Home ព័ត៌មានជាតិ សេដ្ឋកិច្ច ឯកអគ្គរាជទូត​...

ឯកអគ្គរាជទូត​អង់គ្លេស អះអាង​ពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ ពាណិជ្ជកម្ម​

ដោយ​: គ​ន្ធា / ទេព មង្គល: លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​អះអាងថា ក្នុង​អាណត្តិ​បំពេញភារកិច្ចការទូត​នេះ លោកស្រី នឹងបន្តខិតខំពង្រឹង និង​ពង្រីក​កិច្ច​សហ ប្រតិបត្តិការលើគ្រប់​វិស័យ​អាទិភាព របស់​រាជរដ្ឋាភិបាល កម្ពុជា ជាពិសេស នឹង​បន្ត​ជំរុញការអភិវឌ្ឍ វិស័យឯកជន និង​សកម្មភាព​ពាណិជ្ជ​កម្មនា​នា ឲ្យកាន់តែរីកចំរើនបន្ថែមទៀត ។​

​លោកស្រី ទីណា រ៉េដ ស ( Tina Redshaw ) ឯកអគ្គរាជទូត​វិសាមញ្ញ និង ពេញ​សមត្ថភាព របស់​ចក្រភព​អង់គ្លេស ប្រចាំ ព្រះរាជា ណា ចក្រ កម្ពុជា បាន​អះអាង​ដូច្នេះ​ក្នុងឱកាស​ដែល លោក អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានទទួល ជួបពិភាក្សា​ការងារ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​សម្តែង នូវ​ក្តី​សោមនស្ស​រីករាយ និង ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​លោកជំទាវ Tina Redshaw ដែល​ទើប ទទួលបាន ភារកិច្ច បំពេញ បេសកកម្ម​ការ ទូត​នៅ កម្ពុជា ។ ជាមួយគ្នានេះ​, អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ផងដែរ ចំពោះ រដ្ឋាភិបាល នៃ​ចក្រភព​អង់គ្លេស ដែល​តែងតែ​ជួយឧបត្ថម្ភ គាំទ្រ ចូលរួមចំណែក​ជាមួយនឹង​បណ្តា​ដៃគូ​អភិវឌ្ឍន៍​នានា ផ្តល់នូវ ជំនួយ បច្ចេកទេស និង ហិរញ្ញប្បទាន​ឥត​សំណង ជា​បន្តបន្ទាប់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គម នៅ​កម្ពុជា ពិសេស ការអភិវឌ្ឍ​វិស័យ​អប់រំ តាមរយៈ ការផ្តល់ នូវ អាហារូបករណ៍ ថ្នាក់​ឧ​ត្ត​មសិ​ក្សា​, ថ្នាក់ ក្រោយ ឧ​ត្ត​មសិ​ក្សា​, និង​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​រាជការ និង​និស្សិត កម្ពុជា ឱ្យ ទៅ​សិក្សា នៅ ចក្រភព អង់គ្លេស ជាដើម ។

​លោកស្រី Tina Redshaw បាន សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ដែល​បានមក​បំពេញ បេសកកម្ម​ការទូត នៅ​ព្រះរាជាណាចក្រ កម្ពុជា និង សូម សម្តែង នូវ ការកោតសរសើរ​ដល់ កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្រេច បាន នូវ សមិទ្ធផល ផ្លែផ្កា ជាច្រើន ជាពិសេស ការចាត់វិធានកា​រយ៉ា​ង ល្អ ប្រសើរ ក្នុងការ​បង្ការ និង ទប់ស្កាត់​ការ រីក​រាល ដាល នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​លោក​ឯកអគ្គរាជទូត បាន​គូសបញ្ជាក់ថា ក្នុង​អា​ណិ​ត្ត​បំពេញភារកិច្ច​ការទូត​នេះ លោកស្រី នឹង បន្ត ខិតខំ ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ លើ គ្រប់​វិស័យ​អាទិភាព របស់​រាជរដ្ឋាភិបាល កម្ពុជា ជាពិសេស នឹង​បន្ត​ជំរុញ ការអភិវឌ្ឍ វិស័យ ឯកជន និង​សកម្មភាព​ពាណិជ្ជ​កម្មនា​នា ឲ្យ កាន់តែ រីក ចំរើន បន្ថែម ទៀត ។​

​បន្ថែម​លើ​កិច្ចពិភាក្សា​លើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វ​ភាគី​, ភាគី​ទាំងពីរ ក៏ បាន ពិភាក្សា ផ្លាស់ប្តូរ​ទស្សនទាន លើ​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ​,​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល អាស៊ាន​លើក​ទី ៣៧ និង​កិច្ចប្រជុំ​កំពូល ពាក់ព័ន្ធ​កាលពី​សប្តាហ៍​កន្លងមក ជាដើម​និង​ប្តេជ្ញា នឹង​បន្ត​ជំរុញ លើក កម្ពស់ កិច្ចសហប្រតិបត្តិការ សកម្មភាព​ពាណិជ្ជកម្ម និង​ជំរុញ​ការទាក់ទាញ អ្នក​វិនិយោគិន ទៅវិញទៅមក ឲ្យ​បាន ច្រើន បន្ថែមទៀត ។​

​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ កិច្ចខិតខំ​របស់លោក​ស្រី ឯកអគ្គរាជទូត និង​បាន​សង្កត់ធ្ងន់ថា​: បើទោះជា​ពិភពលោក កំពុង ស្ថិតក្នុង​ស្ថានភាព​ប្រឈម ទៅនឹង​ជំងឺ Covid-19 ដែល ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ដល់​អាយុជីវិត​,​រំខាន​ដល់​សកម្មភាព សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​ជីវភាព រស់នៅ​, រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ និង​ត្រៀមលក្ខណៈ ក្នុងការ​ផ្តល់ កិច្ច សហការ គាំទ្រ បន្ត​ពង្រីក កិច្ច សហប្រតិបត្តិការ នានា​បន្ថែមទៀត ដើម្បី​សម្រេចបាន​នូវ សមិទ្ធផល​កិច្ចសហប្រតិបត្តិការ ល្អប្រសើរ ទាំង​ក្នុង វិស័យ​សាធារណៈ និង​វិស័យ ឯកជន​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...