កម្មវិធី​តាំង​ពិ​ព័រណ៍ផលិតផល​ខ្មែរ​និង​ទំនិញ​នាំចេញ​នាំចូល​អន្តរជាតិ​លើក​ទី ១៥​ត្រូវ​លុបចោល​

399

​ដោយៈ​ជា​សីហៈ​/​ភ្នំពេញៈ​ក្រសួងពាណិជ្ជកម្ម​បានប្រកាស​លុបចោល​នូវ​កម្មវិធី​តាំង​ពិ​ព័រណ៍ផលិតផល​ខ្មែរ​និង​ទំនិញ​នាំចេញ​នាំចូល​អន្តរជាតិ​លើក​ទី ១៥ ដែល​គ្រោង​ធ្វើ​នៅ​ខែក្រោយ​។

​ប្រភព​ដដែល​បាន​អះអាងថា ដោយសារតែ​ការព្រួយបារម្ភ​អំពី​ការ​ទីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​19 ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​លុបចោល​គម្រោង​រៀបចំ​ពិធី​តាំងពិព័រណ៍ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ដល់១៨ ខែធ្នូ ឆ្នាំ​2020 នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិ​ព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​។​

​ប្រភព​ដដែល​បន្តថា​នេះ​គឺជា​ផ្នែក​មួយ​ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​19 ដែល​កំពុងតែ​កើតមានឡើង​នៅ​ទូទាំង​ពិភពលោក​៕​សរន