Home កីឡា ចប់​ហើយ​! ខ្ស...

ចប់​ហើយ​! ខ្សែការពារ​កណ្តាល​សំខាន់​ទាំង​ពីរ​នាក់​របស់ Real Madrid រងរបួស​ក្នុង​ពេល​លេង​ឱ្យ​ជម្រើសជាតិ ខណៈ​ខ្សែការពារ​ជម្រើស​ទី​៣​កើតកូ​វីដ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អេ​ស្ប៉ាញ ៖ ក្រុម​អធិរាជ​ស Real Madrid កំពុង​ប្រឈមមុខ​នឹង​បញ្ហា​តំបន់​ការពារ​របស់​ខ្លួន​បន្ទាប់​ពី​ខ្សែការពារ​កណ្តាល​ជម្រើ​ស​ដំបូង​របស់​ពួកគេ​ទាំង​ពីរ​គឺ សឺ​ជី​អូ រ៉ា​ម៉ូ​ស និង រ៉ា​ហ្វា​អែល វ៉ា​រ៉ា​ន់ បាន​រងរបួស​ក្នុងពេល​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​។​

​រ៉ា​ម៉ូ​ស​ត្រូវបាន​ប្តូរ​ចេញ​នៅ​នាទី​ទី ៤៣ ក្នុងពេលអេ​ស្ប៉ាញ​ឈ្នះ ៦-០ លើ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ក្នុង​ពានរង្វាន់ UEFA Nations League​ខណៈ​ដែល​វ៉ា​រ៉ា​ន់​ត្រូវបាន​ប្តូរ​ចេញ​សម្រាប់​ជម្រើសជាតិ​បារាំង​​នៅ​តង់​ទី​មួយ​ទល់នឹង​ស៊ុយអែត​កាលពី​រាត្រី​ថ្ងៃ​អង្គារ​។​

​រឹត​បន្ថែម​ការឈឺ​ក្បាល​ដល់​លោក ហ្ស៊ី​ណេ​ឌីន ហ្ស៊ី​ដាន់ Real Madrid ឥឡូវ​ក៏​អវត្តមាន​ខ្សែការពារ​ជម្រើស​ទី ៣ របស់​ពួកគេ​ផងដែរ​គឺ អេ​ឌ័​រ មី​លី​ថាវ​បន្ទាប់ពី​កីឡាករ​រូបនេះ​តេស្ត​រកឃើញ​វីរុស​កូរ៉ូណា​​កាលពី​ថ្ងៃទី ២ ខែវិច្ឆិកា​។​

​កីឡាករ​ទាំង​បី​នឹង​អវត្តមាន​សម្រាប់​ការប្រកួត​របស់ Real Madrid នៅ​ទឹកដី​របស់ Villarreal នៅ​ថ្ងៃ​សៅរ៍​៕

​ទាំង​វ៉ា​រ៉ា​ន់ រ៉ា​ម៉ូ​ស និង​មី​លី​ថាវ អវត្តមាន​សម្រាប់ Real Madrid

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...