Home ព័ត៌មានអន្តរជាតិ ជប៉ុន​និង​អូស...

ជប៉ុន​និង​អូស្ត្រាលី​សំរេច​កិច្ចព្រមព្រៀង​សន្តិសុខ​ជា​ប្រវត្តិសាស្ត្រ​

​ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យូ​៖ ជប៉ុន​និង​អូស្ត្រាលី​កាលពី​ថ្ងៃ​អង្គារ បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​យោធា​ជា​ប្រវត្តិសាស្ត្រ​មួយ ដោយ​អនុញ្ញាត​អោយ​មាន​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​សំរាប់​ការហ្វឹកហាត់​និង​​ប្រតិបត្តិការ​រួមគ្នា ហើយ​ថែមទាំង​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​សមុទ្រ​ចិន​ខាងត្បូង កន្លែង​ដែល​ចិន​កំពុង​អះអាង​កម្មសិទ្ធិ​ធំ​ល្វឹងល្វើយ​ជាន់​លើ​ការអះអាង​របស់​ប្រទេសជិតខាង​ខ្លះ​និង​ពង្រីក​ឥ​ទ្ធិ​​ពល​យោធា​របស់​ខ្លួន​។​

​វា​ជា​កិច្ចព្រមព្រៀង​ដំបូង​របស់​ជប៉ុន ពាក់ព័ន្ធ​នឹង​វត្តមាន​យោធា​បរទេស​នៅលើ​ទឹកដី​របស់​ខ្លួន ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៦០​ដែល​អនុញ្ញាត​អោយ​អាម៉េរិក​តាំង​នាវាចម្បាំង យន្តហោះ​យោធា​​និង​ទាហាន​នៅ​ជប៉ុន ជា​ផ្នែក​នៃ​សម្ពន្ធភាព​មួយ ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពណ៌នា​ថា​ជា​ឆ្អឹងខ្នង​នៃ​សន្តិសុខ​តំបន់​។​

​កិច្ចព្រមព្រៀង​RAA(The Reciprocal Access Agreement)​នឹង​ពង្រឹង​សម្ពន្ធមិត្ត​ទាំងពីរ​ចំ​ពេល​ចិន​កាន់តែ​អះអាង​តួនាទី​របស់​ខ្លួន​នៅក្នុង​តំបន់ ហើយ​សហរដ្ឋ​អាម៉េរិក​កំពុង​ឆ្លងកាត់​អន្តរកាល​​មេដឹកនាំ​ដ៏​លំបាក​មួយ​នៅ​ក្រោយ​ការបោះឆ្នោត​។​

​កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​អោយ​ទាហាន​ជប៉ុន​និង​អូស្ត្រាលី​ធ្វើ​ទស្សនកិច្ច​ប្រទេស​ផង​គ្នា ហើយ​ធ្វើ​ការហ្វឹកហាត់​និង​ប្រតិបត្តិការ​រួមគ្នា ។​វា​ត្រូវ​បាន​ព្រមព្រៀង​ជា​គោលការណ៍​ដោយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​​យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា និង​សម​ភាគី​អូស្ត្រាលី ដែល​កំពុង​ទស្សនកិច្ច​ក្រុង​តូ​ក្យូ​។​

​ភាគី​ទាំងពីរ​ក៏​បាន​ព្រមព្រៀង​ថា​នឹង​អនុញ្ញាត​អោយ​យោធា​ជប៉ុន​ការពារ​កងកម្លាំង​អូស្ត្រាលី​ក្នុង​ករណី​មាន​សេចក្តី​ត្រូវការ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ពាក់កណ្តាល​ខែ​សីហា​មក សហរដ្ឋ​អាម៉េរិក​បាន​លើកឡើង​ម្តង​ហើយ​ម្តងទៀត​ការ​ដែល​ចិន​បង្កើន​ការបញ្ជូន​នាវាចម្បាំង​ចូល​សមុទ្រ​ចិន​ខាងត្បូង​និង​បាន​ដាក់​អង្គភាព​និង​​ក្រុមហ៊ុន​ចិន​ចំនួន​២៤​ទៅក្នុង​បញ្ជីខ្មៅ ដោយសារតែ​ការពាក់ព័ន្ធ​របស់​គេ​ក្នុង​ការសាងសង់​កោះ​សិប្បនិម្មិត​និង​ដាក់​យោធា​នៅ​ទីនោះ​។​

​ចិន​បាន​និយាយថា ខ្លួន​បាននិងកំពុង​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ចាប់ពី​ថ្ងៃ​អង្គារ​ទី​១៧​វិច្ឆិកា រហូត​ដល់​ចុង​ខែ​វិច្ឆិកា​។​

​ទំនាក់ទំនង​រវាង​អូស្ត្រាលី​និង​ចិន​ក៏​កាន់តែ​ធ្លាក់ចុះ បន្ទាប់​ពី​អូស្ត្រាលី​បាន​ចោទប្រកាន់​ចិន​ថា​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​ខ្លួន​និង​អំពាវនាវ​អោយ​អន្តរជាតិ​ស៊ើបអង្កេត​រក​ប្រភពដើម​នៃ​ការផ្ទុះ​ចេញ​​វីរុ​កូរ៉ូណា​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន​និង​អូស្ត្រាលី​ក៏​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការវិវត្តន៍​អវិជ្ជមាន​នាពេល​ថ្មីៗ​និង​ឧបទ្ទវហេតុ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង រួម​មាន​ការដាក់​ទ័ព​នៅលើ​កោះមាន​ជម្លោះ ការបង្ខិតបង្ខំ​​បំភ័យ​ដោយ​នាវា​នៃ​កង​ឆ្មាំ​សមុទ្រ​ចិន​៕

​នាយករដ្ឋមន្ត្រី​ជប៉ុន​និង​អូស្ត្រាលី​ស្វាគមន៍​គ្នា​និង​ជួប​ប្រជុំ​នៅ​តូ​ក្យូ​កាល​ពី​ថ្ង​១៧​វិច្ឆិកា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឥណ្ឌា​ឈាន​ចូល​កំណើន​អវិជ្...

​ប្រែ​សម្រួលៈ​វាសនា​/​ញូ​...

បិទ​ការធ្វើ​ចរាចរណ៍​កំណាត...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

មន្ត្រី​ជំនាញ ទទូច​ជាថ្មី...

ដោយៈ សុ​ផានី​តា / កោះកុងៈ...

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...