Home ព័ត៌មានជាតិ នយោបាយ កង​យោធា​មួក​ខ...

កង​យោធា​មួក​ខៀវ​កម្ពុជា​ចំនួន​៤២​នាក់ ក្នុងនោះ​នារី​ម្នាក់​ក្នុង​កងកម្លាំង​កម្ទេច​គ្រឿងផ្ទុះ (EOD) បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​វិល​ទៅកាន់​លំនៅដ្ឋាន​វិញ​

ដោយ​: យោធិន / កំពង់ស្ពឺ​: ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ កង​យោធា​មួក​ខៀវ​កម្ពុជា​ចំនួន​៤២​នាក់ ក្នុងនោះ​នារី​ម្នាក់ ក្នុង​កងកម្លាំង​កម្ទេច​គ្រឿងផ្ទុះ (EOD) ដែល​បានធ្វើ​មាតុភូមិនិវត្តន៍​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ ពី​សាធារណរដ្ឋ​ម៉ាលី​បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិរ​យៈ​ពេល​មួយឆ្នាំ​ក្នុង​តំបន់​បេសកកម្ម​MINUSMA​និង​តម្រូវ​ឲ្យ​បន្តធ្វើ​ច​ត្តា​ឡី​ស័កយៈ​ពេល​១៤​ថ្ងៃ​នៅឯ​វិទ្យាស្ថាន​បណ្តុះបណ្តាល​កងក​ម្លាំ​ង​រក្សា​សន្តិភាព​បោសសំអាត​មីន​និង​កាកសំណល់​សង្គ្រាម (​ឧដុង្គ​) ទទួលបាន​ការអនុញ្ញាតិ​ពី​ក្រសួងសុខាភិបាល និង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​វិល​ទៅកាន់​លំនៅដ្ឋាន​វិញ បន្ទាប់ពី​ពិនិត្យ​វត្ថុ​សំណាក​លើក​ទី​២​ឃើញ​លទ្ធផល​អវិជ្ជមាន​វី​រ៉ុ​ស​កូ​វី​-១៩ និង មេរោគ​គ្រុនចាញ់​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅនេះ កងកម្លាំង​អាវុធហត្ថ​មួក​ខៀវ​លេខ​៨៦១ ដែល​ធ្វើ​មាតុភូមិនិវត្តន៍​ពី​តំបន់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង​ចំនួន​៣៩​រូប ក្នុងនោះ​នារី​ចំនួន​២​រូប ត្រូវបាន​អនុញ្ញាតិ​ឲ្យ​វិល​ទៅកាន់​លំនៅដ្ឋាន​របស់ខ្លួន​បន្ទា​ប់​ពី​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ពិនិត្យ​រក​រោគរាតត្បាត​កូ​វីដ​-១៩ និង ពិនិត្យ​រក​មេរោគ​គ្រុន​ចាញ់ អស់​រយៈកាល​១៦​ថ្ងៃ​កន្លងទៅ នៅឯ​វិទ្យាស្ថាន​បណ្តុះបណ្តាល​កងក​ម្លាំ​ង​រក្សា​សន្តិភាព បោសសំអាត​មីន​និង​កាកសំណល់​សង្គ្រាម ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក អោក សៀង អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព NPMEC តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម​សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព ក្នុងឱកាស​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​កងកម្លាំង​មួក​ខៀវ​ខាងលើនេះ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​កិ​តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជូន​ដល់​បងប្អូន​កងកម្លាំង​អនុ​សេនា​ធំ​កម្ទេច​គ្រាប់​លេខ​២៣១ ចំនួន​៤២​នាក់ ដែល​បានបញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព អ​.​ស​.​ប ពី​ប្រទេស​ម៉ាលី​ដោយ​ជោគជ័យ និង​បាន​បំពេញ​កាតព្វកិច្ច​ធ្វើ​ច​ត្តា​ឡី​ស័ក​អស់​រយ​:​ពេល​១៤​ថ្ងៃ​នៅក្នុង​វិទ្យាស្ថាន​ឧដុង្គ​កន្លងមក​។

​ក្នុងពេល​ជាមួយគ្នា​នោះដែរ ឧ​ត្ត​ម​សេនីយ៍​ឯក អោក សៀង ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​យើង​បន្ទាប់ពី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅទីនេះ សូម​បងប្អូន​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​១៤​ថ្ងៃ​ទៀត នៅ​គេហដ្ឋាន​បងប្អូន ដោយ​ប្រតិបត្តិ​តាម​ក្រិ​ត្យ​ក្រម និង​វិធាន​របស់​ក្រសួងសុខាភិបាល ក្នុងការ​រក្សា​គម្លាត​សង្គម​ចន្លោះ​ពី​១​ម៉ែត្រ​កន្លះ ទៅ​២​ម៉ែត្រ ពាក់​ម៉ាស់​គ្រប់​ពេលដែល​បងប្អូន​ធ្វើដំណើរ​ក្នុង​ទីប្រជុំជន​។ ទន្ទឹមគ្នា​នោះដែរ ក៏មាន​ការធ្វើ​តេស្ត​ឈាម​រក​មេរោគ​គ្រុនចាញ់​ដល់​បងប្អូន​កងកម្លាំង​ទាំង​៤២​នាក់​យើង​ផងដែរ ដែលមាន​សមាសភាព​ចូលរួម​ពី​មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​CNM និង​មន្ត្រី​មកពី​នាយកដ្ឋាន​សុខាភិបាល​ក្រសួងការពារជាតិ MoND ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...