Home ព័ត៌មានជាតិ នយោបាយ សម្ព័ន្ធភាព​អ...

សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ នឹង​ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃ​២៥ វិច្ឆិកា​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ ។ គណបក្សនយោបាយ ចំនួន​បី ដែល​បាន​ផ្តួចផ្តើម បង្កើត​សម​ម្ព័​ន្ធ​ភាព​អ្នកប្រជា ធិបតេយ្យ​ខ្មែរ គឺ​គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក ញឹក ប៊ុនឆៃ និង​គណបក្ស​ខ្មែរ​តែមួយ របស់លោក កែម រិ​ទ្ធិ​សិត ។​

​សន្និសីទកាសែត ប្រកាស​ជា​ផ្លូវការនូវសម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ នឹង​ប្រព្រឹត្តទៅ នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកាសប្តាហ៍​ក្រោយនេះ នៅ​សណ្ឋាគារ ហ៊ី​វ៉ា​រី ក្នុង​រាជធានី​ភ្នំពេញ​។​បើតាម​ប្រភព​ច្បាស់​ការណ៍ បាន​បង្ហើប​ប្រាប់​រស្មី​កម្ពុជា​ថា គណបក្សនយោបាយ ប្រមាណ​ជា ១០ នឹង​ចួ​ល​រួម ក្នុង​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ​។​

​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត កាលពី​រសៀល ថ្ងៃទី​១៨ ខែវិច្ឆិកា ថា គិត​ត្រឹម​ថ្ងៃទី​១៨ ខែវិច្ឆិកា នេះ គឺមាន​គណបក្សនយោបាយ ចំនួន​បី បន្ថែមទៀត បាន​ទាក់ទង ដើម្បី​ចូល​ជាមួយ សម្ព័ន្ធ​អ្នកប្រជាធិបតេយ្យ​ខ្មែរ​។ ក្រុមការងារ បានដាក់​ពង្រាង​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង គោល​យោ​បាយ ជូន​គ្រប់​គណបក្សនយោបាយ ពិនិត្យ​ពិចារណា ព្រោះ​ថ្នាក់ដឹកនាំ សម្ព័ន្ធភាព​អ្នកប្រជាធិប​-តេយ្យ​ខ្មែរ មិន​ចង់​រួបរួមគ្នា ហើយ​មានការ​បែកបាក់ វិញ​ទេ ពីព្រោះ​ការរួបរួម កន្លងមក បែកបាក់​ពីរ បី​ដង​មកហើយ​។​

លោក ញឹក ប៊ុនឆៃ ((រូបឯកសារ)

​គោលបំណង នៃ​ការបង្កើត សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ គឺ​ដើម្បី​បណ្តុះ​គំនិត​ជាតិនិយម គំរូ​ថ្មី​មួយ ដើម្បី​យុវជន​ខ្មែរ​បន្តវេន ដោយ​គ្មាន​វប្បធម៌ លាប​ពណ៌ និង​គ្មាន​វប្បធម៌​ក្តិចត្រួយ ហើយ​គណបក្ស​ទាំងបី គឺមាន​គោលដៅ​ដូចគ្នា និង​រឹតចំណង​សាមគ្គីភាព ដើម្បី​ការធ្វើ​កិច្ចសហប្រតិបត្តិការ សម្រាប់​ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ អាណត្តិ​ទី​៧ ឆ្នាំ​២០២៣​។​

​បើតាម​ប្រភព​ច្បាស់​ការណ៍ បាន​ប្រាប់​រស្មី​កម្ពុជា​ថា ចំពោះ​សមាសភាព ក្បាលម៉ាស៊ីន​ដឹកនាំ សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ គឺ​លោក ម៉ម សូណង់ដូ ជា​ប្រធាន​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ លោក ញឹក ប៊ុនឆៃ ជា​អនុប្រធាន លោក គុជ លី (​អនុប្រធាន​គណបក្ស​ខ្មែរ តែមួយ​) អគ្គលេខាធិការ ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...

ប្រកាស​មុខតំណែង​អភិបាល អភ...

ដោយៈ ទេព មង្គល / បាត់ដំបង...