ប្រមុខ​រាជា​រដ្ឋាភិបាល​អនុញ្ញាតឱ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​,​បើក​សាលារៀន​,​បើក​ពហុ​កីឡដ្ឋាន​ជាតិ​,​បើក​សារមន្ទីរ​និង​រោងភាពយន្ត​ឡើងវិញ​នៅ​សប្តាហ៍​ក្រោយ

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​រាត្រី​ថ្ងៃ​ពុធ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​បានចេញ សារ​ណែនាំ​ពិសេស​ពាក់ព័ន្ធ​ការងារ​មួយចំនួន​ក្នុង​ការបើក​ឲ្យ​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ​នូវ​ចលនា​សេដ្ឋកិច្ច សង្គម បន្ទាប់ពី​ព្រឹត្តិការណ៍​«៣​វិច្ឆិកា​»​ត្រូវបាន​បិទ​បញ្ចប់ ។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តោត​សំខាន់​ទៅលើ​ការបើក​សាលារៀន​ឡើងវិញ​,​ការបើក​ពហុ​កីឡដ្ឋាន​ជាតិ​ឡើងវិញ​,​អនុញ្ញាត​ឱ្យមាន​ការរៀប​ចំ​ពិធី​អាពាហ៍ពិពាហ៍​ក៏ ដូចជា​ការបើក​សារមន្ទីរ​និង​រោងភាពយន្ត​ផងដែរ​។​

​សារ​ទាំងស្រុង​រាប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ​៖«​ខ្ញូំ​សូម​ជម្រាបជូន​អភិបាល​រាជ ធានី​ខេត្ត​ទាំងអស់​នាពេល​កន្លងទៅ​ពិតជា​មានការប្រុងប្រយ័ត្ន​គឺជា​ការត្រឹមត្រូវ​ហើយ ។ប៉ុន្តែ​ឥឡូវនេះ​សភាពការ ណ៍​បាន​ធូរស្រាល​ដោយ​យើង​បានប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ៣វិច្ឆិកា​ហើយ​នៅ​ទីក្រុង​ភ្នំពេញ​សា លា​រៀន​នឹងត្រូវ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​នៅ​ថ្ងៃទី ២៣ វិច្ឆិកា​ខាងមុខនេះ​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ។ ហើយ​ខ្ញុំ​ក៏បាន​ប្រាប់​ទៅ​ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន ឱ្យ​បើក​ស្តា​ត​អូ​ឡាំ​ពិ​ច​ឡើងវិញ​ផងដែរ​ ។ ក្រៅពីនោះ​ដោយសារ​មាន​កង្វល់​លើ​បញ្ហា​នេះ​ការ​រៀបការ​មួយចំនួន​ត្រូវបាន​ផ្អាក​ដោយ​ឯកឯង​ក៏ប៉ុន្តែ​មានកន្លែង​ខ្លះ​ក៏​មានការ​តឹងរឹង​ពី​អាជ្ញាធរ​របស់​យើង ខ្ញុំ​សូម​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​គ្រប់​ខេត្ត រាជធានី​ស្រុក​ឃុំ​សង្កាត់​ដែលមាន​ការរៀប​អា ពាហ៍ពិពាហ៍​សុំ​អនុញ្ញាតឲ្យ​បងប្អូន​បាន​រៀប​អាពាហ៍ពិពាហ៍ព្រោះ​វា​ជា​ទម្លាប់​ប្រពៃណី​ខ្មែរ​របស់​យើង​ក្នុង​ខែ​នេះ​ចាប់ ពី​ខែ​នេះ​រហូតដល់​ខែ​ចូល​វស្សា​ជាពិសេស​ក្នុង​រដូវរំហើយ​នេះ​មានការ​រៀបអាពាហ៍ពិពាហ៍​ច្រើន​។ដូច្នេះ​សូមជួយ​សម្រួ ល​អនុញ្ញាត​ដោយ​គ្រាន់តែ​ឲ្យ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​អនាម័យ​ទាក់ទង​ទៅ​និង​អ្វីដែល​ជាការ​ណែនាំ​របស់​ក្រសួ ង​សុខាភិ​បាល​តែប៉ុណ្ណោះ ។ មិនត្រូវ​ដោយ​យើង​នាំទៅដល់​ការលំបាក​របស់​ប្រជាជន ។ ការគោរព​បូជា​ខាង​សាសនា​យើង​បាន​បើក​ទាំង​ព្រះពុទ្ធ ទាំង​អ៊ីស្លាម ទាំង​គ្រិស្ត ដើម្បីធ្វើការ​ថ្វាយបង្គំ​នឹងធ្វើ​បុណ្យទាន​ជាធម្មតា គ្រាន់តែ​ស្នើ​ឲ្យ​មានការ​រៀបចំ​គម្លាត​សុវត្ថិភាព ។ ការរៀប​អាពាហ៍ពិពាហ៍​ក៏ត្រូវ​បានអនុញ្ញាត​ដើម្បី​កុំ​ឲ្យ​មានការ​លំបាក​ដោយ សារ​តែ​បញ្ហា​កូ​វីដ​១៩ នេះ ។ ប្រយ័ត្ន​យើង​នៅតែ​ប្រយ័ត្ន​ក៏ប៉ុន្តែ​យើង​ក៏​មិនត្រូវ​បិទ​ដង្ហើម​សេដ្ឋកិច្ច​និង​ចលនា​សេដ្ឋ កិច្ចសង្គម​ផ្សេងទៀត​ដែរ​ទេ​ត្រូវ​យកចិត្តទុកដាក់​ដោះ ស្រាយ​បញ្ហា​ហ្នឹង ពិនិត្យមើល​យើង​គ្រាន់តែ​ជួយ​សម្រួល​ដើម្បី​រំឭក​បងប្អូន​ជានិច្ចកាលឲ្យ​មានការ​ប្រុងប្រយ័ត្ន​ដូចជា​ការ​វាស់​កំដៅការ​លាងដៃ និង ការរក្សា​គម្លាត​សុវត្ថិ ភាពជា​ ដើម នេះ​ជា​តម្រូវការ​របស់​ប្រជាជន​យើង​ដែល​ត្រូវការ​រៀបការ ។ ក្នុងនោះ​ខ្ញុំ​ក៏បាន​ណែនាំ​ឲ្យ​លោក ម៉ម ប៊ុនហេង បើក​ឡើងវិញ​នៅ​សារមន្ទីរ រោងភាពយន្ត​ជា ដើម​ដែល​ត្រូវ​អនុវត្តន៍​នូវ​អ្វីដែល​ជាការ​ណែនាំ​របស់​ក្រសួងសុខាភិបា ល​កាលពីមុន​ថ្ងៃ ៣ វិច្ឆិកា​កន្លងទៅនេះ ។ អញ្ចឹង​សុំ​ឲ្យ​គ្រប់​ទីកន្លែង​ទាំងអស់​ផ្ដល់​ភាពងាយស្រួល សម្រាប់​ចលនា​របស់​ប្រជាពលរដ្ឋ​ទៅតាម​របៀប​ថ្មី​ដែល​មិន​មានការ​កកកុញ និង ​ប្រមូលផ្ដុំច្រើន​ហួស​និង​រក្សា​គម្លាត​ឲ្យ​បានល្អ ដែល​យើង​ហៅថា​ជា​ប្រក្រតីភាព​មួយ​តាមទម្លាប់​ធម្មតា​នៃ​របៀប​ថ្មី ។ពីមុន​យើង​ធ្លាប់​អង្គុយ​កៀកក​គ្នា​ឥឡូវ​យើង​អង្គុយ​ឃ្លាត​គ្នា​ពីមុន​យើង​មិន​ធ្លាប់​ពាក់​ម៉ាស​ឥឡូវ​យើង​ពាក់​ម៉ាស់ ។​ចំណុច​ទាំងអស់នេះ​បើសិនជា​យើង​រៀបចំ​បា នល្អ​កន្លែង​រៀប​អាពាហ៍ពិពាហ៍ ត្រូវមាន​ការត្រួតពិនិត្យ​ដែលមាន​ការជួយ​ពី​ក្រុមគ្រូពេទ្យ​របស់​យើង​ក្នុង​ការជួយ​ទៅដល់​ការថែទាំ​ចលនា​នៅក្នុង​រយៈ ពេលនោះ​នេះ​ជា​តំរូវការ​គួប​សមរប​ស់​ប្រជាជន​ភ្ញាក់រលឹក​ខ្លួនឯងបូកផ្សំ​នឹង​ការទទួលខុសត្រូវ​រប​ស់​អាជ្ញាធរ​ក៏ដូចជា​វិស័យ​សុខាភិបាល​របស់​យើង​ក្នុង​បញ្ហា​គ្រួសារ​ផងនិង​វិស័យ​សុខភាព​សាធា រណៈ​ក្នុងសង្គម​ជាតិ​របស់​យើង​ផង ។

​សូម​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​ចាត់ចែង​រៀបចំ​អនុវត្ត​ព្រោះថា​ការរៀប​អាពាហ៍ពិពាហ៍​គឺ​វា​ពាក់ព័ន្ធ​នឹង​បញ្ហា​មូលដ្ឋាន​តាំងពី​ថ្នាក់ឃុំ​ភូមិ​ដែល​ត្រូវធ្វើ​ការណែនាំ​។​ប៉ុន្តែ​គាត់​ត្រូវមាន​បញ្ជាក់​ពី​ខេត្ត​ស្រុក​ផងដែរ​ដើម្បី​បង្កើត​បរិ យាកាស​ស្ថានភាព​ធម្មតា​កុំអោយ​គាំង​ខាង​សេដ្ឋកិច្ច​ក៏ដូចជា​គាំង​ទៅលើ​សកម្មភាព​សង្គម​វិស័យ​កីឡាករ​ដូចគ្នា​ដែល​ត្រូវអនុវត្ត​ដូចពេលមុន​ថ្ងៃ ៣ វិច្ឆិកា​អញ្ចឹង ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...