Home ហោរាសាស្ត្រ ថ្ងៃទី​១៩ ខែវ...

ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០

ឆ្នាំជូត
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ត្រូវតែ​ចេះ​មើល​គេឯង​ប្រយ័ត្ន​តែ​ត្រូវគេ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​នាំ​សោក​ការ​នាពេល​ក្រោយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភ លន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​ឈានដល់​ការបាក់​បែក​ណាស់​គួរ​ប្រយ័ត្នប្រយែង​៕

ឆ្នាំឆ្លូវ
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ចង់​សម្រេចចិត្ត​អ្វីមួយ​តែង មិនបាន​ដូច​គាប់​បំណង​នោះទេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ច្រើន​ខកបំណង​ច្រើនជាង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ក្រុមមនុស្ស​ក៏​នៅ​បង្កបញ្ហា​ឱ្យ​ឈឺក្បាល​ខ្លះៗ​កើតមាន​នៅឡើយ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំងនឹង​រកាំ​រ​កូ​ស​ចំពោះ​គ្នាច្រើន​៕

ឆ្នាំខាល
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​កិច្ចការងារ​តូចធំ​លោក អ្នក​អាច​ពុះពារ​ឆ្លងកាត់​បាន​យ៉ាង​ងាយស្រួល​ជាង​មុន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់ ខ្លួនឯង​វិញ​គ្រាន់​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ព្រោះ​តែង​អាច​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំថោះ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​មិន​ត្រូវមាន​អារម្មណ៍​តានតឹង​ឬ​យក​ភាព​ឆេវឆាវ​ក្តៅ​ក្រ​ហា​ដាក់ខ្លួន​បើ​ពុំនោះ​ផល​ល្អ​នឹង​ប្រែជា​អាក្រក់​ហើយ​រឿងរ៉ាវ​ដែល​អាក្រក់​ស្រាប់​នឹង កាន់តែ​អាក្រក់​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ចំណូល​ទាប​ជាង​ចំណាយ ហេតុនេះ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​នាំទុក្ខ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ភាព​តានតឹង​ច្រើន​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ទាល់ តែ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ចៀសផុត​រឿង​រាវ​អាក្រក់​ទាំងពួង​រត់​ចូល​កើត​។​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​គួរ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​រក​ពេលវេលា​សម្រាក​ឱ្យបាន​ច្រើន​ទើប​ជាការ ប្រសើរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​រស់​អញ្ចឹង​ដែរ ប៉ុន្តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ ផង​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងអំឡុង​ពេលនេះ​មិន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​គឺ​ចត​នៅ​ស្ងៀមស្ងាត់​ល្អ​ណាស់​៕

ឆ្នាំម្សាញ់
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ហើយ​ធ្វើ​អ្វី ឃើញថា​មិនសូវ​ផ្តល់​ជា​ផល​ឆ្លើយតប​ប៉ុន្មាន​ដែរ​។​ការរស់នៅ​លោកអ្នក​ជួប​នូវ​បញ្ហា​រកាំចិត្ត ច្រើន​បន្តិច​ពិសេស​ងាយ​ត្រូវគេ​ស្តីបន្ទោស​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ជួប​ការលំបាក​ហើយ​ពិសេស​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន​ទៀតផង​។​ចំណែក​ការធ្វើដំណើរ​គ្រប់ទិសទី​ពិសេស​បុរស​មិនត្រូវ​សេពគប់​បន​ល្បែង​ស្រី​ស្រា​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ម្ល៉ោះហើយ​បញ្ហា​ជម្លោះ​វិវាទ​នោះ​ក៏​ងាយ​ផ្ទុះ​កើតមានឡើង​ដែរ​៕

ឆ្នាំមមី
​រាសី​ខ្ពស់ត្រដែត​។​កិច្ចការងារ​របស់លោក​អ្នក​នៅពេលនេះ​មាន​ឡើង​មាន​ចុះ​មិនសូវ​ទៀងទាត់​ឡើយ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ពពែ​ក្នុងអំឡុង​ពេលនេះ ទាំង​ស្ត្រី​បុរស​បញ្ហា ប្រាក់កាស​ដែល​លោកអ្នក ​រកបាន​ដោយ​ញើស​ឈាម​គប្បី​ចេះ​សន្សំទុក​ខ្លះ​គ្រាន់​បានជា​សម្ពាយ​ទ្រព្យ​ត្រជាក់​ទៅ​គ្រាក្រោយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅ​មុខជា​សន្សឹមៗ​ហើយ​ពិសេស​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​តែង​ហុច​ផល​ល្អ​ច្រើនជាង​អាក្រក់​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំវក
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​កិច្ចការងារ​តូចធំ​តែង​រាំងស្ទះ​និង​ជួប​បញ្ហាលំបាក​ច្រើន​ដែល​ត្រូវ​ឆ្លងកាត់​តែ​យ៉ាងណា​បើ​លោកអ្នក​ពុះពារ​តែង​បានសម្រេច​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ការលំបាក​ក្នុងការ​រកប្រាក់​កម្រៃ​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​រឿង​រាវ​ប្រទាំង​ប្រទើស​គ្នាច្រើន​ដូច្នេះ​ទាល់តែ​ចេះ​អត់ឱន ឱ្យ​គ្នា​ខ្លះ​ទើប​ពុំមាន​រឿង​រាវ​ជម្លោះ​វិវាទ​កើតឡើង ៕

ឆ្នាំរកា
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ចាស់​ថ្មី​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​គ្រាន់​គាប់ប្រសើរ​៕

ឆ្នាំច
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ឬ​ដាក់ពាក្យ​ចូលធ្វើ​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​ជះ​មកវិញ​ណាស់​។​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ចង់​ណាត់​ចរចា​ឬ​ទំនាក់ទំនង​ការងារ​ក៏​តែង​ទទួល​ផ្លែផ្កា​ដូច​សមប្រកប ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​មានការ​ប្រឹងប្រែង​រត់​ឆ្វេង​ស្តាំ​មិន​បង់កម្លាំង​ឡើយ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំកុរ
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ងើបឡើង​ខ្ពស់ ហេតុនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តែង មាន​ភាពរលូន​ល្អ ហើយ​ពិសេស​ជួប​ផល​សម្រេច​ខ្ពស់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​យកចិត្តទុកដាក់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...

​ត្រីមាស​ទី​បីៈ​រោងចក្រ​ច...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...

អ្នកគ្រប់គ្រង និង​សិស្ស​ន...

ដោយៈ សុ​ផានី​តា​/​កោះកុង​...