ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: ពលរដ្ឋរងគ្រោះ ហើយជន្លៀសពីទឹកជំនន់ទៅរស់នៅទួលសុវត្ថិភាពនៅស្រុកមង្កលបូរីនិងនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានវិលទៅផ្ទះសម្បែងឡើញវិញ ស្ទើរអស់ទាំងស្រុងហើយ ។
មន្ត្រីអាជ្ញាធរស្រុកមង្គលបុរីនិងក្រុងសិរីសោភ័ណបានប្រាប់រស្មីកម្ពុជានាថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០ ថា ពលរដ្ឋរងគ្រោះបានរើតង់ ហើយវិលបន្តបន្ទាប់ទៅផ្ទះសម្បែងពួកគេវិញព្រោះទឹកបានសម្រកហើយ ។
សូមរំលឹកថា ក្នុងអំឡុងទឹកជំនន់ទាំង២លើកនៅខេត្តបន្ទាយមានជ័យ មានពលរដ្ឋជាង៤ម៉ឺនគ្រួសារបានរងគ្រោះ ក្នុងនោះជិត២.០០០គ្រួសារ ត្រូវបានជម្លៀងទៅរស់នៅទួលសុវត្ថិភាព ។
ហើយជិត១.០០០គ្រួសារ បានស្នាក់នៅរយៈពេលយូរ ព្រោះទីលំនៅឋានរបស់ពួកគាត់ស្តិតនៅទំនាបបាតខ្ទះនៃដងស្ទឹងនិងវាលទំនាប់ទឹកលិច ៕