Home ព័ត៌មានជាតិ នយោបាយ ​តេស្ត​លើក​ចុ...

​តេស្ត​លើក​ចុងក្រោយៈសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​,​ស​ម្តេ​ចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​និង​អ្នក​នៅ​ជុំវិញ​សម្តេច​អវិជ្ជមាន​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣ វិច្ឆិកា​ទៅធ្វើ​តេស្ត​ជា​លើក​ទី​៤​។​ជា​លទ្ធផល​ទាំង​សម្តេច តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏ដូចជា​បងប្អូន​នៅ​ជុំវិញ​គឺ​អវិជ្ជមាន​កូ​វីដ​-១៩​ទាំងអស់ ។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយក​រដ្ឋ មន្ត្រី​កម្ពុជា​នាពេល​មុននេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើក​ទី​៤​ដែលជា​លើកចុងក្រោយ​គឺ​ល្អ​ណាស់​សម្រាប់​ខ្ញុំ​និង​ភរិយា​ព្រមទាំង​អ្នក​នៅ​ជាមួយ​ដែល​បានបង្ហាញ​ច្បាស់​ថា​អវិជ្ជមាន​កូ​វីដ​១៩​ពោលគឺ​ពុំមាន​ឆ្លង​ជម្ងឺ​ដ៍​កាច​សាហាវ​នេះ​ទេ​។​ដូចនេះ​ចាប់ពី​ថ្ងៃស្អែក​១៩​វិ​ច្ឆ​កា​២០២០​ខ្ញុំ​នឹង​ចេញទៅ​ធ្វើការ​ឬ​ហាត់ប្រាណ​នៅ​ខា​ក្រៅ​ដូច​មុន​ថ្ងៃទី​៤​វិ​ច្ឆ​កា​ឡើងវិញ​តែ​ខ្ញុំ​នៅតែ​មិនទាន់​ឱ្យ​កូន​និង​ចៅ​របស់ខ្ញុំ​មក​ផ្ទះ​របស់ខ្ញុំ​មួយ​រយះ​ទៀត​ដើម្បី​ធានា​ឱយ​ប្រាកដថា​ខ្ញុំ​គ្មាន​មេរោគ​ចម្លង​ទៅ​កូន​និង​ចៅ​របស់ ខ្ញុំ​នោះឡើយ ។ នេះ​ជា​ក្តី​ស្រឡាញ់​ដែល​ឪពុក​និង​ជីតា​ផ្តល់ឱ្យ​កូនៗ​និង​ចៅៗ​គឺ​សុវត្ថិភាព​របស់​កូនៗ​និង​ចៅៗ​ជាទី​ស្រឡាញ់​។ ក្នុងពេល​រង់ចាំ​ការធ្វើ​តេស្ត​ចំពោះ​បងប្អូន ផ្សេងទៀត​ខ្ញុំ​អាច​ប្រកាសជូន​ជ្រាបថា​ព្រឹត្តិការណ៍​៣​វិច្ឆិកា​នឹងត្រូវ​បិទ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ពេលវេលា​ដូចខាងក្រោម​៖១.​សម្រាប់​ថ្ងៃ​១៩​វិច្ឆិកា​២០២០​មាន​រាជធានី ភ្នំពេញ​ចំនួន​១,៥៦៩​នាក់ (​មាន​ជនជាតិ​ហុង​គ្រី​ចំនួន​៥​នាក់​)​ដោយ​រាប់ទាំង​អ្នក​វិជ្ជមាន​៤​នាក់​ក្នុងនោះ​ជាសះស្បើយ​១​នាក់​និង​៣​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត ភាព​ខ្មែរ​.​សូ​វៀត​ដែលមាន​ទាំង​អគ្គរដ្ឋទូត​ហុង​គ្រី​ម្នាក់​ផង​។​ខេត្តកណ្តាល​ចំនួន​៦៧​នាក់​ខេត្តពោធិសាត់​ចំនួន​៤០​នាក់​ខេត្តព្រៃវែង​ចំនួន​២៣ នាក់​ខេត្តកំពង់ធំ​ចំនួន​៣​នាក់ ។​២.​សម្រាប់​ថ្ងៃ​២១​វិច្ឆិកា​២០២០ គឺ​ខេត្តកំពង់ឆ្នាំង​ចំនួន​១១​នាក់​។ ៣.​សម្រាប់​ថ្ងៃ​២៣​វិច្ឆិកា មាន​ខេត្ត​កែប ចំនួន​១៨​នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ៤០​នាក់​ខេត្តកំពង់ចាម ចំនួន​១​នាក់​។​៤.​សម្រាប់​ថ្ងៃ ២៥​វិច្ឆិកា ២០២០​មាន​ខេត្ត ព្រះវិហារ​ចំនួន​២០​នាក់ ខេត្តរតនគិរី​ចំនួន​១០​នាក់​។​សូម​រំលឹក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែលមាន​បងប្អូន​កំពុង ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​មិនទាន់​ដល់​ថ្ងៃ​ត្រូវ​បញ្ចប់​ត្រូវ​ណែ​នាំឱ្យ​បងប្អូន​ឱយ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ឱយបាន​ត្រឹមត្រូវ​បើ​មិន​ដូច្នេះ​ទេ​នឹងត្រូវ​ប្រឈម​នឹង​ការតម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ឡើងវិញ ព្រោះ​ផ្នែក​សុខាភិបាល​កំណត់​រយៈពេល​១៤​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​យក​សំណាក​ដំបូង​មក​ធ្វើតេស្ត​។​ការដែល​យើង​អាច​ប្រកា​សបិទ​បញ្ចប់​បាន​គឺ​នៅត្រង់​យើង គ្រប់គ្រង​បាន​ចំនួន​មនុស្ស​រហូត​១៨០២​នាក់​នៅតាម​រាជធានី​ខេត្ត​ចំនួន​១១ ដែលមាន​ការពាក់ព័ន្ធ​ការធ្វើ​តេស្ត​និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ​រយៈពេល​១៤​ថ្ងៃ​ដែល បញ្ហា​នេះ​ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​ហ្មត់ចត់​ជាមួយ​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួងសុខាភិបាល​។​

