ដោយ៖រ៉ាម៉ន / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការខណ្ឌសង្កាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះចំនួន ២០គ្រួសារ មកពីសង្កាត់ដង្កោ ខណ្ឌដង្កោ។
អំណោយដែលលោកស្រីអភិបាលខណ្ឌដង្កោនាំយកទៅចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសនោះ មានអង្ករ២៥គីឡូក្រាម ទឹកត្រីមួយយួរ ទឹក៊ីអ៊ីវមួយយួរ មីមួយកេស ទឹកក្រូចនិងទឹកផ្លែឈើមួយថង់ទៀតផង៕ ល