Home ព័ត៌មានអន្តរជាតិ ពង្រាង​រដ្ឋធម...

ពង្រាង​រដ្ឋធម្មនុញ្ញ​ដែល​គាំទ្រ​ដោយ​ពួក​បាតុករ ត្រូវ​សភា​ច្រានចោល​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ​ពង្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មួយ​ដែល​ស្នើឡើង​ដោយ​ក្រុម​iLaw ត្រូវ​សភា​ច្រាន​ចោល​កាលពី​ថ្ងៃ​ពុធ ដោយសារ​វា​មិន​មាន​ការគាំទ្រ​​គ្រប់គ្រាន់​ពី​សមាជិក​ព្រឹទ្ធសភា​ដែល​គាំទ្រ​ពង្រាងច្បាប់​មួយ​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​។​

​ក្រុម​iLaw បាន​អះអាង​ថា «​ពង្រាង​ច្បាប់​របស់​ប្រជាជន​»​របស់ខ្លួន មិន​អាច​ឆ្លង​សម័យប្រជុំ​លើកដំបូង​បានទេ ក្រោយ​ត្រូវ​ជំទាស់​ដោយ​ព្រឹទ្ធសភា ដែល​មាន​អំណាច​កំណត់​​និង​ឆ្លងកាត់​ការតែងតាំង​។​

​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​សភា បាន​និយាយថា មានតែ​ពង្រាងច្បាប់​២ មួយ​គាំទ្រ​ដោយ​រដ្ឋាភិបាល និង​មួយ​គាំទ្រ​ដោយ​ក្រុមប្រឆាំង​ទេ​ដែល​បាន​ឆ្លង​ការប្រជុំ​​ពិភាក្សា​ដំបូង​។​

​ពង្រាង​ច្បាប់​របស់ iLaw​ដែល​ត្រូវ​គេ​មើលឃើញថា មាន​លក្ខណៈ​ប្រជាធិបតេយ្យ​បំផុត អំពាវនាវ​អោយ​ធ្វើ​វិសោធនកម្ម​គ្រប់​វគ្គ​នៅក្នុង​រដ្ឋធម្មនុញ្ញ រួម​ទាំង​ខ​ពាក់ព័ន្ធ​នឹង​​របបរាជានិយម​។​រីឯ​ពង្រាងច្បាប់​២​ដែល​បាន​ត្រូវ​សភា​អនុម័ត​ក​កាលពី​ថ្ងៃ​ពុធ អំពាវនាវ​អោយ​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ តែ​វគ្គ​ច្បាប់​ទាក់​​ទង​នឹង​របប​រាជានិយម​មិន​ប៉ះពាល់​ទេ​។​

​ព័ត៌មាន​ស្តីពី​ការទាត់ចោល​ពង្រាងច្បាប់​របស់​ពួក​បាតុករ​នេះ​នាំ​អោយ​ពួក​អ្នក​ប្រឆាំង​តវ៉ា​កាន់តែ​កើន​កំហឹង ។​កាលពី​ថ្ងៃ​អង្គារ​ពួកគេ​បាន​ជួបជុំ​ទាមទារ​អោយ​សភា​គាំទ្រ​​ច្បាប់​របស់​គេ​និង​ថ្កោលទោស​អំពើ​របស់​ប៉ូលិស​៕

​សមាជិក​សភា​និង​ព្រឹទ្ធសភា​ថៃ ជួបប្រជុំ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​បាន​ភៀសខ្លួន​ចេញ​តាម​ទូក​កាលពី​ថ្ងៃ​អង្គារ​ដោយសារ​បាតុករ​ឡោម​ព័ទ្ធ​នៅ​ខាងក្រៅ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជនសង្ស័យ បួន​នាក់ ពាក់ព័ន...

ដោយៈ គ្រញូង​/​ប៉ៃលិនៈ នគរ...

អតីត​ប្រធានាធិបតី​អាម៉េរិ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បង្ក្រាបទូកនេសាទជនជាតិវៀត...

ដោយ:សុខុម/ស្ទឹងត្រែង:...

កូរ៉េខាងត្បូង​ទិញ​វ៉ាក់សា...

​ប្រែ​សម្រួលៈ​វាសនា​/​សេ​...