Home កីឡា ការប្រកួត​ពាក...

ការប្រកួត​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ នៅតែ​រៀបចំ​ដដែល​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក កម្ពុជា (NOCC) បាន​អះអាងថា ការរៀបចំ​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ លើក​ទី​២៥ នា​ថ្ងៃអាទិត្យ ទី​៦ ខែធ្នូ ឆ្នាំ​២០២០​គឺ​នៅ​រៀបចំ​ដដែល ។

​លោក​បាន​បន្តថា គណៈកម្មការ​រៀបចំ​នៅតែ​រក្សា​ទិវា​នេះ​នៅ​ដដែល គ្រាន់តែ​ឆ្នាំនេះ​មានតែ អ្នករត់ តែ​ប៉ុន្មាន​រយ​នាក់​ប៉ុណ្ណោះ ហើយ​ការរៀបចំ​នឹង​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ឲ្យ​បាន ហ្មត់ចត់​បំផុត ដើម្បី​រួមគ្នា​បង្ការ​ជំងឺ​កូ​វីដ​-១៩​។​

​លោក​បាន​អះអាងថា កាលពី​ឆ្នាំ​២០១៩ កម្មវិធី​នេះ​បាន​ទាក់ទាញ​អ្នកចូលរួម​ជាង​១​ម៉ឺន​នាក់ ឯណោះ ប៉ុន្តែ​សម្រាប់​គម្រោង​រៀបចំ នា​ថ្ងៃអាទិត្យ ទី​៦ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​តំបន់​អង្គរ គឺ​យើង​នឹង​រៀបចំ​ឲ្យ​មានការ​ប្រមូលផ្តុំ​រត់​ជា​ផ្នែក​តូចៗ ចន្លោះ​២០​ទៅ​៣០​នាក់ មាន​ចន្លោះ សុវត្ថិភាព​រត់​ជា​និមិត្តរូប ហើយ​ពេល​រត់​មក​ដល់ទី​វិញ គឺ​បំបែក​គ្នា ។

​លោក​បាន​បន្តថា កា​រៀបចំ​ឆ្នាំនេះ​មិនមាន​អ្នកចូលរួម​មកពី​ក្រៅប្រទេស​ទេ ដោយ​ឈ្មោះ អ្នក​ទាំងនោះ​រក្សាទុក​ស​ម្រា​ប់​ឆ្នាំ​២០២១​វិញ ដោយ​រក្សា​ការចូលរួម​តែ​អ្នករត់​បរទេស ដែល រស់នៅក្នុង​ស្រុក​ខ្មែរ​ប៉ុណ្ណោះ​ដែល​អនុញ្ញាត​ឲ្យ​ចូលរួម រួមទាំង​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ចូលរួម​រត់ កម្សាន្ត​សប្បាយ និង​ចូលរួម​អបអរសាទរ​នៃ​ខួប​លើក​ទី​២៥​ឆ្នាំ​នៃ​ទិវា​រត់​ប្រ​ណាំ​អន្តរជាតិ​នេះ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ស្ថានទូត​កម្ពុជាៈ មន្ទីរព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ក្មេងស្រី​អាយុ​មួយឆ្នាំ ប...

​ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ...

លើក​ពេល​សវនាការ សំណុំរឿង​...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...