ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តពោធិ៍សាត់​ចុះ​ពិនិត្យ​ស្ថានភាព​គោ​កើត​ជំងឺ​ដល់​កន្លែង​

ដោយៈ​រិ​ទ្ធិ​សែន​/​ខេត្តពោធិសាត់ៈការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តពោធិ៍សាត់​បាន​កាលពី​ម្សិលមិញ​នេះ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​គោ​កើត​ជំងឺ នៅ​ភូមិ​បឹង​វាល ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដោយ​ផ្តល់​ថ្នាំ​ដល់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ទុក​សម្រាប់​ព្យាបាល​ដំបៅ និង​ជាពិសេស​បាន​ណែនាំ​អំពី​បច្ចេកទេស​ការចិញ្ចឹម​និង​វិធានការ​ការពារ​ជំងឺ​ឱ្យបាន​ទៀងទាត់ ត្រូវ​ស្គាល់​និង​មានការ​ទំនាក់​ទំនងជា​មួយ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ជាប្រចាំ​ផងដែរ​។

​មន្ត្រី​នៃ​ការ​រិ​យា​ល​យ័​លិ​ត​កម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តពោធិ៍សាត់​បានអោយដឹង​ថា​ស្ថានភាព​ជំងឺ​សត្វ​គោ​គឺ មាន​រោគសញ្ញា​ជា​អុតក្តាម ដោយមាន​រោគសញ្ញា គ្រុន ពង​ដោរ រលាក​ក្នុង​មាត់ និង​ច្រ​វ៉ែ​ប​ជើង ពិបាក​ស៊ី​ចំណី តែ​វា​មិន​បណ្តាលអោយ​សត្វ​គោ​ងាប់​នោះទេ​។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា​ក្រោយពី​ជំនន់​ទឹកភ្លៀង​ស្រក​ទៅវិញ​នៅក្នុង​ភូមិ​ខាងលើ​មានគ្រួសារ​ចំនួន​០៨ គ្រួសារ​ដែលមាន​សត្វ​គោ​សរុប​៩៤​ក្បាលមាន​ជម្ងឺ ប៉ុន្តែ​គោមួយ​ចំនួន​បាន​បានជា​បន្តបន្ទាប់​ហើយ នៅតែ​ចំនួន​៣២​ក្បាល​ប៉ុណ្ណោះ​ដែល​កំពុងមាន​ជម្ងឺ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular