Home ព័ត៌មានជាតិ សន្តិសុខ យុវជន​ម្នាក់​...

យុវជន​ម្នាក់​តូចចិត្ត​សង្សារ​ការ​ចោល ចងក​សម្លាប់ខ្លួន​

ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​វ័យ​២៣​ឆ្នាំ ម្នាក់​សង្ស័យ​តូចចិត្ត​សង្សារ​ការ​ចោល ចងក​សម្លាប់ខ្លួន​លើ​ដើមឈើ​លើ​របង​ឈាបនដ្ឋាន​វត្ត​ជុំ កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​គោក​រការ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ​។​

​ជនរងគ្រោះ​ឈ្មោះ ញាណ ដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ស្នាក់នៅ​ក្នុងភូមិ​អណ្តូង​៣ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ​បាន​ស្រលាញ់​នារី​ម្នាក់​ជា​យូរ​ឆ្នាំ​មកហើយ តែ​ប្រាប់​ម្តាយ​ឲ្យ​ទៅ​ចូល​ដណ្តឹង​នារី​នោះ ម្តាយ​គ្មាន​លទ្ធភាព ហើយក៏​បាក់​ទឹកចិត្ត​តាំងពី​ពេលនោះ​។ មក​លុះដល់​ប្រមាណ​ជាង​មួយខែ ស្រាប់តែ​នារី​នោះ​រៀបការ​ជាមួយ​អ្នកផ្សេង​បាត់ទៅ​។ ជនរងគ្រោះ​ក៏​ចាប់ផ្តើម​ខូចចិត្ត​ផឹកស្រា​ស្រវឹងខួប​រាល់ថ្ងៃ រហូតដល់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ជនរងគ្រោះ​បាន​សុំ​លុយ​ម្តាយ​ពី​២០០០​រៀល តែ​ម្តាយ​មិនមាន​ក៏​ដើរ​ចេញពីផ្ទះ​បាត់​។ រហូតដល់​ព្រឹក​កើតហេតុ​ទើប​មាន​គេ​ប្រាប់ថា ប្រទះឃើញ​សព​ជនរងគ្រោះ​ចងក​ស្លាប់​បាត់ទៅហើយ​។

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​កន្លែងកើតហេតុ រួច​ទាក់ទង​ជំនាញ​មក​ពិនិត្យឃើញថា សព​ពិតជា​ចងក​សម្លាប់ខ្លួន​ប្រាកដ​មែន​។

​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការទប់ស្កាត់​ការចម្លង​កូ​...

​ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​...

​ ​ហោរាសាស្ត្រ​

ប្រចាំថ្ងៃអង្គារ ទី១ ខែធ្...

យុវជន​ម្នាក់​ស្លាប់​ដោយ​ប...

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​: ...

រថយន្ត​ដឹក​ខ្សាច់​បុក​និង...

​ដោយៈ​ចាន់តូ​/​ភ្នំពេញ : ...