ដោយៈជាសីហៈ/ភ្នំពេញៈ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបានប្រកាសថាអ្នកធ្វើដំណើរពីប្រទេសកម្ពុជាដែលធ្វើដំណើរមកដល់ចក្រភពអង់គ្លេសនឹងមិនចាំបាច់ដាក់ខ្លួននៅដាច់ដោយឡែកពីគេទេបន្ទាប់ពីមានការថយចុះហានិភ័យដោយកូវីដ ១៩ នេះ បើយោងតាមសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២០ ។
អ្នកដំណើរទាំងអស់ពីប្រទេសកម្ពុជាត្រូវការតែការបំពេញសំណុំបែបបទកំណត់ទីតាំងអ្នកដំណើរមុនពេលពួកគេចូលចក្រភពអង់គ្លេសនិងអនុវត្តតាមវិធានការ ថ្នាក់ជាតិនៅអង់គ្លេសតែប៉ុណ្ណោះ។
ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅក្នុងបញ្ជី ធ្វើដំណើររបស់រដ្ឋាភិបាលអង់គ្លេសរួមមានប្រទេសអារ៉ាប់រួម កាតា ឡាវ ឈីលី អ៊ែឡង់ជាដើម៕