បរិបូណ៌​,បរិបូរ​,បរិបូរណ៍​,បរិវេណ​

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

បរិបូណ៌​
(​ប​រ៉ិ​បូ ឬ ប​-​បូ​)
​កិរិយាសព្ទ​
( សំ​.; បា​. បរិ​បុ​ណ្ណ ) ដូចគ្នា​នឹង បរិបូរ​
​ភោជនាហារ​បរិបូណ៌​; អ្នក​អញ្ជើញពិសា​ចុះ ខ្ញុំ​បរិបូណ៌​ហើយ ។​
​គុណសព្ទ​
( សំ​.; បា​. បរិ​បុ​ណ្ណ ) ដូចគ្នា​នឹង បរិបូរ​
​ភោជនាហារ​បរិបូណ៌​; អ្នក​អញ្ជើញពិសា​ចុះ ខ្ញុំ​បរិបូណ៌​ហើយ ។​
នាមសព្ទ​
​ឈ្មោះ​ខែត្រ​មួយ​ក្នុង​កម្ពុជរដ្ឋ​, សព្វថ្ងៃនេះ ដាក់​ទៅជា​ស្រុក ហៅថា ស្រុក​បរិបូណ៌ រួម​ចូលក្នុង​ខែត្រ​កំពង់ឆ្នាំង (​ម​. ព​. ​បរិបូរ និង បរិបូណ៌ គុ​. ឬ កិ​. ផង​) ។​

បរិបូរ​
(​ប​-​រ៉ិ​បូ ឬ ប​-​បូ​)
គុណសព្ទ​
( សំ​. បា​. ) ដែល​គ្រប់គ្រាន់​, ដែល​ពេញ​គ្រប់គ្រាន់​, ពេញលេញ​, សម្បូរ​; ដែល​ឆ្អែត​ហើយ : ម្ហូបចំណី​បរិបូរ​, ទ្រព្យធន​បរិបូរ ។ ប្រើ​ជា កិ​. ក៏បាន : ណ្ហើយ​, ប៉ុ​ណឹ្ណ​ង​ចុះ​បរិបូរ​ហើយ ! ។ ប្រើ​ជា កិ​. វិ​. ក៏បាន : ខ្ញុំ​ទទួលទាន​បរិបូរ​ហើយ !

​បរិបូរណ៍​
(​ប​-​រ៉ិ​បូ​)
​នាមសព្ទ​
(​សំ​. បា​. បរិបូរណ​) ការ​គ្រប់គ្រាន់​, ដំណើរ​ពេញ​គ្រប់គ្រាន់​, ពេញលេញ​, សម្បូរ​ណ៍​
​បរិបូរណ៍​ដោយ​ប្រាជ្ញា ជាហេតុ​នាំ​ឲ្យ​ស្គាល់​ការពិត ។

បរិវេណ​
(​ប​រ៉ិ​វេន​)
នាមសព្ទ​
( បា​. ) ទីជិត​ខាង​ដែល​ព័ទ្ធជុំវិញ​, រោងថែវ​ដែល​ព័ទ្ធជុំវិញ​ប្រាសាទ​ឬ​គ្រឹហា​ជាដើម​
​បរិវេណ​វត្ត​, បរិវេណ​សាលារៀន ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...