Home ព័ត៌មានអន្តរជាតិ ក្រសួងការបរទេ...

ក្រសួងការបរទេស​អាម៉េរិ​កនឹង​បញ្ចេញ​ផែនការ​មេ​សម្រាប់​ទល់ទល់​ចិន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ កាលពី​ថ្ងៃ​អង្គារ​ទី​១៧​វិច្ឆិកា វេបសាយ Axios បាន​ចេញផ្សាយ​ឯកសារ​មួយ​ពី​ការិយាល័យ​ផែនការ​មេ​របស់​ក្រសួងការបរទេស​អាម៉េរិក​ដែល​បង្ហាញ​គោលដៅ​​ជា​បន្តបន្ទាប់​ដែល​សហរដ្ឋ​អាម៉េរិក​ត្រូវតែ​សម្រេច​ឱ្យបាន ប្រសិនបើ​ខ្លួន​ចង់​ទប់ស្កាត់​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក​។​

​ឯកសារ ដែល​មាន​ចំណងជើង​ថា​«​សមាសធាតុ​នៃ​ឧបសគ្គ​ប្រឆាំង​ចិន​» “The Elements of the China Challenge” គឺ​មាន​ភាពស្រដៀងគ្នា​មួយចំនួន​ទៅនឹង “​តេ​ឡេ​ក្រាមដ៏​វែង​” ដែល​សរសេរ​​ដោយ​លោក​ច​ច អេ​ហ្វ ខេន​ណាន ជា​អ្នកការទូត​ជាន់ខ្ពស់​របស់​អាម៉េរិក​ប្រចាំ​នៅ​អតីត​សហភាពសូវៀត​អំពី​វិធី​ដែល​សហរដ្ឋ​អាម៉េរិក​គួរតែ​ដោះស្រាយ​ចំពោះ​ការកើនឡើង​ឥទ្ធិពល​របស់​មហាអំណាច​​សង្គម​និយម​នេះ​។ លោក​ខេន​ណា​ន​បាន​ណែនាំ​អំពី​គោលនយោបាយ​នៃ “​ការទប់ស្កាត់​” តាមរយៈ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​និង​ការធ្វើឱ្យ​ចុះខ្សោយ​នៃ​ប្រព័ន្ធ​សង្គម​និយម​របស់​សូវៀ​តដែល​បាន​ក្លាយជា​មូល​​ដ្ឋា​ន​នៃ​សង្គ្រាមត្រជាក់​ក្រោយ​ចប់​សង្គ្រាមលោកលើកទីពី​រ​។​

​ដូច​លោក​ខេន​ណាន​ដែរ ឯកសារ​ថ្មី​នេះ​វិភាគ​អំពី​ចិត្ត​វិទ្យា​របស់​ប្រជាជន​ចិន​និង​លើកឡើង​ថា​រដ្ឋាភិបាល​សង្គម​និយមនៃ​បក្សកុម្មុយនីស្ត​ចិន (CCP) មាន​តម្លៃ​ជា​មូលដ្ឋាន​ខុសគ្នា​ពី​ប្រជាជន​ចិន​ខ្លួនឯង ដែល​នេះ​ស​បញ្ជាក់​ពី​ការគំរាមកំហែង​ប្រកប​ដោយ​អរិភាព​ទាំង​ចំពោះ​ពួកគេ​និង​ពិភពលោក​។​

​ទោះយ៉ាងណា ឯកសារ​នេះ​មិនមែន​អំពី​ជម្លោះ​រវាង​អរិយធម៌​ស្បែក​ស​ដូច​ពី​មុន​ទេ​។ លោកស្រី គី​រ៉ូន ស្គីន​ន័​រ អតីត​ប្រធានការិយាល័យ​រៀបចំ​ផែនការ​មេ ដែល​បាន​ជួយ​ប្រឹងប្រែង​បង្កើត​ឯកសារ​បច្ចុប្បន្ន បាន​និយាយ​កាលពី​ខែ​មេសា​ឆ្នាំ​២០១៩​ថា ជម្លោះ​រវាង​អាម៉េរិក​និង​ចិន គឺជា​ការ​ឈ្លោះ​គ្នា​ជាមួយ​អរិយធម៌​មួយ​ផ្សេង​ទាំងស្រុង​។ លោកស្រី​បាន​បន្ថែមទៀតថា​”​នេះ​ជា​លើកទីមួយ​ហើយ​ដែល​យើង​នឹងមាន​​ដៃគូ​ប្រកួតប្រជែង​ខ្លាំង​មហិមា ដែល​មិនមែន​ជា​ជនជាតិ​ស្បែក​ស​”​។​

