Home ព័ត៌មានជាតិ សេដ្ឋកិច្ច កិច្ចប្រជុំ​ថ...

កិច្ចប្រជុំ​ថ្នាក់ឧត្ដម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​៥០ ព្រមទាំង​កិច្ចប្រជុំ​ដៃគូ​សន្ទនា​ពាក់ព័ន្ធ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភា​រកម្ម និង​ជា​ប្រធាន​ឧត្ដមមន្ត្រី​ដឹកជញ្ជូន​កម្ពុជា នា​ថ្ងៃទី​១៨​ខែវិច្ឆិកា​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់ឧត្ដម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​៥០ ព្រមទាំង​កិច្ចប្រជុំ​ដៃគូ​សន្ទនា​ពាក់ព័ន្ធ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

រូបៈលោក ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភា​រកម្ម និង​ជា​ប្រធាន​ឧត្ដមមន្ត្រី​ដឹកជញ្ជូន​កម្ពុជា នា​ថ្ងៃទី​១៨​ខែវិច្ឆិកា​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់ឧត្ដម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​៥០ ព្រមទាំង​កិច្ចប្រជុំ​ដៃគូ​សន្ទនា​ពាក់ព័ន្ធ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​(រូបថតក្រសួង)

​ប្រភព​ក្រសួង​សា​ធាណ​រការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព​ដែល​កើតចេញពី​កិច្ចប្រជុំ​នានា​របស់​អាស៊ាន​កន្លងមក​និង វឌ្ឍនភាព​នៃ​ការ​អនុត្ត​ផែនការ​យុទ្ធសាស្ត្រ​និង​គម្រោង​នានា​នាពេល​បច្ចុប្បន្ន​និង អនាគត ព្រមទាំង​ពិនិត្យ​លើ​កិច្ចសហប្រតិបត្តិការ​នា​នា រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​អាស៊ាន​ទាក់ទង​នឹង​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​ក្នុង​តំបន់​អាស៊ាន អាស៊ាន​-​ចិន និង​អាស៊ាន​-​ជប៉ុន​សំដៅ​លើកកម្ពស់​វិស័យ​ដឹកជញ្ជូន​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​ទាំង​ក្នុង​និង​ក្រោយ​យុគសម័យ​កូ​វីដ​-១៩ ក៏ដូចជា​ដើម្បី​រៀបចំ​របៀបវារៈ​សម្រាប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន នា​ថ្ងៃទី​២៤ ខែវិច្ឆិកា ខាងមុខ។
សូមបញ្ជាក់ថា កិច្ចប្រជុំ​ថ្នាក់ឧត្ដម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​៥០ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៨ ដល់ ថ្ងៃទី​១៩ ខែវិច្ឆិកា តាមរយៈ​ប្រព័ន្ធ​វីដេអូ​ដឹកនាំ​ដោយ​ប្រទេស​ព្រុយ​ណេ​និង​មានការ​ចូលរួម​ពី​ឧត្ដមមន្ត្រី​ដឹកជញ្ជូន​នៃ​ប្រទេស​ទាំងអស់​ជា​សមាជិក​អាស៊ាន​៕

រូបៈលោក ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភា​រកម្ម និង​ជា​ប្រធាន​ឧត្ដមមន្ត្រី​ដឹកជញ្ជូន​កម្ពុជា នា​ថ្ងៃទី​១៨​ខែវិច្ឆិកា​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់ឧត្ដម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​៥០ ព្រមទាំង​កិច្ចប្រជុំ​ដៃគូ​សន្ទនា​ពាក់ព័ន្ធ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​(រូបថតក្រសួង

រូបៈលោក ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភា​រកម្ម និង​ជា​ប្រធាន​ឧត្ដមមន្ត្រី​ដឹកជញ្ជូន​កម្ពុជា នា​ថ្ងៃទី​១៨​ខែវិច្ឆិកា​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់ឧត្ដម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​៥០ ព្រមទាំង​កិច្ចប្រជុំ​ដៃគូ​សន្ទនា​ពាក់ព័ន្ធ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​(រូបថតក្រសួង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...