ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោកមេបញ្ជាការ បានស្នើ និងបញ្ជាថាក្រោយទទួល បានអាវរងា ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ហើយ កងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ត្រូវយកទៅប្រើប្រាស់ឱ្យចំ គោលដៅ ។ ក្នុងនោះ ត្រូវបន្តបំពេញតួនាទី ភារកិច្ចអោយបានល្អ ពិសេសបន្តបង្កើនការថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ធ្វើអោយពលរដ្ឋ បានកក់ក្តៅបន្ថែមទៀត ។
នេះបើយោងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយ មានជ័យ ព្រមទាំងមេបញ្ជាការរង បានអញ្ជើញចែកអាវរងា ជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជូនដល់នាយ ទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ដែលបម្រើការងារនៅក្នុង បញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងតំណាងមូលដ្ឋានអាវុធ ក្រុង.ស្រុក ទាំង ៩ ស្នាក់ការសន្តិសុខ ដើម្បីចែកជូនបន្ត ដល់កម្លាំង ក្រោមឱវាទ។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចែកអាវរងារ សម្រាប់រដូវរងា ឆ្នាំ២០២០ ដែលជាអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បណ្ដា កងឯកភាពឈរជើងនៅតាម ព្រំដែន កម្ពុជា -ថៃ ទិសទី១ យោធភូមិភាគទី៥ គឺមានយោធា កងរាជអាវុធហត្ថនគរបាលគ្រប់ កងឯកភាព ៕PC