Home ព័ត៌មានជាតិ សេដ្ឋកិច្ច ឥណ្ឌា​បញ្ជា​ទ...

ឥណ្ឌា​បញ្ជា​ទិញ​ស្ក​ត្នោត​កំពង់ស្ពឺ​ដល់​ទៅ ១០០ តោន

​ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ​លោក សម សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​បានឱ្យដឹងថា ឥណ្ឌា​បញ្ជា​ទិញ​ស្ក​ត្នោត​កំពង់ស្ពឺ​ដល់​ទៅ ១០០ តោន ។

​នៅក្នុងពេល​បច្ចុប្បន្ននេះ ស្ក​ត្នោត​កំពង់ស្ពឺ គឺមាន​ទីផ្សារ​នាំចេញ​ស្រាប់​ហើយ គឺ​នៅ​សហគមន៍​អឺរ៉ុប ជាពិសេស​គឺ​បារាំង​ប្រមាណ​ជា ២០ តោន ប៉ុន្តែ​ឆ្នាំនេះ​ឥណ្ឌា​បញ្ជា​ទិញ​ប្រមាណ​ជា ១០០ តោន ។

​លោក​បាន​អះអាងថា សព្វថ្ងៃនេះ សមាជិកសមាគម​ប្រមាណ​ជា ១៧០ គ្រួសារ គឺអាច​ផលិត​ស្ករត្នោត​បាន​ប្រហែល ២៥០ តោន​ក្នុង​មួយ​រដូវ​ដោយ​ចាប់ផ្តើម​ពី​ខែធ្នូ​ដល់​ខែឧសភា​។​

​ស្ករត្នោត​កំពង់ស្ពឺ​គឺជា​ផលិត​នៅ​ស្រុក​ដែលមាន​ការទទួលស្គាល់​ពី​ទីផ្សារ​អឺរ៉ុប ដោយ​អ្នក​ផលិត​គឺ ២ ស្រុក នៅ​ខេត្តកំពង់ស្ពឺ​និង​មួយ​ស្រុក​នៅ​ខេត្តកណ្តាល ។

​តម្លៃ​ស្ករត្នោត​កំពង់ស្ពឺ​មានតម្លៃ​ប្រមាណ​ជា ៦.០០០-៧.០០០ រៀល​ក្នុង ១ ។ មកដល់ពេលនេះ​ក្រៅពី​អឺរ៉ុប ស្ក​ត្នោត​កំពង់ស្ពឺ ត្រូវបាន​នាំចេញ​ទៅ ជប៉ុន តៃវ៉ាន់ ចិន និង កូរ៉េខាងត្បូង​ជាដើម ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular