Home ព័ត៌មានជាតិ សន្តិសុខ ដើមឈើ​ធំៗ​ជា​...

ដើមឈើ​ធំៗ​ជា​ព្រៃ​លិច​ទឹក​ត្រូវបាន​ក្រុម​ល្មើស​កាប់​ដឹកជញ្ជូន​រាល់ថ្ងៃ ដឹក​តាម​ទូក​យកមក​ធ្វើជា​សម្រាស់​ដាក់​ដើម្បី​ចាប់​ត្រី​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: ដើមឈើ​ធំៗ​ជា​ព្រៃ​លិច​ទឹក និង​ជា​ជម្រក​ត្រី​ពង​កូន និង​ជម្រក​សត្វ​គ្រប់​ប្រភេទ ត្រូវបាន​ក្រុម​ល្មើស​កាប់​ដឹកជញ្ជូន​រាល់ថ្ងៃ ដឹក​តាម​ទូក​យកមក​ធ្វើជា​សម្រាស់​ដាក់ ដើម្បី​ចាប់​ត្រី​ដែល​ផ្ទុយ​ពី​ច្បាប់ ស្តីពី​ជលផល និង​គ្មាន​ការបង្ក្រាប​នោះឡើយ​។ គ្រាន់តែ​រដូវ​ទឹក​ស្រក​ទៅវិញ​ភ្លាម បទល្មើស​នេសាទ​ដាក់​សម្រាស់ ក៏ត្រូវ​បានចាប់ផ្តើម​គួ​ឲ្យ​កត់សំគាល់ និង​គួរឱ្យ​ព្រួយ​បារ​ម្មណ៍​ផងដែរ​។​

​សកម្មភាព​ខាងលើ ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ភូមិសាស្ត្រ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ដែលមាន​ដើម​រាំង​និង​ដើម​ទន្លា​ធំៗ​ជាច្រើន ត្រូវបាន​ក្រុម​ជនល្មើស​អាកា​ត់ និង​កាប់​មែក​ដឹក​តាម​ទូក ឬ​សំប៉ាន​យកមក​ទម្លាក់​នៅក្នុង​ទឹកទន្លេ ខ្លះ​នៅសល់តែ​ដើម​ឈ​ជ​ង្រឹ​ង​គ្មាន​មែក និង​ខ្លះទៀត​សល់​តែ​គល់ ត្រឹម​ផ្ទៃ​ទឹក​រាប់​ដើម​មិន​អស់​។ ដោយឡែក​កន្លែង​ខ្លះទៀត ត្រូវគេ​មើលឃើញថា មែក​និង​ដើមឈើ​ដែល​គេ​អារ ឬ​កាប់​យកមក​ធ្វើជា​សម្រាស់​ដាក់​នៅតាម​ទន្លេ​គេ​មើលឃើញ​ចេញ​តែ​ចុង​មែកឈើ ផុតពី​ក្នុង​ទឹក​នៅ​ស្រស់ៗ​នៅឡើយ​។​

​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុម​អ្នកសារព័ត៌មាន​មួយក្រុម ដែល​ធ្វើដំណើរ​តា​មកា​រណូត​២​គ្រឿង ធ្វើដំណើរ​មកដល់​ចំណុច​កា​ម៉ា​ល់ ក្នុង​ឃុំ​ប្រឡាយ​មាស បាន​ប្រទះឃើញ​ទូក​ធំ​១​គ្រឿង ដាក់​សម្រាស់​យ៉ាង​ពេញ​សំពោង និង​មាន​កាណូត​១​គ្រឿង​អូស​ក្នុង​គោលដៅ​យកទៅ​ទំលាក់​ក្នុង​ទន្លេ និង​នៅ​កន្លែង​ផ្សេង​ដែល​គេ​បានក​ណ​ត់​ដែល​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​ជលផល​។

​ដោយ​គ្រាន់តែ​គ្រាន់តែ​ឃើញ អ្នកសារព័ត៌មាន​លើក​ថត​យក​រូបភាព ក្រុម​ជនល្មើស​បើកកាណូត​អូសសម្រាស់​ទាំងនោះ បាន​បើកកាណូត​ស្មាច់​គេចខ្លួនបាត់​ផងដែរ​។ ក្រោយពី​ឃើញ​ស្ថានភាព​បែបនេះ ក្រុម​អ្នកសារព័ត៌មាន បាន​រាយ​ការ​ទៅ​មន្ត្រី​ជំនាញ ដើម្បី​ចុះមក​ចាត់ការ​អូស​នាំយកមក​រក្សារ​ទុក​នៅ​សង្កាត់​កំពង់លែង ដើម្បី​តាម​ស្រាវជ្រាវ​រក​ម្ចាស់​ផងដែរ​។

