Home ព័ត៌មានជាតិ សង្គម គិត​ត្រឹម​រសៀ...

គិត​ត្រឹម​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ទឹកប្រាក់​ដែល​ទទួលបាន​ពី​កម្មវិធី “​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​” មាន​ចំនួន​ជិត​៣៩​ម៉ឺន​ដុល្លារ​

​ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញៈ គិត​មកដល់​រសៀល​ថ្ងៃទី​១៧​ខែវិច្ឆិកា ឆ្នាំ​២០២០ ទឹកប្រាក់​ដែល​ទទួលបាន​ពី​កម្មវិធី “​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​” មាន​ចំនួន​១៥៩៧​លាន​រៀល (​ជាង​៣៨​ម៉ឺន​ដុល្លារ​អាម៉េរិក​)​។ នេះ​បើ​យោងតាម​លោកស្រី ស៊ិន កេ​ត​អរុណ ប្រធានការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ប្រចាំ​កម្ពុជា​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​។​

​លោកស្រី​បានឱ្យដឹង​ផងដែរ​ថា នៅ​រសៀល​នេះ សាយ​នឹង​រត់​មកដល់​ខេត្តបន្ទាយមានជ័យ​ហើយ​សុខភាព​របស់គាត់​មិនមាន​បញ្ហា​អ្វី​ទេ​។​

​តាមរយៈ​កម្មវិធី​នេះ សាយ​នឹង​រត់​ក្នុង​រយៈពេល​៩៩​ថ្ងៃ​ចេញពី​រាជធានី​ភ្នំពេញ ទៅ​២១​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៦​ខែតុលា ដែលជា​ថ្ងៃកំណើត​របស់​សាយ​ផ្ទាល់ ដោយ​ក្នុង​មួយថ្ងៃ​តម្រូវ​ឲ្យ​រត់​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​។ រាល់​មូលនិធិ​ទាំងអស់​ដែល​ទទួលបាន​ពី​សប្បុរសជន​ដែល​គាំទ្រ​សកម្មភាពរ​ត់របស់​សាយ​នេះ នឹងត្រូវ​ឧបត្ថម្ភ​ដោយផ្ទាល់​ជូនទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។​

​មន្ទីរពេទ្យ​កុមារ​អង្គរ ជា​អង្គ​ភាពមិន​ស្វែងរក​ប្រាក់ចំណេញ ដែលមាន​បេសកកម្ម​លើកកម្ពស់​សុខុមាលភាព​កុមារ​កម្ពុជា​គ្រប់រូប​។ មិន​ត្រឹមតែ​ផ្តល់​សេវា​សុខាភិបាល​ដល់​កុមារ​ដោយ​ឥតគិតថ្លៃ​តាំងពី​ឆ្នាំ​១៩៩៩​ប៉ុណ្ណោះ​ទេ តែ​មន្ទីរពេទ្យ​កុមារ​អង្គរ​ក៏​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​របស់​សិស្ស និស្សិត និង​មន្ត្រី​សុខាភិបាល​ផ្សេងទៀត​ផងដែរ​។ នៅ​ចំពោះមុខ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ការផ្ដល់​មូលនិធិ​ពី​ក្រៅប្រទេស​ដែលជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ដែល​បណ្ដាល​ឲ្យ​មន្ទីរពេទ្យ​ដ៏​សប្បុរស​មួយ​នេះ​រង​ការ​ប្រឈម​យ៉ាងខ្លាំង​ក្នុង​បេសកកម្ម​ផ្តល់​សេវា​សុខភាព​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​ដោយ​ឥត​គិត​កម្រៃ ប្រកបដោយ​គុណភាព​ខ្ពស់​និង​ក្តីមេត្តា យ៉ាងតិចណាស់​ចំនួន​៤០០​នាក់​ក្នុង​មួយថ្ងៃៗ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

​លោ​ស្រី កែ សួន​សុ​ភី ស ស...

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេ...