Home ប្លែកៗ ជណ្តើរយោង​ខ្ព...

ជណ្តើរយោង​ខ្ពស់បំផុត​លើ​ពិភពលោក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ចិន ៖ ជណ្តើរយោងត​ព្យួរ​តាម​ជញ្ជាំង​ថ្មភ្នំ​កម្ពស់​ជាង៣០០ ម៉ែត្រ ដែល​បំផុសគំនិត​សាងសង់​ឡើង​ដោយសារ​ខ្សែភាពយន្ត Avatar គឺជា​ជណ្តើរយន្ត​លៀន​ចេញ​ខាងក្រៅ​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក​។​

​ជណ្តើរយន្ត​ពីរ​ជាន់​នៅ​ក្នុង​ឧទ្យាន​ព្រៃ​ចាង​ជា​ជី​នៃ​ប្រទេស​ចិន​ភាគ​កណ្តាល​អាច​ឡើង​តាម​ជញ្ជាំង​ថ្មភ្នំ​ទៅដល់​កំពូលភ្នំ​ក្នុង​រយៈពេល​តែ ៨៨ វិនាទី​ប៉ុណ្ណោះ ដោយ​ក្លាយជា​កន្លែង​ទាក់ទាញ​ទេសចរ​បាន​លឿន​បំផុត នៅពេល​វិស័យ​ទេសចរណ៍​ក្នុងស្រុក​ចាប់ផ្តើម​ស្ទុះ​ងើប​ឡើងវិញ​សន្សឹមៗ នៅក្នុង​ប្រទេស​ចិន​បន្ទាប់ពី​វីរុស​កូរ៉ូណា​បាន​បង្ខំ​ឱ្យ​មាន​វិធានការ​រឹតត្បិត​លើ​ការធ្វើដំណើរ​និង​ការបិទ​ខេត្ត​ក្រុង​យ៉ាង​តឹងរ៉ឹង​កាលពីដើមឆ្នាំ​នេះ​។​

​ជណ្តើរយន្ត​(យោង)នេះ​នាំ​ភ្ញៀវទេសចរ​ទៅ​ដល់​កំពូល​ថ្មភក់​ត្រង់​កន្លែង​ដែល​បង្ហាញ​នៅក្នុង​ឈុត​ឆាក​នៅក្នុង​រឿង​មនុស្ស​ខៀវ Avatar របស់លោក ជេ​មស៍ ខេ​ម​រ៉ូន ឆ្នាំ ២០០៩ ។​

​អ្នកទេសចរ​ប្រមាណ៨ ពាន់​នាក់​នាំគ្នា​មក​ជិះ​ជណ្តើរយន្ត​នេះ​រាល់ថ្ងៃ​។ ទោះយ៉ាងណា ចំនួន​នេះ​នៅតែ​ទាប​ជាង​ចំនួន ១៤.០០០ នាក់ រាល់ថ្ងៃ​នៅ​មុន​សម័យ​កូវី​ដ​១៩​។ សម្រាប់​តម្លៃ​សំបុត្រ​គឺ ១២៩ យ័ន ឬ ១៩ ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...