ដោយ: វ៉ៃកូ / ស្វាយរៀង: លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចែកពូជស្រូវ អំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ លោកនាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុកចន្ទ្រា ផ្ដល់ជូនប្រជាកសិករ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១២១ គ្រួសារ មកពី ឃុំចន្ទ្រា និងឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
អំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្ដល់ជូនប្រជាពលរដ្ឋ ទាំង ១២១ គ្រួសារ នាឱកាសនេះ ក្នុងមួយគ្រួសារ ទទួលបាន ពូជស្រូវ ១០០គីឡូក្រាម និងថវិកា ២ម៉ឺនរៀល ៕PC