណីជាតិ ពិសេស​កេរ្តិ៍ដំណែល​វប្បធម៌ របាំ​អប្សរា​ខ្មែរ មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ ដែល​ត្រូវបាន​អង្គការ យូណេស្កូ​ទទួលស្គាល់ និង​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​
​សូម​លំអោនកាយ​ឧទ្ទិស​បួងសួង​ដល់​ដួង​ព្រះ​វិញ្ញាណ​ក្ខ​ន្ឌ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី សូម​ព្រះអង្គ​ទ្រង់ យាង​ទៅកាន់​ព្រះ​បរម​សុ​គិត​ភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...