Home ព័ត៌មានជាតិ សុខាភិបាល ពី​ព្រឹត្តិកា...

ពី​ព្រឹត្តិការណ៍​៣​វិច្ឆិកា​៖ តេស្ត​លើក​ទី​៤ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ចេញ​លទ្ធផល​អវិជ្ជមាន កូ​វីដ ១៩

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់​និង នេសាទ​បាន បញ្ជាក់ ថា​៖​លោក មិន​ឆ្លង​ជំងឺ​កូ​វីដ១៩ ពី​ព្រឹ​តិ្ត​ការណ៍៣វិច្ឆិកា នោះទេ ។​នេះ​បើ​យោងតាម ការអះអាង​របស់ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បានសរសេរ​លើ​បណ្តាញ​សង្គម នៅ​រសៀល​ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ ២០២០​នេះ​។​

​លោក វេ​ង សាខុន បានសរសេរថា « ខ្ញុំ ពិតជា មាន​ក្តីរំភើប​រីករាយ​ជា​ពន់ពេក​នៅ​រសៀល ថ្ងៃនេះ ក្រោយពី​ទទួលបាន​ដំណឹង ពី​ក្រសួងសុខាភិបាល ថា​លទ្ធផល នៃ​ការធ្វើ​តេស្ត​ទៅលើសំណាក ដែល​បានផ្តល់​ជា​លើក​ទី​៤ នា​ព្រឹក​មិញ នេះ​របស់ យើងខ្ញុំ​ករុណា ខ្ញុំ​គឺ ទទួលបានលទ្ធផល​អវិជ្ជមាន មេរោគកូ​វីដ ១៩» ។​

​លោក រដ្ឋមន្ត្រី ក៏ បាន បន្ត ថា​៖«​ខ្ញុំ ករុណា​និង សូម យក ឱកាស នេះ ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ​បំផុត​ចំពោះ​ក្រសួងសុខាភិបាល និង មន្ត្រី វិទ្យាស្ថាន ប៉ា ស្ទើរ ទាំងអស់ ដែល​បាន យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការយក​សំណាក និង ធ្វើការ វិភាគ យ៉ាង​សុ​ក្រិត​បំផុត​ទន្ទឹម នឹង នេះ យើងខ្ញុំ ករុណា ខ្ញុំ សូម អរ ព្រះ គុណ និង ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ព្រះ តេជគុណ​ឯកឧត្តម លោក ជំទាវ លោក លោកស្រី និង នាង កញ្ញា ដែល​បាន​ផ្ញើរ​សារ​សំដែង ការព្រួយបារម្ភ ពី​សុខភាព របស់​យើងខ្ញុំ​ករុណា​ខ្ញុំ និង​លើស ពីនេះ​ទៀត គឺ បាន​ផ្ញើរ​សារ ជូនពរ មក យើងខ្ញុំ​ករុណា​ខ្ញុំ ឲ្យ​រួច​ផុតពី ការឆ្លង​មេរោគ កូ​វីដ ១៩» ។​

​សូម​ជម្រាប ថា​លោក រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជា​អ្នក បាន ប៉ះពាល់​ដោយផ្ទាល់ នៅក្នុង ព្រឹត្តិការណ៍ ៣ វិច្ឆិកា ៕​PC/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular