Home ព័ត៌មានជាតិ សង្គម អភិបាលខណ្ឌ​កំ...

អភិបាលខណ្ឌ​កំបូល​ចុះ​ពិនិត្យ​ការងារ​ឈូសឆាយ​ផ្លូវ​និង​​ប្រព័ន្ធ​លូ​-​ប្រឡាយទឹក​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល រួមជាមួយ​លោក​អភិបាលរងខណ្ឌ បាន​ដឹកនាំ​មន្ត្រី​សាលាខណ្ឌ​-​សង្កាត់ ចុះ​ពិនិត្យមើល​សកម្មភាព​ការងារ​មួយចំនួន​ដូចជា​ចុះ​ពិនិត្យ​សកម្មភាព​ឈូសឆាយ​ផ្លូវ នៅ​ចាប់ពី​របង​វត្ត​ស្រះស្រង់ ភូមិ​សា​ឡូង ដល់​ផ្លូវបំបែក​ភូមិ​ត្រឹប សង្កាត់​កំបូល ខណ្ឌ​កំបូល ប្រវែង​២៥០០​ម៉ែត្រ និង​ទទឹង​៨​ម៉ែត្រ​។

​ក្នុង​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ លោក​អភិបាលខណ្ឌ​កំបូល បាន​បន្ត​ចុះ​ពិនិត្យមើល​ប្រព័ន្ធ​លូ​-​ប្រឡាយទឹក នៅ​ភូមិ​តា​កេ​រិ្ត សង្កាត់​កំបូល ខណ្ឌ​កំបូល​។ បន្ទាប់មកទៀត​លោក​ឃឹម ស៊ុន​សូ​ដា​ក៏បាន​អញ្ជើញ​ពិនិត្យមើល​សកម្មភាព​ម​ន្ត្រី​សណ្តាប់ធ្នាប់ ខណ្ឌ​ធ្វើ​ការលាង​សម្អាត​ផ្លូវ​ជាត​លេខ​៤​ចាប់ពី​ចំនុច​មុខ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដល់​បុរី​សែន​មនោ​រម្យ ព្រំប្រទល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ការងារ​ឈូសឆាយ​ផ្លូវ​នៅ​ចាប់ពី​របង​វត្ត​ស្រះស្រង់​និង​ចុះ​ពិនិត្យមើល​ប្រព័ន្ធ​លូ​-​ប្រឡាយទឹក​នៅ​ភូមិ​តា​កេ​រិ្ត​សង្កាត់​កំបូល​នោះ​លោក​អភិបាលខណ្ឌ​កំបូល​បាន​ណែនាំ​ម​ដល់​ក្រុមការងារ​ពិសេស​ការ​រិ​យា​ល័យ​សាធារណការ សណ្ដាប់ធ្នាប់​អនាម័យ​បរិស្ថាន​ខណ្ឌ​ធ្វើការ​ឈូសឆាយ​ផ្លូវ​ឱ្យបាន​ល្អ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...