Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត បី​គ្រ...

រថយន្ត បី​គ្រឿង បុក​គ្នា បណ្តាល​ឲ្យ​មនុស្ស បីនាក់ រងរបួស​

ដោយៈ សុខ​សុ​ភ័​ណ្ឌ/កំពង់ស្ពឺៈ មនុស្ស​បីនាក់ បាន​រងរបួស​ស្រាល ដោយសារ​រថយន្ត​បី​គ្រឿង បាន​បុក​គ្នា នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៧-៣៨ ស្ថិតក្នុង​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង ម៉ាក LEXUS RX330 ពណ៍​ទឹកមាស ពាក់​ផ្លាកលេខ ភ្នំពេញ 2L-5668 អ្នកបើកបរ ឈ្មោះ LI TAO ភេទ​ប្រុស ជា​ជន ជាតិចិន ឆ្នាំ​កំណើត​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៩៦ ស្នាក់​នៅផ្ទះ​លេខ​២០៤ ផ្លូវ​វេ​ង​ស្រេង ភូមិ​ព្រៃ ទ្រា​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​បើកបរ ពី​ទិស​ខាងលិច ទៅខាង​កើត ។ លុះ​បើក​មកដល់​ចំណុច​ខាងលើ រថយន្ត​នេះ បាន​រេ​ចង្កូត​ជ្រុល​ទៅបុក រថយន្ត​ម៉ាក KIA BONGO ពណ៌​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ 2T-5909 បើកបរ​ដោយ​ឈ្មោះ ធឿន ស៊ី​ថាំង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​អូរសណ្តាន់ ឃុំ​អូរ​អាចម៍កុក ស្រុក​ក្រគរ ខេត្តពោធិសាត់ ដែល​កំពុង​បើកបរ បញ្ច្រាសទិស​គ្នា ។​

​ប្រភព បាន​បន្តថា បន្ទាប់មក ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ផ្លាកលេខ កំពង់ស្ពឺ 3A-0836 អ្នកបើកបរ ឈ្មោះ សូ លីម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ ភូមិ​បឹង​ត្រាច ឃុំ​ចំការ​លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បើកបរ​ពី​ទិសខាងកើត​ទៅខាង លិច ក្នុង​ល្បឿន​លឿន បាន​ទៅបុក​រថយន្ត KIA BONGO ពេញទំហឹង បណ្តាល​ឲ្យ​ក្រឡាប់ ផ្ងារជើង និង​មនុស្ស​បីនាក់ រងរបួស​ស្រាល​។​

​ក្រោយពី​កើតហេតុ អ្នករងរបួស​ទាំងបី​នាក់ ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​ព្យាបាល នៅ​មន្ទី​ពេទ្យ ចំណែក​រថយន្ត ទាំងបី​គ្រឿង យកមក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រពាំង​គង រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាល​ខេត្តកំពត រក​ដំណោះ...

​ដោយៈ បូកគោ / កំ​ពតៈ នា​អ...

​ការិយាល័យ​ឥណទាន​កម្ពុជា​...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា...

មន្ត្រី​នាំពាក្យ​ក្រសួង​អ...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ល...

បញ្ជូន​ជនសង្ស័យ​បីនាក់មក​...

ដោយៈ ស​រិ​ទ្ធ ,មុនីរ័ត្ន/...