Home កីឡា អូ​ហ្ស៊ីល​ដៀម...

អូ​ហ្ស៊ីល​ដៀមដាម​ឱ្យ​គ្រូបង្វឹក​ជម្រើសជាតិ​អាល្លឺម៉ង់​ក្រោយ​ចាញ់​អេ​ស្ប៉ា​ញ​៦-០​យ៉ាង​អាម៉ាស់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាល្លឺម៉ង់ ៖ កីឡាករ​មេ​ស៊ូ​ត អូ​ហ្ស៊ីល មិន​បាន​ខ្ជះខ្ជាយ​ពេលវេលា​នោះ​ឡើយ​ក្នុង​ការបញ្ចេញ​ប្រតិកម្ម​ចំពោះ​បរាជ័យ​ដ៏​ភ្ញាក់ផ្អើល​របស់​អាល្លឺម៉ង់ ៦-០ ក្រោម​ថ្វីដៃ​អេ​ស្ប៉ា​ញ ក្រោយ​ចូលទៅ​បណ្តាញ​សង្គម Twitter ដើម្បី​ចម្អក​ឱ្យ​អ្នក​ចាត់ការ​ទូទៅ​លោក ចាវ​ជី​ម ឡូ​វ​។​

​ក្រុម​អាល្លឺម៉ង់​រង​បរាជ័យ​ធ្ងន់ធ្ងរ​បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៣២ នៅ​ពេល​ពួក​គេ​រង​ភាពអាម៉ាស់​នៅ​ទីក្រុង​សេ​វីយ៉ា ខណៈ​ក្រុម​ម្ចាស់ផ្ទះ​អេ​ស្ប៉ាញ​បន្តដំណើរ​ទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​នៃ​ការប្រកួត Nations League ឆ្នាំក្រោយ បន្ទាប់​ពី​ផ្តួល​ឥទ្ទ្រី​ដែក​អាល្លឺម៉ង់​។​

​អាជីព​នៅ​ក្រុម​ជម្រើស​របស់​អូ​ហ្ស៊ីល​បានបញ្ចប់​ក្រោយ​ការប្រកួត​វើ​ល​ខាប់​ឆ្នាំ​២០១៨ នៅពេល​អាល្លឺម៉ង់​ខ្ទាត​ចេញ​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​។​

​ក្រោយ​មាន​អារម្មណ៍​ថា​រូបគេ​ត្រូវ​បាន​គេ​យកមក​ធ្វើ​លេស​សម្រាប់​បរាជ័យ​របស់​ក្រុម​ជម្រើសជាតិ ខ្សែបម្រើ​កាំភ្លើង​ធំ Arsenal រូប​នេះ​ក៏​ប្រកាស​ចូលនិវត្តន៍​ពី​ជម្រើសជាតិ​ភ្លាមៗ​ក្រោយ​ការប្រកួត​វើល​ខា​ប់ ព្រោះ​មាន​អារម្មណ៍​ថា​មិន​ទទួលបាន​ការគាំទ្រ​ពី​ក្រុម​មន្ត្រី​អាល្លឺម៉ង់​។​

​មិត្ត​រួម​ក្រុម​គឺ​ជើ​រ៉ូម បូ​តេង និង ថូ​ម៉ាស់ មូលល័​រ ក៏​ត្រូវបាន​បញ្ចប់​អាជីព​បាល់ទាត់​អន្តរជាតិ​ដែរ​ដោយ​លោក​ចាវ​ជី​ម ឡូ​វ ដែរ​ក្នុងអំឡុង​ពីរ​ឆ្នាំ​ចាប់​តាំងពីវើ​លខាប់ ខណៈ​លោក​ចង់​កសាង​ក្រុម​ថ្មី​ក្នុង​ការកាន់កាប់​តំណែង​ឆ្នាំ​ទី​១៤​របស់លោក​។​

​ប៉ុន្តែ​ក្រោយពេល​អាល្លឺម៉ង់​បង្ហាញ​ទម្រង់​លេង​យ៉ាង​អន់​នៅអេ​ស្ប៉ាញ​កាលពី​យប់​ថ្ងៃ​អង្គារទី​១៧​វិច្ឆិកា អូ​ហ្ស៊ី​បាន​ស្នើ​ឱ្យ​កោះហៅ​អតីត​មិត្ត​រួម​ក្រុម​ឱ្យ​ជួយ​ពង្រឹង​តំបន់​ការពារ​ដ៏​ទន់ជ្រាយ​។​

​បង្ហោះ​លើ​បណ្តាញ​សង្គម​ក្រោយ​ចប់​ការប្រកួត​តែ​ប៉ុន្មាន​នាទី អូ​ហ្ស៊ីល​និយាយថា “​ដល់​ពេល​ត្រូវ​យក​ជើ​រ៉ូម បូ​តេង​មកវិញហើយ​” ដោយ​ភ្ជាប់​រូបភាព​ខ្សែការពារ​របស់ Bayern Munich នៅ​នឹង​ផុស​របស់​ខ្លួន​តែម្តង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...