Home ព័ត៌មានអន្តរជាតិ បុរស​ឥណ្ឌូនេស...

បុរស​ឥណ្ឌូនេស៊ី​ម្នាក់​ក្លាយជា​សេដ្ឋី​មួយ​ប៉ព្រិចភ្នែក ក្រោយ​កាក​អាចម៍ផ្កាយ​តម្លៃ​ជិត​២​លាន​ដុល្លារ​ធ្លាក់​លើ​ដំបូលផ្ទះ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ឥណ្ឌូនេស៊ី ៖ អ្នក​ផលិត​ក្តារ​មឈូស​ឥណ្ឌូណេស៊ី​ម្នាក់​បាន​ក្លាយ​ជា​សេដ្ឋី​ភ្លាមៗ​នៅពេល​ដែល​អាចម៍ផ្កាយ​មួយ​ដុំ​តម្លៃ១,៨៥ លាន​ដុល្លារ​អាម៉េរិក បាន​ធ្លាក់​នៅ​លើ​ដំបូល​ផ្ទះ​របស់​គាត់​កាលពី​ថ្ងៃ​ពុធ​ទី​១៧​វិច្ឆិកា​។​

​លោក យ៉ូ​ស្វេ ហ៊ូ​តា​ហ្គា​ឡាំង អាយុ៣៣ ឆ្នាំ​កំពុង​ធ្វើ​មឈូស​នៅជាប់​នឹង​ផ្ទះ​របស់​គាត់​នៅពេលដែល​ដុំ​អាចម៍ផ្កាយ​នោះ​ធ្លាក់ចំ​គែម​ដំបូលផ្ទះ​ចូល​មក​វ៉េ​រ៉ង់​ដា​នៅមុខ​បន្ទប់ទទួលភ្ញៀវ​របស់​គាត់​នៅ​ទីក្រុង​កូឡាង​នៃ​កោះស៊ូ​ម៉ាត្រា​ខាងជើង​។​

​ដុំថ្ម​ទម្ងន់ ២,១ គីឡូក្រាម​នេះ​បាន​បណ្តាលឱ្យ​មាន​ប្រហោង​ធំ​មួយ​នៅលើ​ដំបូល​ប្រក់​ស័ង្កសី​របស់គាត់ ហើយ​កប់​ក្នុង​ដី​ក្បែរ​ផ្ទះ​ជម្រៅ ១៥ សង់ទីម៉ែត្រ​។​

​អាចម៍ផ្កាយ​ត្រូវបាន​កំណត់​តម្លៃ​គិត​តាម​ក្រាម ដោយ​ពូជ​ថ្ម​អាចម៍ផ្កាយ​សុទ្ធ​តម្លៃថោក​បំផុត​គឺ​ចាប់ពី ០,៥០ ដុល្លារ​ទៅ ៥,០០ ដុល្លារ​ក្នុង​មួយ​ក្រាម​។​

​លោក​យ៉ូ​ស្វេ ដែល​ជីក​យក​កាក​អាចម៍ផ្កាយ​នោះ បាន​និយាយថា អាចម៍ផ្កាយ​នៅ​ក្តៅ​និង​បែក​ខ្លះៗ​នៅ​ពេល​គាត់​ប៉ះ​វា​។​

​គេ​ប៉ាន់ប្រមាណ​ថា​វា​មាន​អាយុកាល ៤,៥ ពាន់​លាន​ឆ្នាំ ហើយ​ត្រូវបាន​ចាត់ថ្នាក់​ថា​ជា​សារធាតុ CM1/2 carbonaceous Chondrite ជា​ពូជ​អាចម៍ផ្កាយ​កម្រ​មាន​បំផុត ដែល​មួយដុំនេះមាន​តម្លៃ​ប្រហែល ១,៨៥ លាន​ដុល្លារ ឬ ៨៥៧ ដុល្លារ​ក្នុង​មួយ​ក្រាម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...