Home ព័ត៌មានអន្តរជាតិ ចំនួន​ឆ្លងកូវ...

ចំនួន​ឆ្លងកូវី​ដ​១៩​នៅ​ឥណ្ឌា កើន​ដល់​៨,៩​លាន​នាក់​

​ប្រែ​សម្រួលៈ​វាសនា​/​ដែ​ល្លី​,​ឥណ្ឌា​៖​ឥណ្ឌា​បាន​កត់ត្រា​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា ឬ​ជំងឺ​កូវី​ដ​១៩​ថ្មី​ចំនួន​៣៨.៦១៧​នាក់​បន្ថែម​នៅ​២៤​ម៉ោង​កន្លងទៅ ជាហេតុ​នាំ​អោយ​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​នេះ​មាន​អ្នក​​ឆ្លង​វីរុស​កូរ៉ូ​ណាសរុប​ឡើង​ដល់​ជាង​៨,៩​លាន​នាក់ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​។​

​ចំនួន​អ្នក​ស្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ​មាន​ចំនួន​៤៧៤​នាក់ នាំ​អោយ​ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​សរុប​នៅក្នុង​ប្រទេស​នេះ​ឡើង​ដល់​១៣០.៩៩៣​នាក់​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋធានី​ញូ​វ ដែ​ល្លី របស់​ឥណ្ឌា​កំពុង​រង​ការវាយប្រហារ​ខ្លាំង​ដោយ​ជំងឺ​កូវី​ដ​១៩​នៅ​រលក​ទី​៣​។​វេជ្ជបណ្ឌិត​និង​គ្រូពេទ្យ​រាប់រយ​នាក់​ត្រូវបាន​បញ្ជូន​មក​ពី​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​ចូល​ក្នុង​ទី​​ក្រុង​នេះ ហើយ​បណ្តា​មន្ទីរពេទ្យ​បាន​បន្ថែម​គ្រែ​អ្នកជំងឺ ខណៈ​បុគ្គលិក​សុខាភិបាល​ចេញ​ទៅ​ធ្វើតេសិ៍្ត​រក​វីរុ​សតាម​ផ្ទះ​ប្រជាជន​ដើម្បី​ព្យាយាម​ទប់ស្កាត់​កុំអោស​ភាពកា​រណ៍កាន់​តែ​អាក្រក់​ឡើង​។​

​ទីក្រុង​នេះ​បាន​កត់ត្រា​ឃើញ​អ្នក​ឆ្លង​៣.៧៩៧​ករណី​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​វិច្ឆិកា ជា​ចំនួន​ខ្ពស់បំផុត​ក្នុងចំណោម​ការឆ្លង​នៅក្នុង​ទីក្រុង​ណាមួយ​ក្នុង​ប្រទេស​ឥណ្ឌា ហើយក៏​ជា​ការ​ហក់​ឡើង​យ៉ាង​ខ្ពស់​ពី​ចំនួន​​ឆ្លង​កាលពី​ដើមខែ​តុលា​ដែល​មាន​ត្រឹមតែ​តិចជាង​២.០០០​នាក់​ក្នុង​មួយថ្ងៃ​។​

​មន្ត្រី​ម្នាក់​នៅ​ក្រសួង​មហាផ្ទៃ​បាន​និយាយថា វេជ្ជបណ្ឌិត​៧៥​នាក់ និង​គ្រូពេទ្យ​មធ្យម​២៥០​នាក់ ត្រូវបាន​បញ្ជូន​មក​កាន់​ទីក្រុង​នេះ​។​

​កាលពី​ថ្ងៃ​អង្គារ រដ្ឋាភិបាល​រដ្ឋ​ដេល្លី បាន​ដូរ​ការសំរេចចិត្ត​របស់​ខ្លួន​ដោយ​បន្ថយ​អ្នកចូលរួម​អាពាហ៍ពិពា​ហ៍​មួយ​ពី​ប្រមាណ​២០០​នាក់​មក​នៅត្រឹម​៥០​នាក់​។​ខ្លួន​ក៏​ពិចារណា​បិទ​ផ្សារ ដោយសារ​តែ​បទបញ្ជា​​គម្លាត​សង្គម​មិន​ត្រូវបាន​អនុវត្ត​តាម​៕

​ដែ​ល្លី ដែល​មាន​ប្រជាជន​១៩,៨​លាន​នាក់ កំពុង​តស៊ូ​គ្រប់គ្រង​ជំងឺ​ឆ្លងកូវី​ដ​១៩​។​ទីក្រុង​នេះ​មាន​អ្នក​ឆ្លង​សរុប​៤៨៩.០០០​នាក់ និង​៧.៧១៣​នាក់​ស្លាប់​ដោយកូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជុំ​ត្រួតពិនិត្យ និង​គ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ខ្សែ​ផ្លូវ​សរុប​ទាំង​៣៨​ប...

ដោយ​: សុផល / សៀមរាប​: លោក...

សម្តេច​តេ​ជោ ហ៊ុន សែន សម្...

ដោយ​: តារា​រិ​ទ្ធ / សៀមរា...

ក្រសួង​អប់រំ​ពន្យារពេល​ប្...

​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ...