Home ព័ត៌មានអន្តរជាតិ អតីត​សមាជិកសភ...

អតីត​សមាជិកសភា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ហុងកុង​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ហុងកុង ៖ ប៉ូលិស​ហុងកុង​បាន​ចាប់ខ្លួន​អតីត​សមាជិកសភា​គណបក្ស​ប្រឆាំង​ចំនួន​បី​រូប​នៅ​ថ្ងៃ​ពុធ​ទី​១៨​វិច្ឆិកា​នេះ​ពី​បទ​រំខាន​ដល់​ការប្រជុំ​សភា​កាល​ពី​ច្រើន​ខែ​កន្លង​ទៅ ខណៈ​ការព្រួយបារម្ភ​អំពី​ការបង្ក្រាប​លើ​ក្រុមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ទីក្រុង​បាន​កើនឡើង​។​

​សារ​បង្ហោះ​នៅលើ​គណនី​ហ្វេ​សប៊ុក​របស់លោក ថេត ហ៊ុយ លោក អេ​ដ​ឌី ជូ និង លោក រ៉ា​យ​ម៉ុន ចាន់ បាន​និយាយថា ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​នៅក្នុង​អង្គប្រជុំ​វិសាមញ្ញ​នៅ​រដ្ឋសភា​។ អ្នក​ទាំង​បី​បាន​បង្អាក់​ការប្រជុំ​សភា​ដាច់ដោយឡែក​ពីគ្នា​ដោយ​ជះ​ទឹក​ធុំក្លិន​ស្អុយ​ឈួល​និងវ​ត្ថុ​ផ្សេងៗ​ចំនួន​ពីរ​គ្រា​។​

​ប៉ូលិស​ហុងកុង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួកគេ​បាន​ចាប់ខ្លួន​អតីត​សមាជិក​សភា​បី​រូប​ពី​បទ​មើលងាយ​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​និង​មាន​ចេតនា​បង្ក​អន្តរាយ​ដល់​អ្នកដទៃ​។ ​ប៉ូលិស​មិន​បាន​កំណត់​អត្តសញ្ញាណ​ពួកគេ​ចំៗ​ឈ្មោះ​នោះ​ទេ​។​

​ក្រុមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​បាន​ចោទប្រកាន់​រដ្ឋាភិបា​ល​ហុងកុង​និង​រដ្ឋាភិបាល​ចិន​នៅ​ទីក្រុង​ប៉េកាំង​អំពី​ការ​រឹតបន្តឹង​ការគ្រប់គ្រង​លើ​ទឹកដី​ចិន​ពាក់កណ្តាល​ស្វយ័ត​ដើម្បី​ឆ្លើយតប​ទៅនឹង​ការទាមទារ​លទ្ធិប្រជាធិបតេយ្យ​បន្ថែមទៀត​។ ពួកគេ​និយាយថា អាជ្ញាធរ​ចិន​កំពុងតែ​បំផ្លាញ​ស្វ័យភាព​ដែល​បាន​សន្យា​ចំពោះ​ទីក្រុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​មួយ​នេះ​ជាមួយនឹង​សេរីភាព​ច្រើនជាង​ចិន​ដីគោក​។​

​អតីត​សមាជិកសភា​ទាំង​បី​រូប​បាន​បង្អាក់​ការប្រជុំ​ពិភាក្សា​អំពី​បទ​ប្បញ្ញត្តិ​ភ្លេងជាតិ​ដែល​អនុម័ត​រួចរាល់​ដែល​វា​ដាក់ទោស​ព្រហ្មទណ្ឌ​រាល់​បទ​ប្រមាថ​ឬ​រំលោភបំពាន​បទ​ចម្រៀង​ជាតិ​ចិន​គឺ “​ការដើរ​ក្បួន​របស់​អ្នកស្ម័គ្រចិត្ត​”៕

​លោក​អេ​ដ​ឌី ជូ ត្រូវបាន​សែង​ចេញ​ពី​សភា​ហុងកុង​កាលពី​ថ្ងៃទី​៨​ឧសភា​កន្លង​ទៅ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...