Home ព័ត៌មានជាតិ សេដ្ឋកិច្ច មន្ត្រីក្រសួង...

មន្ត្រីក្រសួងកសិកម្ម ចុះសិក្សាពីសកម្មភាពអនុវត្តកសិកម្ម របស់សហគមន៍

ដោយៈ សៅ វ៉ាន់ឌី / ព្រះវិហារៈ លោក ពឹង ទ្រី ដា ប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះវិហារ បានឱ្យដឹង ថាៈ កាលពី ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក គុយ ម៉ា រិនឌី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមជាមួយសហការីបានចុះសិក្សាពីសកម្មភាព អនុវត្តកសិកម្មតាម កិច្ចសន្យា ទិញ – លក់ ស្រូវ សិរី រា ង្គ របស់ សហគមន៍កសិកម្ម ភ្នំពេជ្រ បូរី ស្ថិតនៅ ឃុំ ភ្នំពេញ ស្រុក គូលែន ខេត្តព្រះវិហារ ។

លោក ពឹង ទ្រី ដា បាន បន្តថាៈ ក្នុង ឆ្នាំ ២០២០ នេះ សហគមន៍ ភ្នំ ពេជ្រ បូរី មាន សមាជិក សរុប ចំនួន ២២៦ គ្រួ សារ បាន ចុះឈ្មោះ លក់ ស្រូវ រួមគ្នា តាមរយៈសហគមន៍កសិកម្មជាមួយក្រុមហ៊ុន AmruRice លើ បរិមាណ ស្រូវ សរុប ១.១៦៣.១០០ គីឡូក្រាម ។ តម្លៃស្រូវទទួលបាន ពី ក្រុមហ៊ុននៅក្នុងដើមសប្តាហ៍ ទី ៣ ក្នុង ខែវិច្ឆិកា នេះ មាន ៖ ស្រូវ ផ្ការំដួល សើម លេខ ១, តម្លៃ ១២៧០ រៀល ក្នុងមួយគីឡូក្រាម , ស្រូវ ផ្ការំដួល សើម លេខ ២ តម្លៃ ១.២២០ រៀល ក្នុង មួយ គីឡូក្រាម , ស្រូវ ផ្ការំដួល ស្ងួត លេខ ១ តម្លៃ ១.៥៥០ រៀល ក្នុងមួយគីឡូក្រាម , ស្រូវ ផ្ការំដួល ស្ងួត លេខ ២ តម្លៃ ១.៤៦០ រៀល ក្នុង មួយ គីឡូក្រាម , ស្រូវ សរ ពូជ ក្នុងស្រុក សើម លេខ ១, តម្លៃ ១.១០០ រៀល ក្នុង មួយ គីឡូក្រាម , ស្រូវ សរ ពូជ ក្នុងស្រុក សើម លេខ ២, តម្លៃ ១.០៦០ រៀល ក្នុង មួយ គីឡូក្រាម , ស្រូវ សរ ពូជក្នុងស្រុកស្ងួត លេខ ១, តម្លៃ ១.២២០ រៀល ក្នុង មួយ គីឡូក្រាម , ស្រូវ សរ ពូជក្នុងស្រុកស្ងួត លេខ ២, តម្លៃ ១.១៨០ រៀល ក្នុងមួយគីឡូក្រាម ។

ប្រធានមន្ទីរកសិកម្មបានឱ្យដឹង ទៀតថាៈ នៅទូទាំងខេត្តព្រះវិហារ ក្នុងឆ្នាំ ២០២០ នេះ មានសហគមន៍ កសិកម្ម សរុបចំនួន ៣៣ សហគមន៍បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គស្មើ ៤២ កិច្ចសន្យា លើ បរិមាណស្រូវសរុប ២២.១៩៥ តោន ។ ក្នុងនោះ មានសមាជិកសហគមន៍ផលិតសរុប ចំនួន ៦.១៩៧ គ្រួសារ លើ ទំហំ ផ្ទៃដី សរុប ២០.២៩៦ ហិកតា សម្រាប់លក់ឱ្យក្រុមហ៊ុនឯកជន ចំនួន ៤ គឺ ៖ ១, ក្រុមហ៊ុន អេ ម រ៉ុ រ៉ា យ (AMRU Rice) ២, ក្រុមហ៊ុន ស៊ិ កនេ ត ឈ័ រ អ ហ្វ អេ ស៊ា (Signatures of Asia) ៣, ក្រុមហ៊ុន ហ្គោល ដិ ន រ៉ា យ (Golden Rice) ៤, និង រោង ម៉ាស៊ីនកិនស្រូវ សា រ៉ា វ៉ាន់ កំពង់ធំ ៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បុគ្គលិក​កាស៊ីណូ រលក​ធំ ប...

ដោយៈ​វ​ណ្ណះ​/​ព្រះ​សី​ហុៈ...

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...