​ប្រតិបត្តិការ​នៃ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ពិតជា​ធំធេង​នឹង​ស្មុ​គ្រ​ស្មាញ​ក្នុងការ​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រោះ​វា​ទាក់ទង​ដល់​មនុស្ស​ច្រើន​នឹង​រាជធានី​ខេត្ត ស្រុក ខ័​ណ្ឌ ក្រុង ឃុំ សង្កាត់ និង​ភូមិ​ជាច្រើន​ដែល​លំបាក​ដល់​ការស្វែងរក​។ ប៉ុន្តែ​ដោយ​ការដឹកនាំ​ត្រឹមត្រូវ​មានការ​ខិតខំ​មាន​សាមគ្គីភាព​និង​សហ​ការណ៍​ល្អ​យើង​អាច​ធ្វើបាន​ដោយ​រកឃើញ គ្រប់​មនុស្ស​ពាក់ព័ន្ធ​មិនឱ្យ​បាត់ដាន​ដែលជា​មូលហេតុ​ឆ្លង​ចូល​សហគមន៍​បង្ក​ជា​គ្រោះមហន្តរាយ​សម្រាប់​ប្រជាជន​យើង​។​បទពិសោធន៍​ជោគជ័យ​របស់​យើង​នៅពេល នេះ​ក៏ដូចជា​ពេលកន្លងមក​គឺ​ស្ថិតនៅលើ​ល្បឿន​នៃ​ការគ្រប់គ្រង​សភាពការណ៍​ទាន់ពេល​នឹងមាន​កិច្ចសហការ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​មុខសញ្ញា​ដែលមាន​ការពាក់ព័ន្ធ​ទាំង​ផ្ទាល់​ទាំង​ប្រយោល​យក​សំណាក​មក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។​

ឆ្លៀត​យក​ឱកាស​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​តួ អង្គ​ពាក់ព័ន្ធ ពិសេស​ក្រុមគ្រូពេទ្យ​ជួរមុខ​ដែល​ហ៊ាន​ប្រឈម​ចំពោះ​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​មិន​ខ្លាច​នឿយហត់​។​ខ្ញុំ​សូម​ផ្ញើជូន​នូវ​ការគោរព​និង ថ្លែងអំណរគុណ​ចំពោះ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ដែល​បាន​ខិតខំ​ជួយ​ទៅលើ​ការធ្វើ​តេស្ត​ដោយ​ភាព​ហ្មត់ចត់​នឹង​ការទទួលខុសត្រូវ​ខ្ពស់​។​

​ខ្ញុំ​ក៍​សូម​អរគុណ​ផងដែរ​ដល់​បងប្អូន​ដែល​ជាប់​ពាក់​ព​ន្ធ័​ទាំង​ដោយផ្ទាល់​និង​ដោយ​ប្រយោល​ដែល​បាន​អត់ធ្មត់​រស់នៅ​ដាច់ដោយឡែក​រយះពេល​១៤​ថ្ងៃ​តាម​ល័​ក្ខ​ខ​ណ្ឌ័​តម្រូវ នៃ​ការធ្វើ​ច​ត្តា​ឡី​ស​ក័​។​បងប្អូន​ជនរួមជាតិ​ជាទីគោរព​!​ការប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា​មិនមែន​មានន័យថា​យើង​បញ្ចប់​ការខិតខំ​ដើម្បី​ប្រយុទ្ធ​ជាមួយ​កូ​វីដ​១៩​នោះទេ​ផ្ទុយទៅវិញ​យើង​ត្រូវខិតខំ​ច្រើនជាង​មុន​ដើម្បី​ទប់ស្កាត់​ឃាដករ​លាក់​មុខ​ដែល​យើង​មើលមិនឃើញ​តាមរយៈ​ការពាក់​ម៉ាស​ការ​លាងដៃ​ការរក្សា​គម្លាត​សុវត្ថិភាព​។​ល​។​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ត្រូវ​ចងចាំ​ថា ប្រជាជន​ក្នុង​លោក​និយាយ​ជារួម​នឹង​ប្រជាជន​កម្ពុជា​និយាយ​ដោយឡែក​ស្អប់​កូ​វីដ​១៩​ខ្លាំងណាស់ តែ​កូ​វីដ ១៩​មិន​ត្រឹមតែ​មិន​ស្អប់​យើង​វិញ​នោះទេ​តែ​វា​ថែមទាំង​ស្រឡាញ់​យើង​ទៀតផង​ដែល​ការស្រឡាញ់​របស់​វា​មកលើ​យើង​នឹងធ្វើ​ឱ្យ​យើង​ស្លាប់​ឬ​ខូចខាត​សុខភាព​តែប៉ុណ្ណោះ​។​ត្រូវ​ចងចាំ​ថា​ការដែល​កម្ពុ​ជាមាន​មនុស្ស​ឆ្លង​តិច​នឹង​មិនមាន​មនុស្ស​ស្លាប់​មិនមែន​មកពី​យើង​មាន​ឈាម​ជា​ខ្មែរ​អង្គរ​ដែលមាន​ឈាមក្រហម​ពិសេស​អាច​ប្រឆាំង​ជាមួយ​កូ​វីដ​១៩​បាន​ដូច​មនុស្ស​ខ្លះ​បាន​អះអាង​នោះទេ (​ខ្ញុំ​សង្ឃឹមថា​អ្នកអះអាង​បែបនេះ​នឹងមាន​សេចក្តីក្លាហាន​ពិតប្រាកដ​ចូលទៅ​បំរើ​អ្នក​កើត​កូ​វីដ​១៩​ដោយ​មិនមាន​សំភារៈ​ការ ពារ​ខ្លួន​តើ​ឆ្លង​ឬ​មិន​ឆ្លង​?​ដើម្បី​បានជា​ប្រយោជន៍​សម្រាប់​ការស្រាវជ្រាវ​វិទ្យា​ស្ត្រ​ផង​នឹង​ដើម្បី​កូន​ខ្មែរ​ដែលមាន​ឈាមក្រហម​ពិសេស​មិនបាច់​ការពារ​ខ្លួន​ដូច​សព្វថ្ងៃ​ផង​។​ប្រសិនជា​អាចធ្វើ​បាន​មែន​អង្គការ​សុខភាព​ពិភពលោក​ប្រាកដជា​ប្រកាស​ទទួលស្គាល់​អ្នក​ថា​ជា​អ្នកវិទ្យាសាស្ត្រ​ដ៏​កំពូល​គ្មាន​ពីរ​ក្នង​លោក​)​។​ឬ​បានមកពី​ការ​កត្តា​អាកាសធាតុ ដែល​ធ្វើឱយ​កូ​វីដ​១៩ មិនអាច​ឆ្លង​ចូល​បាន​នោះដែរ​។ ជោគជ័យ​របស់​យើង​បានមកពី​ការខិតខំ​រួមគ្នា​ទាំង​ស្ថាប័ន​ព្រះមហាក្សត្រ ស្ថាប័ន​នីតិបញ្ញត្តិ​ស្ថាប័ន​នីតិប្រតិបត្តិ ដែលមាន​ក្រសួងសុខាភិបាល ពិសេស​ក្រុមគ្រូពេទ្យ​ជា​ប្រតិបត្តិ​ករ​ដ៏​មាន​ប្រសិទ្ធភាព​នឹង​សំខាន់​ជាង​ទៀត​គឺ​ប្រជាជន​កម្ពុជា​គ្រប់រូប​ចូលរួម​អនុវត្តន៍​នូវ​វិធានការណ៍​ដែល ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ដោយ​ក្រសួងសុខាភិបាល​ដោយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់​ដែល​ខ្ញុំ​សុំ​យក​ឱកាស​នេះ​សំដែង​នូវ​អំណរគុណ​ចំពោះ​ជន​រួម ជាតិ​គ្រប់រូប​នឹង​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ព្រមទាំង​សប្បុរសជន​ដែល​បាន​ចូលរួម​ជួយ​ជា​ថវិកា​សំភារៈ​ដើម្បី​ប្រយុទ្ធ​ជាមួយ​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ​។​
​យើង​បិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា​សំដៅ​ឱយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រៀបចំ​បើក​សាលារៀន​និង​សាលា​បណ្តុះបណ្តាល​វិជ្ជា ជីវៈ​ឡើងវិញ​ព្រមទាំង​ធ្វើឱ្យ​សភាព​ការ​គ្រប់ផ្នែក​គ្រប់​វិស័យ​វឹល​ទៅរក​ភាពប្រក្រតី​ដូច​មុន​ថ្ងៃ​៣​វិ​ច្ឆ​កា​ឡើងវិញ តែ​ការប្រយុទ្ធ​ជាមួយ​កូ​វីត​១៩​នៅតែ​ជា​អាទិភាព​នៃ​ការ ងារ​របស់​យើងទាំងអស់គ្នា​ដដែល​។​ព្រឹត្តិការណ៍​៣​វិ​ច្ឆ​កា​បាន​បង្រៀន​យើង​បាន​រំលឹក​យើង បាន​ដាស់តឿន​យើង​និង​បាន​ណែនាំ​យើង​ឱយមាន​ការ​ប្រុង​ប្រយ័ត​ជានិច្ច​ទើប អាច​យកឈ្នះ​លើ​កូ​វីដ​១៩​បាន​។​ត្រូវ​ម្ចាស់ការ​ទប់ស្កាត់​ជាមុន​តាម​វិធី​ការពារ​ប្រសើរ​ជាង​ការ ព្យាបាល​។​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​សេចក្តីចំរើន ។​

