Home ព័ត៌មានអន្តរជាតិ អស់ពី​៦​ឆ្នាំ...

អស់ពី​៦​ឆ្នាំ ឥឡូវ​ក្មេងស្រី​ឥណ្ឌា​អាយុ​៥​ឆ្នាំ​ត្រូវ​ចាប់រំលោភ​រួច​សម្លាប់​

​ប្រែ​សម្រួលៈ​វាសនា​/​ឥណ្ឌា​៖ ​ក្មេងស្រី​ឥណ្ឌា​អាយុ​ទើប​៥​ឆ្នាំ​ត្រូវបាន​ចាប់រំលោភ រួច​ត្រូវ​ពួក​ជនល្មើស​គប់​នឹង​ដុំថ្ម​សម្លាប់​ទៀត​ដោ​យារ​ពួកគេ​ខ្លាច​ជនរងគ្រោះ​ប្រាប់​ប៉ូលិស​។​

​ការចាប់រំលោភ​គួរអោយ​រន្ធត់​ចុងក្រោយ​នេះ​បាន​កើត​ឡើង​នៅក្នុង​រដ្ឋ​អូ​ឌី​សា នៅ​ឥណ្ឌា​ខាងកើត​កាលពី​សប្តាហ៍​មុន​។​

​ការស្លាប់​របស់​កុមារី​នេះ​កើតឡើង​ចំ​ពេល​មាន​កំហឹង​ខ្លាំង​ឡើង​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​នៅក្នុង​ប្រទេស​មួយ ដែល​កាលពី​ឆ្នាំ​២០១៩​បាន​រាយការណ៍​ថា​មាន​ករណី​ចាប់​រំលោភ​ដល់​ទៅ​៩០​ករណី​ក្នុង​មួយថ្ងៃ​។​

​ក្មេងស្រី​រងគ្រោះ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នៅ​ភូមិ​ខា​ខា​រី ហើយ​សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​នៅ​ព្រៃ​ក្បែរ​នោះ​កាលពី​ថ្ងៃ​សុក្រ​។​

​ឪពុក​ម្តាយ​របស់​នាង​អះអាងថា កូន​របស់​គេ​ត្រូវ​បាន​រំលោភ​និង​គប់​សម្លាប់​នឹង​ដុំថ្ម​ដោយ​ជនល្មើស​ដែល​នៅ​មិនទាន់​ត្រូវបាន​ចាប់ខ្លួន​ឬ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​សូមបញ្ជាក់​ថា ឥណ្ឌា​ជា​កន្លែង​គ្រោះថ្នាក់​បំផុត​មួយ​សំរាប់​ស្ត្រី ដោយ​ការចាប់រំលោភ​កើត​មាន​រាល់​១៥​នាទី​ម្តង នេះ​ផ្អែក​តាម​ទិន្នន័យ​សហព័ន្ធ​។​

​កាលពីដើម​ខែ​តុលា​មុន​ក្មេងស្រី​អាយុ​៦​ឆ្នាំ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្រោយ​ត្រូវបាន​ចាប់​រំលោភ​បាន​១០​ថ្ងៃ​។​ការស្លាប់​របស់​នាង​បាន​បង្ក​ការតវ៉ា​ប្រឆាំង​។​

​ក្មេង​ស្រី​នេះ​ត្រូវបាន​ចាប់​រំលោភ​ដោយ​បងប្អូន​ជីដូន​មួយ​របស់​នាង នៅ​ផ្ទះ​ក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដែស​។​នាង​ត្រូវបាន​នាំ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុង​ញូ​វ​ដេ​ល​លី និង​បាន​ស្លាប់​ដោយ​របួស​នៅ​១០​ថ្ងៃក្រោយ​។​​ការស្លាប់​របស់​ក្មេងស្រី​អាយុ​៦​ឆ្នាំនេះ កើត​ឡើង​ក្រោយ​ការស្លាប់​របស់​នារី​អាយុ​១៩​ឆ្នាំ​ដោយ​ការចាប់រំលោភ​កាលពី​ខែ​កញ្ញា​៕

​ប្រជាជន​ឥណ្ឌា ភាគច្រើន​ស្ត្រី​នៅ​ក្រុង​ញូ​វ​ដេ​ល​លី​នាំគ្នា​ចេញ​មក​តវ៉ា​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវភេទ ក្រោយ​ការស្លាប់​ក្មេងស្រី​អាយុ​៦​ឆ្នាំ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...