Home ព័ត៌មានអន្តរជាតិ ថៃ​នឹង​បន្លាយ...

ថៃ​នឹង​បន្លាយពេល​គ្រាអាសន្ន​រហូតដល់​ចូល​ឆ្នាំ​ថ្មី​ដើម្បី​ទប់ស្កាត់​ការ​ងើប​ឡើងវិញ​នៃ​កូវី​ដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាងកក ៖ ថៃ​នឹង​បន្លាយពេល​ការដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ទូទាំង​ប្រទេស​រហូត​ដល់​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០២១​ដើម្បី​ទប់ស្កាត់​ការ​កើត​ឡើង​ជា​ថ្មី​នៃ​ជំងឺ​កូវី​ដ​១៩​ក្នុងអំឡុង​​ពេល​នៃ​ការធ្វើដំណើរ​មមាញឹក​បំផុត​នៃ​ឆ្នាំ​ថ្មី​។​

​លោក ថា​វី​ស៊ី​ប វីត​សានូ​យូថិន អ្នកនាំពាក្យ​គណៈកម្មាធិការ​គ្រប់គ្រង​កូវី​ដ​១៩​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ពុធ​នេះ​ថា​កិច្ចប្រជុំ​នៃ​ក្រុម​ការងារ​ប្រឆាំង​កូវី​ដ​១៩​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា បានអនុម័ត​ការពន្យារពេល​នេះ​ដើម្បី​ជួយ​អាជ្ញាធរ​អនុវត្ត​ការធ្វើ​ចត្តា​ឡី​ស័​កជាចាំបាច់​និង​ដាក់​ចេញ​ផែនការ​នានា​ដើម្បី​គ្រប់គ្រង​វីរុស​។

​ការ​បន្លាយ​ពេលនេះ ដែល​គេ​រំពឹងថា​នឹង​ត្រូវ​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​នៅ​សប្តាហ៍​ក្រោយ នឹង​ក្លាយ​ជា​ការ​បន្លាយពេល​គ្រាអាសន្ន​លើក​ទី​៨ ចាប់តាំងពី​បទបញ្ជា​ដំបូង​ចេញ​នៅ​ក្នុង​ខែ​មីនា​។​

​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​វីរុស​របស់​ខ្លួន​ជា​បណ្តើរៗ​ក្នុង​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ​ដើម្បី​អនុញ្ញាត​ឱ្យ​អាជីវកម្ម​បើក​ដំណើរការ​ឡើងវិញ​ពេញលេញ​​និង​អនុញ្ញាត​ឱ្យ​អ្នកទេសចរ​ខ្លះ​ត្រឡប់មកវិញ​។​

​ខណៈ​ប្រទេស​ថៃ​បាន​រួចផុត​ពី​ការឆ្លង​រាលដាល​ក្នុង​សហគមន៍ សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាន​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វីដ​មកលើ​វិស័យ​នាំចេញ​និង​ទេសចរណ៍​ដែល​ជា​កត្តា​ទាញ​កំណើន​ដ៏​សំខាន់​​របស់ខ្លួន​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អនុប្រធាន​ទី​២​នៃ​រដ្ឋសភា...

ដោយៈ​សុផល​/​ភ្នំពេញៈ​លោកស...

រដ្ឋសភា បានអនុម័ត​សេចក្តី...

ដោយៈ ញ៉ែម សុផល / ភ្នំពេញៈ...

​សម្ដេច​តេ​ជោ ហ៊ុន សែន មា...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...