​ប្រធាន​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​តាមរយៈ​ទូរ​សព្ទ​នៅវេលា​ម៉ោង​១០​និង​៥៩​នាទី​ថ្ងៃទី​១៨ វិច្ឆិកា​ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ សមត្ថកិច្ច​បាន​នាំយក​ការ​ទូក​ធំ​ផ្ទុក​សម្រាស់​ខាងលើ មក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ជលផល​កំពង់លែង ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​និង​បក្ខពួក​។​

​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ករណី​បទល្មើស​បែប​ខាងលើនេះ​មិនអាច​អត់ឱន​ឱ្យបាន​នោះឡើយ ត្រូវតែ​អនុវត្តតាម​ផ្លូវច្បាប់​ហើយ​មិនមាន​ការសម្របសម្រួល​ណាមួយ ដោះលែង​វត្ថុតាង​ទៅវិញ​នោះទេ​។​

​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​នេសាទ​ដាក់មង​ចាប់​ត្រី​ជា​លក្ខណៈ​គ្រួសារ បាន​និយាយ​ឲ្យ​ដឹងថា​៖ ពួកគាត់​តែងតែ​បានឃើញ​ក្រុម​ជនល្មើស​មាន​គ្នាច្រើន​ដើរ​អារ ឬ​កាប់​ដើមឈើ​ដឹក​តាម​ទូក​យកទៅ​ធ្វើជា​សម្រាស់​ដាក់​តា​ម​ទន្លេ​រាល់ៗ​ថ្ងៃ​។​

​ប្រជា​នេសាទ​ឲ្យ​ដឹង​ទៀតថា ពេល​ថ្ងៃ​ពួកគេ​ធ្វើ​សកម្មភាព​អារ​កាប់​ដើមឈើ​មាន ដើម​រាំង ដើម​សង្កែ​ង និង​ដើម​ទន្លា​និង​ដើមឈើ​ព្រៃ​លិច​ទឹក​ផ្សេងៗ​ទៀត លុះ​ដល់ពេល​ព្រលប់ៗ ទើប​ពួកគេ​យក ទូក​កាណូត​មក​ដឹក​ហើយ​អូស​ចេញទៅ​ទំលាក់​ក្នុង​ទឹកទន្លេ​។​

​គាត់​ថា​សកម្មភាព​ខាងលើនេះ ក្រុម​ជនល្មើស​បានធ្វើ​ជា​រៀងរាល់ថ្ងៃ ហាក់​គ្មាន​ខ្លាចញញើត​និង​មន្ត្រី​ជំនាញ​ណា​ឡើយ ពួកគាត់​ជា​ប្រជាពលរដ្ឋ មិន​ហ៊ាន ធ្វើ​អ្វី​និង​គេ​ទេ ដោយ​ពួកគេ​ទាំងនោះ បាន​ប្រាប់ថា​៖ គេ​បាន​បង់លុយ​ឱ្យ​សមត្ថកិច្ច​អស់ហើយ បើ​មិន​អញ្ចឹង​ស្មានថា​ធ្វើបាន​។​

​ប្រភព​ដោយឡែក​មួយទៀត​ពី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៨​វិច្ឆិកា​នេះ​ថា ករណី​បង្ក្រាប​បទល្មើស​នេសាទ​វា​ជា​ភារកិច្ច​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​ខេត្តកំពង់ឆ្នាំង ដែលជា​អ្នកអនុវត្ត​ផ្ទាល់​មិនមែន​ខាង​ណា​នោះឡើយ​។​

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ត្រូវគេ​មើលឃើញថា​ការនេសាទ​ដាក់​សម្រាស់ ដើម្បី​ចាប់យក​ត្រី​ត្រូវគេ​មើលឃើញថា កើតមាន​ពាស់ពេញ​នៅតាម​បណ្ដា​ស្រុក​ដែល​ជាប់​មាត់ទន្លេ​មាននៅ ស្រុក​បរិបូ​ណ៍ ស្រុក​កំពង់លែង ស្រុក​ជល​គី​រី​និង​ស្រុក​កំពង់ត្រឡាច​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...