Home ព័ត៌មានអន្តរជាតិ ចិន​ផ្តោត​សំខ...

ចិន​ផ្តោត​សំខាន់​លើ​ការពិនិត្យ​អាហារ​ក្លាសេ​នាំចូល​ពី​បរទេស ដោយសារ​បារម្ភ​អំពី​វីរុស​កូរ៉ូណា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ចិន ៖ មន្ត្រី​សុខាភិបាល​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៨​វិច្ឆិកា​នេះ​ថា កម្មករ​២​នាក់​នៅ​ឃ្លាំង​ក្លាសេ​អាហារ​នៅក្នុង​ទីក្រុង​កំពង់ផែ​ធាន​ជីន បាន​ឆ្លងកូវី​ដ​១៩​ខណៈ​ដែល​​ប្រទេស​នេះ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ទំនិញ​នាំចូល​ដែល​មាន​មេរោគ បន្ទាប់​ពី​ការ​ផ្ទុះឡើង​នៃ​មេរោគ​មួយចំនួន​ជាប់ទាក់ទង​នឹង​អាហារ​ក្លាសេ​។​

​កម្មករ​ក្នុង​ឈុត​ការពារ​មេរោគ​នាំគ្នា​ពិនិត្យ​អាហារ​នាំចូល​យ៉ាង​ហ្មត់ចត់​នៅ​ទូទាំង​ប្រទេស​ចិន​ដែល​ម្ចាស់ការ​លើ​ការទប់ស្កាត់​មេរោគ​កូរ៉ូណ​ប៉ុន្តែ​ពេល​នេះ​បាន​ស្តីបន្ទោស​ការលេចចេញ​ឡើងវិញ​នៃ​វីរុស​ក្នុង​​ស្រុក​ទៅ​លើ​អាហារ​នាំចូល​។​

​យុទ្ធនាការ​ធ្វើតេស្តិ៍​ទ្រង់ទ្រាយ​ធំ​បាន​ចាប់ផ្តើម​បន្ទាប់​ពី​មាន​របាយការណ៍​អំពី​ដាន​វីរុស​កូរ៉ូ​ណា​នៅ​លើ​អាហារ​នាំចូល​និង​ការ​វេចខ្ច​ដោយ​ទូរទស្សន៍​រដ្ឋបានប​ង្ហា​ញ​កម្មក​របាញ់​ទឹក​ថ្នាំ​សម្លាប់​មេរោគ​លើ​រថ​​យន្ដ​ដឹក​អាហារ​និង​ត្រួតពិនិត្យ​កញ្ចប់​ត្រី​សាម៉ុន​ក្លាសេ​។​

​នៅ​ទីក្រុង​វូ​ហាន កន្លែង​ដែល​កូវី​ដ​១៩​ផ្ទុះ​ឡើង​ដំបូង​គេ​កាលពី​ចុងឆ្នាំ​មុន អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ពួកគេ​បាន​រកឃើញ​ដាន​វីរុស​កូរ៉ូ​ណា​នៅ​លើ​សាច់គោ​ក្លា​សេ​ពីប្រេ​ស៊ីល​។​

​ទីក្រុង​ចំនួន​៤​បន្ថែម​ទៀត​បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា សំណាក​ពី​ចំណីអាហារ​នាំចូល​រួម​មាន​សាច់ជ្រូក​អា​ហ្សង់​ទីន​ក្លាសេ​និង​ត្រី​នាំចូល​ពី​ឥណ្ឌា បាន​ធ្វើតេស្ត​វិជ្ជ​មានកូ​វីដ​១៩​។​

​មន្ត្រី​គយ​ជាន់​ខ្ពស់​លោក ប៉ី កេស៊ីន បាន​ប្រាប់​សន្និសីទកាសែត​កាលពី​សប្តាហ៍​មុន​ថា មន្ត្រី​អធិការកិច្ច​របស់​គយ​ទូទាំងប្រទេស​បាន​ធ្វើ​តេ​ស្តិ៍សំណាក​ទំនិញ​ក្លាសេ​នាំចូ​លជាង ៨០០.០០០ មុខ​និង​បាន​ផ្អាក​​ការ​នាំចូល​ពី​អ្នកផ្គត់ផ្គង់​នៅ​បរទេស​ចំនួន ៩៩ ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តសៀមរាប ដាក់​...

ដោយៈ បាយ័ន/សៀ​បរាបៈ តាម​អ...

ចិន​ទិញ​អង្ករ​ពី​ឥណ្ឌា​ជា...

​ប្រែ​សម្រួលៈ​វាសនា​/​មុំ...

សមត្ថកិច្ច​ដាក់​ការសង្ស័យ...

ដោយៈ អង្គរតូច / សៀមរាបៈ ប...