Home ព័ត៌មានជាតិ សន្តិសុខ ប្រទះឃើញ​បំណែ...

ប្រទះឃើញ​បំណែក​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​នៅក្នុង​ព្រៃ​ឬ​ស្សី​កណ្តាល​វាលស្រែ

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖ បំណែក​សាកសព​មួយ​ត្រូវបាន​ប្រជាពលរដ្ឋ​ដើរ​បាញ់​សត្វ ប្រទះឃើញ នៅក្នុង​ព្រៃ ឬ​ស្សី​កណ្តាលវាល​នៅ​ចំណុច​ទួល​អ្នកតា​៤​មុខ ក្នុងភូមិ កោះរ​ងៀង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។​សាកសព​នេះ​គេ​ពុំ​អាច​កំណត់​បាន​ថា ប្រុស​ឬ​ស្រី​នោះឡើយ​ព្រោះ​សព មាន​សភាព ស្អុយរលួយ​។​លលាដ៍ក្បាល​, ដៃ និង​ដងខ្លួន​នៅ​ដាច់ដោយឡែក​ពីគ្នា ។ ប៉ុន្តែ​ប៉ូលិស សន្និដ្ឋានថា​ជា​ភ​ភេទ​ស្រី​។​

​បុរស​ឈ្មោះ​សា រុន អាយុ​៣៩​ឆ្នាំ មាន​លំនៅ ភូមិ កាន់​ទ្រុង សង្កាត់​ព​ន្សាំ​ង បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃទី​១៧​ខែ វិច្ឆិកា គាត់​និង​បងប្រុស បាន​ដើរ​ឆ្លុះ​បាញ់​សត្វ​នៅក្នុង​ព្រៃ ស្រាប់តែ​ធំ​ក្លិនស្អុយ ។​លុះ​ដើរ​បន្តិច​ក៏៏​ប្រទះឃើញ បំណែ​កដៃ​សាកសព​រាយប៉ាយ​ពីគ្នា​។ ពួកគាត់​បាន​ប្រញាប់​ត្រឡប់មកផ្ទះ ហើយ រាយការណ៍​ប្រាប់​នគរបាល​ចុះទៅ​ទាំងយប់​។​ នៅ​ព្រឹក​ថ្ងៃ​១៨​ខែវិច្ឆិកា​នគរបាល​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​បាន​ចុះទៅ​កន្លង​កើតហេតុ​ដើម្បី​ពិនិត្យ​។​

​តាម​ការសន្និដ្ឋាន​រប​ស់​នគរបាល​គឺ​សព​មាន​ភេទ​ជា​ស្ត្រី​។​ការបាត់​បង់ជីវិត​អាច​បណ្តាលមកពី​ចងក​ដែលមាន​រយៈពេល ជាង​មួយខែ​មកហើយ សព​នៅពេល​ស្អុយរលួយ​ត្រូវបាន​សត្វ​ពាំ​អូស ទៅជា​បំណែកៗ ។ គេ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​សព​ទេ​។ សមត្ថកិច្ច​បាន​យក​កង់ឡាន​ទៅ ដុតចោល នៅ​ណ្តា​ល​វាល​នោះ​តែម្តង​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​ក្រឡាហោម ស ខេង បញ្...

ដោយ​: មុនី​រត្ន / ភ្នំពេញ...

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ផ្ត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សង្គ្រោះបន្ទាន់​នៅ​មន្ទីរ...

​ដោយ​: ប​.​ជ័យ / បន្ទាយមា...