​អគ្គនាយករង អគ្គិសនី​កម្ពុជា និង​ប្រធាន អនុប្រធាន​អគ្គិសនី មណ្ឌល​គី​រី រង​ការ​ចោទ រំលោភ​យក​ដី ប្រជាពលរដ្ឋ​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ដែលមាន​វិវាទ​ដីធ្លី ជាមួយ​លោក ប្រាជ្ញ វុត្ថា ជា​ប្រធាន , លោក ថេ​ង សេដ្ឋា អនុប្រធាន​អគ្គិសនី ខេត្ត​មណ្ឌល​គី​រី និង​លោក អេង គ​ន្ឋា អគ្គនាយករង អគ្គិសនី​កម្ពុជា បាន​សុំ​អន្តរាគមន៍ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួយ​រក​យុត្តិធម៌ ។ ក៏ប៉ុន្តែ​លោក​អគ្គនាយករង អគ្គិសនី​កម្ពុជា បាន​អះអាងថាៈ ” ដី​នេះ ជា​ដី​រដ្ឋ​ទេ មិនមែនជា​ដីឯកជន​ទេ យើង​មាន​ឯកសារ ទាំងអស់ ” ។​

លោកអេង គន្ធា(រូបឯកសារ)

​ប្រជាពលរដ្ឋ ឈ្មោះ ថៃ ឃី​ន បាន​ជម្រាបជូន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​ថាៈ ខ្លួន​មាន​វិវាទ​ដីធ្លី ជាមួយ​លោក ប្រាជ្ញ វុត្ថា ជា​ប្រធាន , លោក ថេ​ង សេដ្ឋា អនុប្រធាន​អគ្គិសនី​មណ្ឌល​គី​រី និង​លោក អេង គ​ន្ឋា អគ្គនាយករង អគ្គិសនី​កម្ពុជា​។ កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ អភិបាលខេត្ត​មណ្ឌល​គី​រី លោក ស្វាយ សំ​អ៊ាង បាន​ដោះស្រាយ ប្រគល់​ដី​ទំនាស់ ទំហំ ២.០៣៥ ម៉ែត្រការ៉េ ដែល​គ្មាន​នៅក្នុង​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យ​រដ្ឋ របស់​អគ្គិសនី​មណ្ឌល​គី​រី និង​អគ្គិសនី​កម្ពុជា​នោះ បានប្រគល់​មកអោយ​ខ្លួន បាន​គ្រប់គ្រង​វិញ​ហើយ​។ តែ​បែរជា​បុគ្គល​ទាំងបី​នាក់ ខាងលើ មិន​ព្រម​ប្រគល់​ឲ្យ​វិញ​ទេ​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថាៈ សូមអោយ​អគ្គិសនី​កម្ពុជា និង​អគ្គិសនី​មណ្ឌល​គី​រី កាន់កាប់​គ្រប់គ្រង តែ​ដី​ទំហំ ២.៨០២ ម៉ែត្រការ៉េ តាម​ប្រកាស សម្រេច​ផ្ទេរ របស់​ក្រសួង​រ៉ែ និង​ថាមពល ប្រគល់អោយ ក្នុង​ឆ្នាំ​២០១០ នៅក្នុង​បញ្ជីសារពើភ័ណ្ឌ របស់​អគ្គិសនី​មណ្ឌលគិរី និង​អគ្គិសនី​កម្ពុជា មានតែ​ទំហំ ២.៨០២ ម៉ែត្រការ៉េ បាន​ហើយ ព្រោះ​ដី​ទំហំ ២.០៣៥ ម៉ែត្រការ៉េ ជា​កម្មសិទ្ធិ​របស់ ប្រជាពលរដ្ឋ​ឈ្មោះ ថៃ ឃី​ន និង​ឈ្មោះ អ៊ឹង ច​ន្ធូ បាន​កាន់កាប់ តាំងពី​ឆ្នាំ​២០០០ រហូតមកដល់​បច្ចុប្បន្ន ហើយ​អាជ្ញា​មូលដ្ឋាន បាន​ចុះហត្ថលេខា ទទួលស្គាល់​រួចហើយ​។ អាស្រ័យ​ហេតុ ដូច​បាន​គោរព​ជម្រាបជូន ខាងលើនេះ សូម​គោរព​ជូន សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​ក្រឡាហោម​ស ខេង មេត្តាប្រោស​អោយ​ខ្លួន បានទទួល​គ្រប់គ្រង​ដី ទំហំ ២.០៣៥ ម៉ែត្រការ៉េ នេះ​វិញ​ផង​។​

​ចំណែក​លោក អេង គ​ន្ធា អគ្គនាយករង អគ្គិសនី​កម្ពុជា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល ថ្ងៃទី​១៧ ខែវិច្ឆិកា នេះ​ថាៈ ” ដី​នេះ ជា​ដី​រដ្ឋ​ទេ អត់​ពាក់ព័ន្ធ ជាមួយ​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​មិនមែន ជា​អគ្គនាយក​ទេ អគ្គនាយក បាន​តំណាង​ឲ្យ​រដ្ឋ ដី​នេះ ជា​ដី​រដ្ឋ​ទេ មិនមែនជា​ដីឯកជន​ទេ យើង​មាន​ឯកសារ ទាំងអស់ បើសិនជា​មិនមែន​ដី​រដ្ឋ យើង​យក​ធ្វើ​អី អត់​មាន​បុគ្គល​ណា យក​ទេ គាត់​ចង់​ប្តឹង​ទៅណា ប្តឹង​ទៅជា​សិទ្ធិ​របស់គាត់ ” ។​

​រីឯ​លោក ថេ​ង សេដ្ឋា អនុប្រធាន​អគ្គិសនី​កម្ពុជា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថាៈ សំណុំ​រឿងនេះ អ្នក​នៅ​ភ្នំពេញ ជា​អ្នក​កាន់ ហើយ​លោក​មិនបាន​យក​ដី របស់លោក ថៃ ឃី​ន ទេ និង​មិន​ពាក់ព័ន្ធ ជាមួយ​ដី​រដ្ឋ​ដែរ​។ លោក​បាន​អះអាងថាៈ ” បើ​ដី​របស់គាត់ (​ថៃ ឃី​ន​) គេ​មិនមែន​ប្តឹង​ទេ ” ។​

​លោក ប្រាជ្ញា វុត្ថា ប្រធាន​អគ្គិសនី ខេត្ត​មណ្ឌល​គី​រី សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។​

​ទាក់ទង​នឹង​ករណីនេះ អភិបាលខេត្ត​មណ្ឌល​គី​រី លោក ស្វាយ សំ​អ៊ាង បានធ្វើ​លិខិត​ទៅ​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក​អគ្គិសនី​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ដោយបាន​បញ្ជាក់ថាៈ កន្លងមក រដ្ឋបាលខេត្ត បានទទួល​ពាក្យ​បណ្តឹងតវ៉ា ករណី​ទំនាស់​ដីធ្លី រវាង​អង្គភាព​អគ្គិសនី ខេត្ត​មណ្ឌល​គី​រី ជាមួយ​ប្រជាពលរដ្ឋ ឈ្មោះ ថៃ ឃី​ន និង​ឈ្មោះ អ៊ឹង ច​ន្ធូ លើ​ទំហំ ២.០៣៥ ម៉ែត្រការ៉េ ដែលមាន​ទីតាំង ស្ថិតនៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​។ ក្រោយពី​រដ្ឋបាល ក៏ដូចជា គណៈកម្មការ​សុរិយោដី​ខេត្ត បានធ្វើការ​ស្រាវជ្រាវ ឯកសារ​ពាក់ព័ន្ធ រួមទាំង​សាវតា នៃ​ការគ្រប់គ្រង​កាន់កាប់​ដីធ្លី​នេះ ឃើញថា លោក ថៃ ឃី​ន និង​អ្នកស្រី អ៊ឹង ច​ន្ធូ បាន​កាន់កាប់​ដី ទំហំ ២.០៣៥ ម៉ែត្រការ៉េ ជា​យូរ​ឆ្នាំ​មកហើយ ដោយមាន​លិខិត​ទទួលស្គាល់ ការកាន់កាប់​ពី អាជ្ញាធរ​មូលដ្ឋាន ហើយ​ប្រជាពលរដ្ឋ ក៏បាន​ប្រើប្រាស់​ដី​នេះ ក្នុង​ជីវភាព​រស់នៅ ជា​បន្តបន្ទាប់​រហូតមក​។ រីឯ​អង្គភាព​អគ្គិសនី​ខេត្ត អាជ្ញាធរខេត្ត បាន​ស្រាវជ្រាវ និង​ត្រួតពិនិត្យ លើ​ឯកសារ​ពាក់ព័ន្ធ ឃើញថា ក្រសួង​រ៉ែ និង​ថាមពល បាន​ផ្ទេរ​ប្រគល់​ដី​ទំហំ​តែ ២.៨០២ ម៉ែត្រការ៉េ ប៉ុណ្ណោះ ជូន​អង្គភាព​អគ្គិសនី​គ្រប់គ្រង និង​ប្រើប្រាស់ ពុំមាន​ឯកសារ​ណាមួយ ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង លើ​ទំហំ​ដី ២.០៣៥ ម៉ែត្រការ៉េ របស់លោក ថៃ ឃី​ន និង​អ្នកស្រី អ៊ឹង ច​ន្ធូ នោះឡើយ​។

​អភិបាលខេត្ត​មណ្ឌល​គី​រី បានបញ្ជាក់​ថាៈ “… អាជ្ញាធរខេត្ត​យល់ឃើញថា ការទាមទារ​របស់​អង្គភាព​អគ្គិសនី​ខេត្ត ហាក់ដូច​ជាមាន​លក្ខណៈ មិន​សមស្រប ទៅនឹង​ស្ថានភាព នៃ​ការគ្រប់គ្រង​ជាក់ស្តែង ដែល​អាច​បង្កទំនាស់​ស្មុគស្មាញ ធ្វើ​ឲ្យ​អាជ្ញាធរ មានការ​លំបាក ក្នុងការ​ដោះស្រាយ​។ ដូចនេះ ដើម្បី​បញ្ចប់ទំនាស់ ស្របតាម​គោលនយោបាយ របស់​រាជ​រដ្ឋា​ភ​ភិ​បាល ក្នុងការ​ដោះស្រាយ​ទំនាស់ ជៀសវាង​ទុក​នៅ​រ៉ាំរ៉ៃ អូសបន្លាយ​យូរអង្វែង អាជ្ញាធរខេត្ត សូម​សំណូមពរ ឯកឧត្តម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា សុំ​ផ្តល់​ដី​ទំហំ ២.០៣៥ ម៉ែត្រការ៉េ ជូន​លោក ថៃ ឃី​ន និង​អ្នកស្រី អ៊ឹង ច​ន្ធូ កាន់កាប់​ប្រើប្រាស់ និង​អាស្រ័យ​ផល ស្របតាម​ការ​ទួល​ស្គាល់ ពី​អាជ្ញាធរ​មូលដ្ឋាន និង​ស្នើសុំ​អង្គភាព​អគ្គិសនី​ខេត្ត គ្រប់គ្រង​ដី​ទំហំ​តែ ២.៨០២ ម៉ែត្រការ៉េ ដែល​ក្រសួង​រ៉ែ និង​ថាមពល ប្រគល់ជូន និង​បាន​ចុះបញ្ជី​សារពើភ័ណ្ឌ របស់​អង្គភាព​អគ្គិសនី​ខេត្ត ដើម្បី​បញ្ចប់ទំនាស់ ”៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សែ​ល​កាត​ដាក់ឱ្យ​ដំណើរការ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: ...

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុ...

ដោយៈ ជា សីហៈ/ភ្នំពេញៈ សម្...

ប្រធាន​វិទ្យាស្ថាន​ចក្ខុវ...

​ដោយៈ​សុផល​/​ភ្នំពេញ​៖លោក...

អភិបាលស្រុក​ចន្ទ្រា ពិនិត...

ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ ដ...