Home ព័ត៌មានអន្តរជាតិ បាត់​យន្តហោះ​...

បាត់​យន្តហោះ​ចម្បាំង​២​គ្រឿង​ក្នុងពេល​មិន​ដល់​មួយ​ខែ​ផង នាំ​អោយ​តៃវ៉ាន់​ចត​ទុក​ចោល​F-16​ទាំងអស់​

​ប្រែ​សម្រួលៈ​កញ្ញា​ដា​លី​ស​/​តៃ​ប៉ិះ ៖ ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​សៃ អ៊ីង​វិន បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៨​វិច្ឆិកា​នេះ​ថា ទ័ពអាកាស​តៃវ៉ាន់​បាន​ផ្អាក​ការហោះហើរ​យន្តហោះ​ចម្បាំង F-16 ដែល​ទិញ​ពី​អាម៉េរិក បន្ទាប់​ពី​បាត់​យន្ដហោះ​មួយ​គ្រឿង​ក្នុង​បេសកកម្ម​ហ្វឹកហាត់ ដែល​នេះ​ជា​ការបាត់បង់​លើក​ទី​២ នៃ​យន្ដហោះ​ចម្បាំង​ក្នុង​រយៈពេល​តិច​ជាង​មួយខែ​ក្នុងពេល​បង្កើន​បេសកកម្ម​ហ្វឹកហាត់​ស្ទាក់​យន្តហោះ​ចិន​។​

​ក្រសួង​យោធា​របស់​កោះ​នេះ​បាន​និយាយថា យន្តហោះ​កៅអី​ទោល​នេះ​បាន​បាត់​ចេញពី​រ៉ា​ដា​នៅ​ប្រមាណ​តែ​២​នាទី​ក្រោយ​ចេញដំណើរ​កាលពី​ល្ងាច​ថ្ងៃ​អង្ការ និង​ជោគវាសនា​របស់​អាកាស​យានិក​មិនដឹង​ជា​​យ៉ាងណាទេ​។​

​ឥឡូវ​ការស្វែងរក​តាម​អា​កាស​និង​សមុទ្រ​កំពុង​ធ្វើឡើង​នៅក្នុង​សមុទ្រ​ជុំវិញ​មូលដ្ឋាន​ទ័ពអាកាស​នៅ​ក្រុង ហួរ​លៀន​តាម​ឆ្នេរ​ប៉ាស៊ីហ្វិក​។​

​ការបាត់​យន្តហោះ​នេះ​បាន​កើត​ឡើង​ក្រោយ​ការធ្លាក់​យន្តហោះ​ប្រយុទ្ធ​F-5E មួយ​គ្រឿង​ដោយ​បាន​សម្លាប់​អ្នកបើក​ក្នុងពេល​ហោះ​ហ្វឹកហាត់​កាលពី​ខែ​មុន​៕

F-16 របស់​យោធា​តៃវ៉ាន់​បាត់​ខ្លួន​ក្នុងអំឡុង​បេសកកម្ម​ពេល​យប់ ដោយ​មិន​ដឹង​ជា​ធ្លាក់​ដោយ​មាន​បញ្ហា​បច្ចេកទេស​ឬ ត្រូវ​នរណា​បាញ់​ទម្លាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដំរី​ខា​វ៉ាន់​ដែលជា​ដំរី​...

ដោយៈ មុនី​រ័ត្ន​-​ដេប៉ូ​/...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​: គូលែន / សៀមរាប​: ក...

សាលា​រាជធានី​ភ្នំពេញ ចេញ​...

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖...

លទ្ធផល​ពិសោធន៍ លើ​វត្ថុ​ស...

​ដោយៈ ភ្នំ​ស្វាយ​-​ទេព មង...