ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ទីរ​រ​អប់រំ យុវជន និង​កីឡា​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត​បន្ទាយ មានជ័យ និង​អាជ្ញាធរ​ដែនដី បាន​ចូលរួម​ពិធី​អបអរសាទរ និង​ប្រគល់​ប័ណ្ណសរសើរ​នោះ ជូន​គណៈ​គ្រប់គ្រង បុគ្គលិក​និង​សិស្ស​នៃ​វិទ្យាល័យ​ហ៊ុន សែន ខ្លា​កូន ដែល​ស្ថិតនៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ។​

​ពិធី​តូច ខ្លី​មួយ​នោះ បានធ្វើ​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីធ្លា​វិទ្យាល័យ​ក្រោម​វត្តមាន លោក ឈួ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត លោក យឹម លី ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត តំណាង​អាជ្ញាធរ​ដែនដី តំណាង​ការិយាល័យ​អប់រំ​ក្រុង លោក​សុខ ចំណាន នាយក វិទ្យាល័យ ហ៊ុន សែន ខ្លា​កូន លោកគ្រូ អ្នកគ្រូ និង​សិស្ស ។​

​លោក​ឈួ ប៊ុន​រឿង បាន​ថ្លែងថា​: លោក​សូម​អបអរសាទរ​វិទ្យាល័យ​ហ៊ុនសែន ខ្លា​កូន ដែល​បាន ទទួល​ប័ណ្ណសរសើ ” មេត្រីភាព​បរិស្ថាន​”​ពី​លោក​សាយ សំ​អាល់ រដ្ឋ​ក្រសួងបរិស្ថាន ពោលគឺ ជាប់​ជា​សាលា​គំរូ ផ្នែកអនាម័យ​ល្អ​។ លោក​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មន្ត្រី​ជំនាញ​នេះ មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រី​អាជ្ញាធរ​ដែនដី គ្រប់លំដាប់​ថ្នាក់ ដែល​ផ្តល់​កម្លាំងចិត្ត និង​ការ​លើទឹក​ចិត្ត​នេះ ។​

​សូមបញ្ជាក់ថា វិទ្យាល័យ​ហ៊ុន សែន ខ្លា​កូន បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦ លើ​ផ្ទៃដី ៧ ហិកតា ។ ជា​បន្តបន្ទាប់ ពិសេស​ដល់​ឆ្នាំ​២០១៨ សាលារៀន​នេះ ត្រូវ​កែលម្អ សាងសង់​អគារសិក្សា អគារ​អន្តេ​វេ​សឹក​គ្រូ តារាង​បាល់បោះ បាល់ទាត់ បាល់បោះ ចាក់​ផ្លូវ​បេតុង ខ្លោងទ្វារ របង …​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុងនោះ ផ្ទៃក្នុង​សាលា និង​សប្បុរសជន ក៏បាន​ដាំ​ដើមឈើ រៀបចំ​សួនច្បារ​…​បានល្អ​ប្រសើរ​ផងដែរ ៕PC