Home ព័ត៌មានជាតិ សេដ្ឋកិច្ច ស៊ង​ចិញ្ចឹម​ត...

ស៊ង​ចិញ្ចឹម​ត្រី​ក្នុង​បឹង​តា​មោក​ត្រូវ​រុះរើ​ទាំងអស់​នៅ​ចុង​ឆ្នាំនេះ​

ដោយៈ​ប​.​ខុន​/ភ្នំពេញៈស៊ង​ចិញ្ចឹម​ត្រី​ទាំងអស់​នៅក្នុង​បឹង​តា​មោក (​កប់​ស្រូវ​) នឹងត្រូវ​រុះ រើ ចេញ​ឱ្យ អស់​នៅ​តំណាច់ឆ្នាំ​២០២០​ដោយ​មិន​លើកលែង បន្ទាប់ពី​រដ្ឋបាល ខណ្ឌ បាន ធ្វើការ​ជូនដំណឹង​ជា​បន្តបន្ទាប់​រួចមក ។ នេះ​បើតាម​លោក សុខ ស​ម្ប​ត្ត អភិ បាល ខណ្ឌ​ព្រែក​ព្នៅ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

លោក​សុខ​ស​ម្ប​ត្ត​បាន​បញ្ជាក់ថា​អ្នកមាន​ស៊ង​ចិញ្ចឹម​ត្រី​នៅក្នុង​បឹង​តា​មោក នេះ​កន្លងទៅ​បានធ្វើ​កិច្ចសន្យា​ឈប់​បន្ត​ដាក់​កូន​ត្រី​ថ្មី​និង​ចាប់​ត្រី​ធំ​ឱ្យអស់​ត្រឹម​តំ ណា​ច់​ឆ្នាំ​២០២០​។ នៅពេល​ដល់​ដាច់​ឆ្នាំ គឺ​ដឹង​តែ​ត្រូវ​រុះរើ​ហើយ​។​
លោក​ស៊ឹម សុ​ផង​នាយក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​បាន​និយាយប្រាប់​រស្មី​កម្ពុ ជា​ដូច​លោក​សុខ សម្បត្តិ​ដែរ គឺ​ដល់​តំណាច់ឆ្នាំ​ស៊ង​ចិញ្ចឹម​ត្រី​នៅក្នុង​បឹង​តា​មោក ត្រូវតែ​លែងមាន​។ តែ​លោក​មិន​បានដឹង​ចំនួន​ក្នុង​បឹង​នេះ​មាន​ប៉ុន្មាន​ទេ ព្រោះ​មិន បាន​ស្រង់​ស្ថិតិ តែ​ដល់ពេល​គឺ​រុះរើ​ហើយ​។​

លោក​ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផលរាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​ឱ្យ​រស្មី កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៨​ខែវិច្ឆិកា​ដែរ​ថា​ស៊ង​ចិញ្ចឹម​ត្រី​នៅក្នុង​បឹង​តា​មោក​សព្វថ្ងៃ​មិន ដឹង​ចំនួន​ពិតប្រាកដ​ទេ ព្រោះ​ស៊ង​ខ្លះ​គេ​គ្រាន់តែ​ព័ន្ធ​ចោល ស៊ង​មួយចំនួន​បាន ដាក់​កូន​ត្រី​សម្រាប់​លក់​បន្ត ដែល​ភាគច្រើន​ជា​កូន​ត្រី​ប្រា ។ នៅក្នុង​បឹង​កប់​ស្រូវ មាន​អ្នក​ចិញ្ចឹម​ត្រី​ខ្លះ​ធ្វើ​ដើម្បី​កាន់កាប់​ដី​បឹង ដោយ​ពង្រឹង​និង​ពង្រីក​ស្រះ​នៅក្នុង បឹង ខ្លះ​បាន​ប្តូរ​ពី​ការចិញ្ចឹម​ត្រី​ទៅ​ចិញ្ចឹម​ត្រចៀកកាំ​ក៏បាន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រើ​អំពើហិង្សា​លើ​អតីត​ប...

ដោយ​: ស​រិ​ទ្ធ / កណ្តាល​:...

អ៊ីង​អ៊ីង បង្ហាញ​រូប​សម្រ...

​ដោយៈ បូ​រិ​ន​/​ភ្នំពេញៈ ...

​វិស័យ​ម្ហូបអាហារ នៅ​កម្ព...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...

ជើងហោះហើរ​រាប់រយ​ត្រូវ​លុ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...