Home ព័ត៌មានជាតិ សង្គម ប្រកាស​តែងតាំ...

ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​នាយទាហាន​ក្នុង​យោធភូមិភាគ​ទី​៥

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​ព្រឹក​ថ្ងៃទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៥ បាន​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​នាយទាហាន ក្នុង​យោធភូមិភាគ​ទី​៥ ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។​

​អញ្ជើញ​ចូលរួម​មាន​នាយករង​ទីចាត់ការ​ព្រំដែន​អគ្គបញ្ជាការ នាយការិយាល័យ​ទី​១ និង​នាយការិយាល័យ​ព្រំដែន​កងទ័ពជើងគោក មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ​យោធភូមិភាគ​ទី​៥ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១-៥២-៥៣ តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កងការពារ​ព្រំ​ដែ​លេខ​៥០១-៥០២-៥០៣-៥០៤ មេបញ្ជាការ​អង្គភាព​ចំណុះ​យោធភូមិភាគ​ទី​៥ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន បានប្រគល់​សេចក្តីសម្រេច​មុខងារ​ជូន​នាយទាហាន និង​បាន​បំពាក់​ឋានន្តរស័ក្តិ​ជូន​នាយទាហាន​ចំនួន ២​នាក់ ក្នុងនោះ​ឧ​ត្ត​ម​សេនីយ៍​ត្រី ២​នាក់ និង​ប្រកាស​មុខងារ​១១១​នាក់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា​បាននិងកំពុង​ធ្វើ​...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

ទើប​ចេញពី​គុក ចេញ​ប្លន់​ទ...

​ដោយ​:​គ្រញូង​/​បាត់ដំបង​...

កូ​វីដ​-19 : មិនមាន​ករណី​...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...