អង្គែ​ខ្លាំង​ប៉ុណ្ណា​ក៏​កម្ចាត់​បាន ជាមួយ​រូបមន្ត​នេះ

ដោយៈ health.com.kh៖ អង្គែ​ស្បែក​ក្បាលមាន ២ ប្រភេទ គឺ​មួយ​កើតឡើង​ដោយសារ​ការ ផលិត​ជាតិ​ប្រេង​ច្រើន​លើស​និង​ភាព​ស្ងួត​ពេក​នៃ​ស្បែកក្បាល​។ ទោះជា​យ៉ាងណា​បញ្ហា​អង្គែ ក៏​បណ្ដាលមកពី​ការមិន​កក់សក់​ទៀងទាត់ ការប្រើប្រាស់​សាប៊ូ​ខុស និង​ការ​ទទួលទាន​ចំណី អាហារ​ផងដែរ​។ ប៉ុន្តែ​កុំ​បារម្ភ​!

១. ទឹកខ្មេះ​ផ្លែ​ប៉ោម​
​អ្វីដែល​អ្នក​ត្រូវធ្វើ​នោះ គឺ​លាយ​ទឹក​ធម្មតា​ចំនួន ២ ពែង​ជាមួយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ២ ពែង​។ កូរ​ឱ្យ​សព្វ សឹម​ចាក់​ល្បាយ​ចូល​ដប​ស្ព្រៃ​យ៍ ឬ​ដប​ដែលមាន​ក្បាល​បាញ់​។ បន្ទាប់មក​ចាប់ផ្ដើម បាញ់​ឱ្យ​ពេញ​គល់​នៃ​សក់​របស់​អ្នក​។ ចង​សក់​ឡើង ហើយ​យក​រុំ​សក់​ជាមួយ​ថង់​ផ្លា​ស្ទិ​ក​។ ទុកចោល​បែបនេះ​សម្រាប់​រយៈពេល​ពី ១៥ នាទី ទៅ ១ ម៉ោង​អាស្រ័យ​លើ​ប្រភេទ​នៃ​សក់​របស់ អ្នក​វែង ឬ​ខ្លី ក្រាស់ ឬ​ស្ដើង​។ ចុងក្រោយ​គ្រាន់តែ​កក់​សម្អាត​សក់​ជាមួយ​សាប៊ូកក់សក់​និង​ក្រែ​ម បន្ទន់​ដូច​ធម្មតា​ជាការ​ស្រេច​។ គួរ​អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​រាល់​សប្តាហ៍​។​

២. ប្រេងដូង និង​ទឹក​ក្រូចឆ្មារ​
​អ្វីដែល​អ្នក​ត្រូវធ្វើ​នោះ គឺ​លាយ​ប្រេងដូង​ចំនួន ២ ស្លាបព្រា​បាយ ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​កាហ្វេ​។ កូរ​ឲ្យ​សព្វ សឹម​លាប​ល្បាយ​លើស​ក់ និង​ស្បែកក្បាល​។ ម៉ាស្សា​ឲ្យ​ពេញ ក្បាល​សម្រាប់​រយៈពេល ២ ទៅ ៣ នាទី រួច​ទុកចោល​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី សឹម​កក់សក់​ចេញ​ជាមួយ​សាប៊ូ​ជាការ​ស្រេច​។​

៣. ម្សៅ Baking Soda
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking soda ១ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ធម្មតា ១ ពែង ហើយ​ប្រើប្រាស់​ល្បាយ​នេះ​ជំនួស​សាប៊ូកក់សក់​។​

៤. ទឹកឃ្មុំ​
​ជាដំបូង​ត្រូវ​ផ្សើម​សក់​ជាមុនសិន រួច​សឹម​លាប​ម៉ាស្សា​ទឹកឃ្មុំ​ឆៅ​លើ​ស្បែកក្បាល​ថ្នមៗ​សម្រាប់ រយៈពេល​ពី ២ ទៅ ៣ នាទី​។ រងចាំ​សម្រាប់​រយៈពេល ៣ ម៉ោង​សិន សឹម​លាង​សម្អាត​ចេញ​។​

៥. ទឹកក្រូច​ឆ្មារ​ស្រស់​
​លាបទឹក​ក្រូចឆ្មារ​ផ្ទាល់​លើ​ស្បែកក្បាល​ដោយ​ម៉ាស្សា​ថ្នមៗ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​និង​ទុកចោល​សម្រាប់​រយៈពេល​ពី ៥ ទៅ ១០ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ មុននឹង​លាប​ពេញ​លើ​ស្បែកក្បាល​អ្នក​គួរប្រើ​ប្រាស់​ទឹកក្រូច​ឆ្មារ​ត្រឹមតែ​បន្តិច​ទុកជា​ការសាកល្បង សិន​ដើម្បី​ប្រាកដថា​វា​មិន​បង្ក​ការ​រលាក​ដល់​ស្បែក​។ អ្នក​ក៏​អាច​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ជា មួយ​ទឹក​ធម្មតា​ដើម្បី​ប្រើប្រាស់​លាង​សម្អាត​ស្បែកក្បាល​ចេញ​ផងដែរ​។​

៦. ប្រទាល​កន្ទុយក្រពើ​
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​លើ​ស្បែកក្បាល និង​រងចាំ​សម្រាប់​រយៈពេល ១៥ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ហើយ​កក់សក់​ជាមួយ សាប៊ូ​ដូច​ពេល​ធម្មតា​៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...