ដោយៈ​សុផល​/​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៏​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​ស្អែក​ព្រឹក​នេះ​នៅ​សាល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​វិមាន​រដ្ឋសភា ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៏​នេះ​។​

​សូមជម្រាបថា​៖​កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង​ពិនិត្យ​ពិភាក្សា​អំពី​ការបញ្ចូល​សេចក្តីព្រាងច្បាប់​មួយចំនួន​ទៅក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥​នីតិកាល​ទី​៦ ព្រមទាំង​កំនត់​កាលបរិច្ឆេទ​បន្ត​សម័យ ប្រជុំ​រដ្ឋសភា ៕​PC