​យោង​តាម​ឯកសារ​នេះ សហរដ្ឋ​អាម៉េរិក​ត្រូវតែ “​ត្រឡប់​ទៅ​រក​មូលដ្ឋានគ្រឹះ​ដំបូងៗ​វិញ​” ដោយ​បោះបង់​ចោល​នូវ​ផែនការ​កម្ចាត់​ខាង​នយោបាយ​ដែល​បាន​អនុវត្ត​នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ក្នុង​បំណង​បង្ហាញ​​នូវ​ចក្ខុវិស័យ​រួម​និង​ឯកភាព​គ្នា​ជាមួយ​សម្ព័ន្ធមិត្ត​ដើម្បី​ទប់ទល់​ជាមួយ​ចិន​។​

​ផែនការ​មេ​នោះ​គឺ​ដាក់ចេញ​មធ្យោបាយ​ចំនួន ១០ ដែល​អាច​សម្រេចបាន​ដូចខាងក្រោម ៖

១. ការពារ​រដ្ឋាភិបាល​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៅក្នុង​ស្រុក​
២. រក្សា​ឱ្យបាន​នូវ​ភាពខ្លាំង​របស់​កងទ័ព​អាម៉េរិក​ក្នុងនាម​ជា​កងកម្លាំង​ខ្លាំង​បំផុត​លើ​ពិភពលោក​
៣. ពង្រឹង “​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែកលើ​ច្បាប់​” ដែល​សហរដ្ឋ​អាម៉េរិក​បាន​បង្កើតឡើង​បន្ទាប់​ពី​សង្គ្រាមលោកលើកទី​២
៤. ធ្វើការ​វាយតម្លៃ​ឡើងវិញ​នូវ​ប្រព័ន្ធ​សម្ព័ន្ធមិត្ត​របស់ខ្លួន​និង​បង្កើន​ចំនួន​អង្គការ​អន្តរជាតិ ដែល​អាម៉េរិក​ចូលរួម​ដើម្បី​ធានា​ថា​ពួកគេ​គាំទ្រ​ចក្ខុវិស័យ​របស់​ខ្លួន​
៥. ពង្រឹង​ប្រព័ន្ធ​សម្ព័ន្ធមិត្ត​សព្វថ្ងៃ និង​បង្កើត​សម្ព័ន្ធមិត្ត​ថ្មីៗ​
៦. សហការ​ជាមួយ​ចិន នៅពេល​អាច​ធ្វើទៅបាន​
៧. បណ្តុះ​គំនិត​ប្រជាជន​អាម៉េរិក​ឱ្យ​គិត​ពី​ហេតុផល​ត្រូវ​តស៊ូ​ទប់ទល់​នឹង​ចិន​
៨. បណ្តុះបណ្តាល​មន្ត្រី​ស៊ីវិល​ជំនាន់​ក្រោយ​ជា​ភាសា​និង​វប្បធម៌​ចិន ប៉ុន្តែ​ក៏​ជា​អ្នក​ដែល​គាំទ្រ​ចក្ខុវិស័យ​ទប់ទល់​ចិន​ដែរ​
៩. ធ្វើកំណែទម្រង់​ការអប់រំ​របស់​អាម៉េរិក​ដើម្បី​គាំទ្រ​ដល់​គោលដៅ​នេះ​
១០. និង គាំទ្រ​ដល់ “​គោលការណ៍​សេរីភាព​” ជាមួយ​វោហា​សាស្ត្រ ទណ្ឌកម្ម និង​កម្លាំងប្រដាប់អាវុធ បើ​ចាំបាច់​៕

​ផែនការ​មួយក្នុងចំណោមផែនការ​ទប់ទល់​ចិន​ គឺរក្សា​ឱ្យបាន​នូវ​ភាពខ្លាំង​របស់​កងទ័ព​អាម៉េរិក​ក្នុងនាម​ជា​កងកម្លាំង​ខ្លាំង​បំផុត​លើ​ពិភពលោក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

អភិបាល​ខេត្តកំពត រក​ដំណោះ...

​ដោយៈ បូកគោ / កំ​ពតៈ នា​អ...

​ការិយាល័យ​ឥណទាន​កម្ពុជា​...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា...