ថ្ងៃទី​១៤​កក្កដា ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1240
ចែករម្លែក

•​ឆ្នាំ​១២២៣ ល្វី​ស ទី​៨ (Louis VIII) ក្លាយជា​មហាក្សត្រ​បារាំង ដោយសារ​មរណភាព​បិតា របស់​ទ្រង់ គឺ ហ្វី​លី​ព ទី​២ (Philip II) ។​
•
​ឆ្នាំ​១៧៩០
បដិវត្តន៍​បារាំងៈ ពលរដ្ឋ​បារាំង ប្រារឰ​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ការ ផ្សះផ្សា​ជាតិ នៅក្នុង​ពិធីបុណ្យ​បង្កើត សហព័ន្ធ (Fete de la Federation) ។​
​ ​
•​ឆ្នាំ​១៨៨១ ជនជាតិ​អាមេរិក រស់នៅ​ក្រៅច្បាប់ ប៊ី​ល​លី ឌឹ ឃី​ដ (Billy the Kid) ត្រូវបាន​បាញ់សម្លាប់​ដោយ អ្នកច្បាប់​អាមេរិក ភែ​ត ហ្គា​រ៉េត (Pat Garrett) នៅ​ខាងក្រៅ បន្ទាយ​យោធា សាម​នឺ​រ (Fort Sumner) នាទី​ក្រុង ដឺ បាគ​កា (De Baca County) សហរដ្ឋ អាមេរិក ។​
​ ​
•​ឆ្នាំ​១៩៤៨ ថ្នាក់ដឹកនាំ​គណ បក្ស​កុម្មុយនីស្ត​អ៊ីតាលី​ប៉ាល់​មី​រ៉ូ តូ​ក លី​យ៉ា​ទី (Palmiro Togliatti) បានទទួល រងរបួស​ដោយ​ការបាញ់ប្រហារ នៅ ជិត​សភា​អ៊ីតាលី ។​
​ ​
•​ឆ្នាំ១៩៥៧ រ៉ាវ​យ៉ា​អា​តេ​យ៉ា (RawyaAteya) បាន​ចូលកាន់​តំណែង នៅក្នុង​សភាជាតិ​អេ​ហ្ស៊ី​ព ។ ដោយហេតុ នោះ គាត់​ក៏បាន​ក្លាយជា​សមាជិកសភា ស្ត្រី​ដំបូង​នៅក្នុង​ពិភព​អារ៉ាប់ ។​

​ឆ្នាំ​១៩៥៨ បដិវត្តន៍​អ៊ីរ៉ាក់ (Iraqi Revolution): របប​រាជាធិបតេយ្យ នៅ​អ៊ីរ៉ាក់ ត្រូវបាន​ទម្លាក់​ដោយ កងទ័ព រាស្ត្រ ដឹកនាំ​ដោយ​អាប់​ឌុល ការី​ម កា​សេម (Abdul KarimKassem) ដែល ក្លាយជា​អ្នកដឹកនាំ​ប្រទេស​ថ្មី ។​
​ ​
•​ឆ្នាំ​១៩៦៥ យាន​ម៉ា​រី​នេ​ហ្វ័​រ (Mariner 4) ហោះហើរ​ទៅកាន់​ផ្កាយ ព្រះ​អង្គារ ហើយ​ថតរូប​ជិត​បំផុត​នៃ ភព​ផ្សេងទៀត ។​
•
​ឆ្នាំ​១៩៦៩
​សង្គ្រាម​បាល់ទាត់​៖ បន្ទាប់ពី​ហុង​ឌូ​រ៉ា​ស (Honduras) ចាញ់​ការប្រកួត​បាល់ទាត់ ប្រជែង​ជាមួយ អែល​សាល់​វ៉ា​ឌ័​រ (El Salvador) កុបកម្ម បានកើត​ឡើង​នៅ​ហុង​ឌូ​រ៉ា​ស់​ប្រឆាំង នឹង​កម្មករ​អន្តោប្រវេសន៍​អែល​សាល់ វ៉ា​ឌ័​រ ។​
​ ​
•​ឆ្នាំ​១៩៦៩ ក្រដាស់ប្រាក់ ៥០០​ដុល្លារ​, ១.០០០​ដុល្លារ​, ៥.០០០ ដុល្លារ និង​១០.០០០​ដុល្លារ នៃ​សហរដ្ឋ អាមេរិក ត្រូវបាន​ដកចេញ​ពី​ចរាចរណ៍ សាច់ប្រាក់​ជា​ផ្លូវការ ។​
•
​ឆ្នាំ​២០០២ ប្រធានាធិបតី បារាំង​ហ្សា​ក់​ស៊ីរ៉ា​ក់ (Jacques Chirac) គេច​ផុតពី​ការប៉ុនប៉ង​សម្លាប់ ក្នុងអំឡុង ពេល​បុណ្យ Bastille Day ដោយ​មិនមាន​ការប៉ះពាល់​អ្វី​ទាំងអស់ ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

អាប់​ឌុល ការី​ម កា​សេម មេដឹកនាំ​បដិវត្តន៍​អ៊ីរ៉ាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម