Home ព័ត៌មានជាតិ សន្តិសុខ ជម្លោះដីធ្លី​...

ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​និងក្រុមហ៊ុន សូ ងួន : បាញ់​សន្តិសុខ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សន្តិសុខ​ម្នាក់​ស្លាប់​និង​ម្នាក់​រងរបួស​ដោយសារ​តែ​ប្រជាពលរដ្ឋ​ប្រើប្រាស់​កាំភ្លើង​កែច្នៃ​បាញ់​នៅក្នុង​តំបន់​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន សូ ងួន ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះ​។ ចំណែក​ក្រុម​ជនបង្ក​បាន​រត់គេចខ្លួន​។

ជនរងគ្រោះដល់ជីវិត((រូបថតប៉ូលិស)

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ថា​ករណីនេះ​កើត ឡើង​រវាង​ក្រុមហ៊ុន សូ​ងួន​ជាមួយ​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​រឿង​ដីធ្លី​ដោយ​ក្រុមហ៊ុន​ចោទប្រកាន់​ប្រជាពលរដ្ឋ​ថា​ទៅ​ទន្ទ្រាន​ដី របស់​ក្រុមហ៊ុន​។​ចំណែក​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ថា​ទៅ​ទន្ទ្រាន​ដី​របស់​ប្រជាពលរដ្ឋ​។​ក្រុមហ៊ុន​បានដាក់​សន្តិសុខ​យាម​ដី​នៅពេលដែល​ប្រចាព​ល​រដ្ឋ​ចូលមក គឺ​សន្តិសុខ​ដេញចេញ​។​កន្លងមក​មិនដឹងថា មាន​បញ្ហា​យ៉ាងម៉េច​គឺ​សមត្ថកិច្ច​អត់ ដឹង​ទេ​។ នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ សន្តិសុខ​បាន​ជិះ​ម៉ូតូ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​ក្រុមហ៊ុន ត្រូវបាន​ប្រជាពលរដ្ឋ​ប្រើ​កាំភ្លើង​កែច្នៃ (​ប្រើ​គ្រាប់​កាំ​កង់​) បាន​បាញ់​ទៅលើ​សន្តិសុខ​បាន​បណ្តាល​ឲ្យ​របួស​ម្នាក់ និង​ម្នាក់ទៀត​ស្លាប់​។​
លោកស្នងការ​បានបញ្ជាក់​ថា “​នៅពេល​កម្លាំង​ពី​ខេត្ត​និង​ស្រុក​ទៅដល់​កន្លែងកើតហេតុ​គឺ​ជនល្មើស​បាន​រត់គេចខ្លួន​អស់ហើយ​។ ប៉ុន្តែ​យើង​ស្គាល់​អត្តសញ្ញាណ​អស់ហើយ​អ្នក​ដែល​បង្ក ហើយ​ក្នុងនោះ​យើង​បាន​ដកហូត​កាំភ្លើង​កែច្នៃ​ពីរ​ដើម​”​។​
ជនរងគ្រោះ​ទាំងពីរ​នាក់ ឈ្មោះ ផន ដា អាយុ​៣១​ឆ្នាំ មានស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ រងរបួស​ធ្ងន់​និង​ឈ្មោះ នួន ភ័​ក្ត្រា អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង រងរបួស​ត្រង់​ក្រោម​ក្លៀក ហើយ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​៕​សរន​

វត្ថុតាង

ជនសង្ស័យជាមេខ្លោង((រូបថតប៉ូលិស)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

​អាវុធហត្ថ​រាជធានី ស្ម័គ្...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

​អភិបាលខណ្ឌ​សែន​សុខ បាន​ជ...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​ឆេះ​បន្ទប់​ជួល នៅ​សង្កាត...

​ដោយៈ​ចាន់តូ / ភ្នំពេញៈ គ...