​គួរ​ជំរាបជូន​ថា​៖​អ្នក​ត្រូវ​ធ្វើតេស្ត​លើក​ទី​៤ ជាមួយ​សម្ដេច ហ៊ុន សែន នៅ​ថៃទី​១៨ វិច្ឆិកា​រួមមាន​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរ ជាតិ​,​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​,​លោក ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​,​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធាន ទឹក​, លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​, លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា រួមទាំង​ម​ន្រី្ត​ជាន់ ខ្ពស់​តាម​ស្ថាប័ន​នានា​, ក្រុម​អង្គរក្ស​និង​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ​និង​បុគ្គលិក​តាម​គ្រឹះស្ថានសិក្សា​មាតាបិតា​សិស្ស ។​

​បើ​គិត​ទាំង​៣​លើក​មកនេះ​ក្រសួងសុខាភិបាល​បានធ្វើ​តេស្ត​លើ​សំណាក ៣,៧៦២ ហើយ ។ ក្នុងចំណោម​ការធ្វើ​តេស្ត​នេះ​គឺមាន​មនុស្ស​៤​នាក់​ប៉ុណ្ណោះ​វិជ្ជមាន​កូ​វីដ​-១៩ រួមមាន​លោក សួស យ៉ា​រ៉ា សមាជិកសភា​, លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម​និង​ទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា​និង​វៀតណាម​រួមទាំង​អង្គរក្ស​ម្នាក់​។ ប៉ុន្តែ​លោក សួស យ៉ា​រ៉ា បានជា​សះស្បើយ​ពី​កូ​វីដ​-១៩​ហើយ​កាលពី​ថ្ងៃទី ១៦ ខែ វិច្ឆិកា ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ ។​

​គិត​ត្រឹម​ថ្ងៃទី​១៨​វិច្ឆិកា​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣០៤ នាក់​ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​២៩១​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​១៣ នាក់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...