Home ព័ត៌មានអន្តរជាតិ បាតុករ​ប្រឆាំ...

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ប្តេជ្ញា​បន្ត​ការតវ៉ា​ ដោយសារ​សភា​ទាត់​ចោល​ពង្រាង​ច្បាប់​របស់គេ​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​,​ថៃឡង​ដ៍​៖ ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​នឹង​មិន​ងាក​ទៅ​ប្រើ​ច្បាប់​ពិសេស​ដើម្បី​ទប់ស្កាត់​ការប៉ះទង្គិច​រវាង​ក្រុមបាតុករ​​ប្រជែង​គ្នា​ទេ តែ​នឹង​បង្កើន​ការអនុវត្ត​ច្បាប់​ធម្មតា​ពី​សំណាក់​សមត្ថកិច្ច​។​

​លោក​ថា វា​មិន​ចាំបាច់​ដល់​ថ្នាក់​រដ្ឋាភិបាល​ប្រើ​ច្បាប់​ពិសេស​ណាមួយ​ទេ តែ​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ធម្មតា​។​នេះ​ជា​ការឆ្លើយតប​ទៅ​នឹង​សំណួរ​អំពី​ការ​វាយ​គ្នា​រវាង​ក្រុម​រាជានិយម​អាវ​លឿង​និង​អ្នកប្រឆាំង​​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​ក្រុមនិស្សិត​នៅក្រៅ​អាគារ​សភា​កាលពី​ថ្ងៃ​អង្គារ​។​

​មនុស្ស​ជាង​៥០​នាក់​បាន​រងរបួស​ក្នុង​អំពើហិង្សា​រវាង​ក្រុម​ទាំង​ពីរ​និង​ជាមួយ​ប៉ូលិស​កាលពី​ថ្ងៃ​អង្គារ ក្នុងនេះ​៦​នាក់​រងរបួស​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ដែល​គេ​មិនដឹង​ប្រភព​។​

​នៅ​ពេល​នាយក​រដ្ឋមន្ត្រី​បដិសេធ​មិន​ព្រម​ប្រើ​ច្បាប់​ពិសេស​ណាមួយ ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ហាក់​កាន់តែ​បង្កើន​សកម្មភាព​និង​ភាព​គ្លើ​ន​របស់គេ​ដោយ​អ្នកប្រឆាំង​តវ៉ា​រាប់ពាន់​​នាក់​ដើរ​ទៅកាន់​ស្នាក់ការ​ធំ​របស់​ប៉ូលិស​ក្នុង​ក្រុង​បាងកក​ដើម្បី​ប្រឆាំង​នឹង​អំពើ​បាញ់​ទឹក​និង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដាក់​បាតុករ​កាល​ពី​មួយ​ថ្ងៃមុន​។​ពួកគេ​បាន​បាញ់ថ្នាំ និង​គប់​ថ្នាំ​ពណ៌​លើ​ស្លាក​ប៉ូលិស​​ដោយ​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចូល​ឃាត់​ទេ​។​

​យប់​ថ្ងៃ​ដដែល សភា​ទាំង​២​ថ្នាក់​របស់​ថៃ​បានអនុម័ត​ពង្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​២ មួយ​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល និង​មួយ​របស់​ក្រុម​ប្រឆាំង​ក្នុង​សភា ដោយ​ទាត់​ចោល​ពង្រាង​ច្បាប់​របស់​ក្រុម​អ្នក​​ប្រឆាំង​តវ៉ា ដែល​ស្នើ​សុំ​កែប្រែ​រដ្ឋធម្មនុញ្ញ​នៅ​គ្រប់​វគ្គ​និង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ជាងគេ​។​

​ក្រោយ​សភា​ជំទាស់​អ្វី​ដែល​ពួក​បាតុករ​ហៅថា​«​ពង្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​ប្រជាជន​» ពួក​អ្នក​ប្រឆាំង​តវ៉ា​កាន់តែ​ក្រោធ​ខឹង ដោយ​ធ្វើអោយ​ពួក​គេ​គ្មាន​នៅសល់​ជំរើស​អ្វី​ក្រៅពី​បន្ត​ការតវ៉ា​​ប្រឆាំង​តាម​ដងផ្លូវ ដើម្បី​សំរេច​គោលដៅ​របស់​គេ នេះ​បើ​តាម​លោក ចា​ទូ​ផាត ប៉ៃ ដាវ ឌី​ន ប៊ូ​ន​ប៉ាត​តា​រ៉ាសាក់​សា មេដឹកនាំ​បាតុកម្ម​ម្នាក់​។​

​ក្នុងពេល​ជាមួយគ្នា ក្រុម​«​យុវជន​សេរី​» ដែល​ជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ជាច្រើន​នៃ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​បច្ចុប្បន្ន បាន​សរសេរ​សារ​បង្ហោះ​ចោទប្រកាន់​ពួក​សភា​និង​ព្រឹទ្ធសភា​ភាគច្រើន​បំរើអោយ​«​ជន​ផ្តាច់ការ​» និង​មិន​អើពើ​ការដង្ហោយហៅ​អោយ​ជួយ​ពី​ប្រជាជន​។​

​ក្រុម​នេះ​ក៏​ចោទប្រកាន់​សភា​ថា ព្យាយាម​រារាំង​ការកែប្រែ​វគ្គ​ច្បាប់​ទី​១​និង​ទី​២​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ពាក់ព័ន្ធ​នង​របបរាជានិយម ដែល​នេះ​បង្ហាញថា រដ្ឋធម្មនុញ្ញ​ថ្មី​ណា​មួយ​នឹង​ពិតជា​មិន​បំរើ​ប្រជាជន​ទេ​៕

​ពួក​បាតុករ​ជះ​ទឹក​ថ្នាំ​ពណ៌​ដាក់​ស្លាក​ប៉ូលិស​កាលពី​យប់​ថ្ងៃ​ពុធ តែ​រូបថត​ស្តេច​និង​មហាក្សត្រិយានី​នៅក្បែរនោះ​មិន​ត្រូវ​បាន​ប៉ះពាល់​ទេ​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រាជរដ្ឋាភិបាលថៃប្រកាសបន្ត...

ស្ថានទូតនៃព្រះរាជាណាចក្រក...

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...